ប្រធាន IPU អះអាងថា មិនបានសាទរចំពោះ​ការបោះឆ្នោតនៅកម្ពុជា

| |
https://vodhotnews.com

លោកស្រី Gabriela Cuevas Barron ប្រធានសហភាព អន្តរសភា (IPU) និង គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភា ដែលហៅកាត់ថា IPU ដែលប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក National Assembly Of Cambodia)


ប្រធាន​សហភាពអន្តរសភា IPU លោកស្រី Gabriela Cuevas Barron បានទាត់ចោលការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានចុះផ្សាយថា លោកស្រីបានគាំទ្រការបោះឆ្នោតនៅកម្ពុជា ដែល​បានផ្ដល់​ជ័យជម្នះ​ទៅ​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។


សារព័ត៌មាន Fresh News បានចុះផ្សាយកាលពីថ្ងៃម្សិលមិញ ថា ប្រធានសហភាព​អន្តរ​សភា លោកស្រី Gabriela Cuevas បានសាទរយ៉ាងពេញទំហឹងចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ កក្កដា ខណៈលោកស្រីជួបសំណេះសំណាលជាមួយគណៈប្រតិភូសភាកម្ពុជា​ដឹកនាំដោយ​លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដែលកំពុងចូលរួមមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែតុលាកន្លងមកនេះ។

ប៉ុន្ដែ តាមរយៈបណ្ដាញសង្គមធ្វីតធ័រកាលពីថ្ងៃម្សិលមិញ លោកស្រី Gabriela Cuevas បានទាត់ចោលការចុះផ្សាយនេះថា មិនត្រឹមត្រូវនោះទេ។ លោកស្រីបំភ្លឺទៀតថា ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូសភាកម្ពុជានោះ លោកស្រីបានចោទសួរបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហានយោបាយនៅកម្ពុជា។

ក្រៅពីនេះ លោកស្រីក៏បានស្នើសុំរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យសភា IPU អាចជជែកពីបញ្ហានយោបាយជាមួយនឹងរដ្ឋាភិបាលផ្ទាល់ ព្រមទាំងសំណើសុំជួបជាមួយអតីតគណបក្សប្រឆាំង និងសួរសុខទុក្ខអ្នកទោសកំពុងជាប់ឃុំនៅកម្ពុជា៕

អត្ថបទដែលទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Related Articles

17 Responses to "ប្រធាន IPU អះអាងថា មិនបានសាទរចំពោះ​ការបោះឆ្នោតនៅកម្ពុជា"

  1. TEARKVAI says:

    they have not understood anything at FREH NEWS the level of foreign language very low given their academic level They translate the English language diploma against the opposite direction
    No wonder the psychopath Hun Sen lacks education how do you expect his collaborators to understand the language the international personalities

  2. roumrith says:

    they have not understood anything at FREH NEWS the level of foreign language very low given their academic level They translate the English language diploma against the opposite direction
    No wonder the psychopath Hun Sen lacks education how do you expect his collaborators to understand the language the international personalities

  3. Target says:

    រដ្ឋាភិបាល ហ៊ុនសែន ខ្លែងខ្លាយ!បានបង្កើតពត៌មាន(fresh news)ខ្លែងខ្លាយ! ហើយអ្នកដែលគាំទ្រ ហ៊ុនសែន សព្វថ្ងៃក៏ខ្លែងខ្លាយដែរព្រោះពួកគាត់រងចាំឱកាសដែលលិទ្ធិប្រជាធិបតេយ្យពិតប្រាកដមកដល់ពេលណា ហ៊ុនសែន និងភ្លឺភ្នែកពែលនឹង។សព្វថ្ងៃនេះអ្វីៗនៅស្រុកយើងគឺខ្លែងខ្លាយទាំងអស់សូម្បីតែមហាជនក៏នាំគ្នាធ្វើជាមនុស្សខ្លែងខ្លាយគាំទ្ររបប ហ៊ុនសែន ដែរ តាំងពីអ្នកដែលនៅក្បែរៗ ហ៊ុនសែន រហូតដល់អ្នកក្រោមៗសុទ្ធសឹងតែអ្នកខ្លែងខ្លាយទាំងអស់ពួកគេរងចាំតែឱកាសមកដល់ដុូចៗគ្នា។

  4. so socheath says:

    មន្ត្រីខុទ្ទកាល័យលោកជំទាវឃួន សុដារី សូមអធ្យាស្រ័យចំពោះ
    ការភាន់ច្រឡំក្នុងការស្រង់ខ្លឹមសារនៃជំនួបជាមួយប្រធាន IPU
    (ភ្នំពេញ)៖ មន្ត្រីខុទ្ទកាល័យលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានចេញមកសម្តែងការសោកស្តាយ និងសុំការអធ្យាស្រ័យផងដែរ ចំពោះកំហុសឆ្គង និងការភាន់ច្រឡំលើការស្រង់ខ្លឹមសារនៃជំនួបរវាងលោកស្រី ឃួន សុដារី និងលោកស្រី
    Gabriela Cueva Barron ប្រធានសហភាពអន្តរសភា (IPU) កាលពីថ្ងៃទី១៦
    ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះហើយដែលព័ត៍មានត្រូវបានបញ្ជូនដល់ប្រព័ន្ធផ្សព្វផ្សាយ។
    ការចេញមកសុំការយោគយល់ និងអធ្យាស្រ័យនេះ បន្ទាប់ពីមន្ត្រីខុទ្ទកាល័យលោកជំទាវ ឃួន សុដារី បានស្រង់ខ្លឹមសារថា នៅក្នុងជំនួបនោះថាលោកស្រីប្រធានសហភាពអន្តរសភា បានសាទរពេញទំហឹងចំពោះដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
    មន្ត្រីខុទ្ទកាល័យរូបនេះ បានបញ្ជាក់ជាថ្មីថា ក្នុងជំនួបនោះលោកស្រី Gabriela Cueva Barron បានទទួលស្តាប់រាល់ការរៀបរាប់របស់លោកស្រី ឃួន សុដារី អំពីដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
    ប៉ុន្តែលោកស្រី Gabriela Cueva Barron ក៏មិនបានថ្លែងឆ្លើយតបអ្វីនោះដែរ។
    មន្ត្រីខុទ្ទកាល័យរូបនេះបានបន្ថែមថា ក្នុងជំនួបនោះលោកស្រី Gabriela Cueva Barron បានទទួលជួបសវនាការចំពោះវត្តមានប្រតិភូរដ្ឋសភារបស់កម្ពុជា។ បើទោះបីមិនបានបង្ហាញមតិយោបល់យ៉ាងណាចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា តែតាមរយៈកិច្ចស្វាគមន៍នេះ ជាកាយវិការបង្ហាញការទទួលស្គាល់ចំពោះវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋសភារបស់កម្ពុជា ។
    សូមជម្រាបថា នេះគឺជាស្មារតីទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ខុស
    ហ៊ានទទួលខុសត្រូវ គឺមិនភូតកុហក មិនបំព្លៃបំផ្លោងព័ត៍មានអកុសលនោះឡើយ ៕

  5. TEARKVAI says:

    when I think about this psychiatrist Hun Sen at the time of the delegate reception for Heads of State edusque even viet but just look at the picture beside the Chinese delegate a perfect TOUTOU who hides his tail between the legs Empathy for this psychopath
    he’ll behave like a monkey coming from the wild bottom and blinking his one eye like a perfect CRETIN

  6. Anonymous says:

    សមមុខ​​ Fresh News ម្ចាស់គេដាល់ចំ ខេ អូ ផ្ងារជើង

  7. កម្ម​ ពូជ ជា says:

    សូមទោសបងប្អូនទាំងឡាយ ខ្ញុំទើបតែរៀននិយាយកុហុកលើកទីមួយទេបាទ៕

  8. Kam Puc Chea says:

    សូមទោសបងប្អូនទាំងឡាយ ខ្ញុំទើបតែរៀននិយាយកុហុកលើកទីមួយទេបាទ៕

  9. Baphnom says:

    Fresh new is the factory had produces fake news,

  10. Anonymous says:

    This action is intense to twist story that make cambodian people believe that but all beast people in this beast regime are the worse khmer in history because Veitcong mafa dictator and his groups are the bunch of veitcong germs who destroyed khmer since 1975 till now. Now the true colour come out to spread to the world ‘ so this fake government is under the veitcong mafia dictator killed democrcy since 1997 coup.

  11. Anonymous says:

    ពិតសមជាពូជចោរមែន សូម្បីព័ត៏មានក៏លួចក្លែងក្លាយនិងបន្លំដែរ។

  12. Anonymous says:

    So Sochet translates different messages. Copy wrong pages.

  13. Anonymous says:

    as a Cambodian I would like to announcing to our military which is our Cambodian blood ***** please >>> recue our nation from HUN SEN the devil person right now. it is time to do it now be for it is too late . please joint hand whit our people that living in the country do not let this situation come to the end. please help yourself world community will be whit you they can not help you unless you help yourself first. right now they are helping but the devil HUN SEN back fight to them because HUN SEN used Cambodian inside the country as tool to stay in powers. I knew 80% of Cambodian right now have known clearly about this dictator regime. as a Cambodian I do not want to see Cambodian bleeding our own blood but in this situation we have no choice . please do it whit peaceful solution in saving our blood . GOD bless Cambodia

  14. Anonymous says:

    as a Cambodian I would like to announcing to our military which is our Cambodian blood ***** please >>> recue our nation from HUN SEN the devil person right now. it is time to do it now be for it is too late . please joint hand whit our people that living in the country do not let this situation come to the end. please help yourself world community will be whit you they can not help you unless you help yourself first. right now they are helping but the devil HUN SEN back fight to them because HUN SEN used Cambodian inside the country as tool to stay in powers. I knew 80% of Cambodian right now have known clearly about this dictator regime. as a Cambodian I do not want to see Cambodian bleeding our own blood but in this situation we have no choice . please do it whit peaceful solution in saving our blood . one more massage all Democratic nation are together AMERICKANG that was HUN SEN’s enemy was turn this cases to EU because they have more powers over HUN SEN regime GOD bless Cambodia

  15. so socheath says:

    (send to facebook)
    អ្នកចិញ្ចឹមចិត្តបំផ្លាញការរស់នៅ
    ដោយសុខសាន្តរបស់ប្រជាជនកម្ពុជា គឺជាជនក្បត់ជាតិ
    *******
    ប្រជាជនកម្ពុជា បានប្រាប់រួចហើយថា ប្រជាជនកម្ពុជាអត់អ្នកណា ទៅខ្វល់ខ្វាយ បាយមិននឹក
    ទឹកមិនស្រេក ឬទៅឈឺក្បាល ស្អី អារឿង EBA ស្អីហ្នឹងទេ ។
    បើទោះបីវាមិនដក ក៍កម្ពុជាត្រឹមតែនឹងសុំដកខ្លួនចេញនាពេលខាងមុខនេះដែរហើយ ។
    បើទោះបីវាមិនដក ក៍កម្ពុជាត្រឹមតែនឹងសុំដកខ្លួនចេញនាពេលខាងមុខនេះដែរហើយ ។
    កម្រឹតជីវភាពប្រជាជនកម្ពុជា មានសន្ទុះឈានឡើងរាល់ឆ្នាំ ។ ចំណូលជាមធ្យមក្នុងម្នាក់
    លើសពី ១៣០០ ដុល្លាក្នុងមួយឆ្នាំ ។ ឆ្នាំ២០២០ ប្រជាជនកម្ពុជាតាមការព្យាករណ៍ អាចកើនដល់
    ២០០០ដុល្លារអាមេរិក ដែលជាចំណូលមានកម្រឹតខ្ពស់ ក្នុងចំណោមប្រទេសជាច្រើនក្នុង
    អាសាន ។
    អគុណកន្លងមកសហគមន៍អឺរ៉ុប បានជួយសម្រាលការលំបាកកម្ពុជា ជាមួយប្រព័ន្ធអនុគ្រោះពន្ធ
    EBA នេះ ។
    ប៉ុន្តែការជួយនេះ ប្រជាជនកម្ពុជា ត្រូវការ ទទួលយកការជួយដោយភាពស្មោះត្រង់ មិនត្រូវការការជួយ ដែលគ្មានភាពបរិសុទ្ធ ដែលមាត់អ្នកជួយតែងទន្ទេញជាប់ ក្នុងអ្វីដែល
    និយាយថាជួយដោយភាពមនុស្សធម៍នោះទេ ។
    ទទួលជំនួយដែលប្រកបដោយល្បិចកល មិនខុសអ្វី ពីការសម្លាប់ខ្លួនឯងនោះទេ ។
    កម្ពុជាជាប្រទេសអធិបតេយ្យ ។ ដូច្នេះកម្ពុជាមានអធិបតេយ្យភាពយ៉ាងពេញលេញ ក្នុងការ
    សម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង មិនចាំបាច់ឲ្យអ្នកណាមកបង្វិលក្បាល ដឹកនាំ
    នយោបាយជាតិខ្លួននោះទេ ។
    មានតែក្រុមជនក្បត់ជាតិតែប៉ុណ្ណោះ ដែលជានិច្ចកាលចិញ្ចឹមចិត្តលក់អធិបតេយ្យជាតិខ្លួន
    ដោយអោនក្បាលបំរើនយោបាយបរទេស ដើម្បីទទួលយកជំនួយ ដែលមិនគួរទទួលយក
    ហើយដែលវានិងបង្ករនូវគ្រោះមហន្តរាយ ក្នុងការបំផ្លាញជាតិសាសន៍ខ្លួនក្នុងពេលខាងមុខ
    តែប៉ុណ្ណោះ។
    កម្ពុជាមិនមែនជាទីលានសាកល្បងអាវុធ របស់ប្រទេសណាមួយនោះទេ ។
    ប្រជាជនកម្ពុជាដ៍ស្លូតបូត ត្រូវការការរស់នៅប្រកបដោយសន្តិភាព ជាមួយបណ្តារប្រទេសនានា
    ជុំវិញខ្លួននៅលើសកលលោកយើងនេះ ។
    ការចង់ឈ្នះចាញ់ ដោយយកជិវិតប្រជាពលរដ្ឋ យកឈាម ប្រជាពលរដ្ឋក្រាលធ្វើជាដើមទុន របស់ក្រុមជនក្បត់ជាតិអតីតបក្សសង្គ្រោះជាតិ ត្រូវបានប្រជាជនកម្ពុជាឃើញ
    និងស្គាល់ច្បាស់ពីនយោបាយទុច្ចរឹតរបស់ពួកអ្នកអស់ហើយ ។
    គ្រប់ឧបាយកលប៉ងបំផ្លាញជាតិខ្មែរ តាមខ្សែញាក់បរទេស ដែលពួកអ្នកដាក់ខ្លួនធ្វើជាអាយ៉ង
    ប្រជាជនកម្ពុជា មិនអនុញ្ញាតិឲ្យអ្នកសម្រេចបំណងអ្នកទេ ។
    ពួកអ្នកនឹងត្រូវកំទេចចោល ល្គឹកណាពួកអ្នកនៅតែចិញ្ចឹមចិត្តបំផ្លាញការរស់នៅដោយសុខសាន្ត
    របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាពដែលរកបានដោយការយកជិវិតទៅ
    ប្តូររបស់ថ្នាក់ដឹកនាំជាតិបច្ចុប្បន្ននេះ ៕

  16. Anonymous says:

    Bunch of veitcong mafia dictator are the veitcong germs who killed khmer ‘

  17. Free Cambodia says:

    Cannot make everyone to be happy, that is why we call it, “Democracy.” Go figure.