ពលរដ្ឋខ្មែរនៅប្រទេសន័រវេស៍ ជំរុញឲ្យនាយករដ្ឋមន្រ្តីនិយាយអំពីវិបត្តិនយោបាយនៅកម្ពុជាជាមួយលោក ហ៊ុន សែន

ពលរដ្ឋខ្មែរនៅប្រទេសន័រវេស៍ ជំរុញឲ្យនាយករដ្ឋមន្រ្តីនិយាយអំពីវិបត្តិនយោបាយនៅកម្ពុជាជាមួយលោក ហ៊ុន សែន


By
ឌឹ ខេមបូឌា ដេលី

ពលរដ្ឋខ្មែរនៅប្រទេសន័រវេស៍ ជំរុញឲ្យនាយករដ្ឋមន្រ្តីប្រទេសនេះនិយាយអំពីវិបត្តិនយោបាយនៅកម្ពុជាជាមួយលោក ហ៊ុន សែន ពលរដ្ឋខ្មែរមួយក្រុមក្នុងប្រទេសន័រវេស៍(Norway) កាលពីថ្ងៃទី១៧ ខែតុលាបានស្នើទៅនាយករដ្ឋមន្រ្តីនៃប្រទេសនេះដាក់សម្ពាធដល់លោក ហ៊ុន សែន ឲ្យការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ នៅពេលលោកជួបជាមួយលោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

លិខិតរបស់លោក ម៉ែន ណាត លោក ឆាំ ឆានី លោក វិរះ យេន លោក អៀ ចាន់ណា និងលោក ចៅ ទុយ និងពលរដ្ឋខ្មែរមួយចំនួនទៀតក្នុងប្រទេសន័រវេស៍ទៅកាន់លោកស្រី អាណា ស៊ុលប៊ឺក (Erna Solberg) នាយករដ្ឋមន្រ្តីប្រទេសន័រវេស៍បានសរសេរថា ពួកគេចង់ឃើញរដ្ឋាភិបាលនៃប្រទេសលោកសេរីមួយនេះ លើកយកករណីវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាទៅជជែកជាមួយលោកហ៊ុន សែននៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី១៨ និង១៩ ខែតុលា ខាងមុខនេះ។

ពលរដ្ឋខ្មែរក្នុងប្រទេសន័រវេស៍(Norway) ក៏បានសើ្នឲ្យរដ្ឋាភិបាលប្រទេសនេះអន្តរាគមន៍ឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិកាទាំងអស់ឲ្យមានសេរីភាព ស្តារនីតិសម្បទាគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។

ជាងនេះទៅទៀត ពួកគេក៏បានទាមទារឲ្យរបបលោក ហ៊ុន សែន អនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ បានបំពេញតួនាទី និងមុខងារដោយគ្មានការភ័យខ្លាច និងគ្មានការបំភិតបំភ័យ ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles