លោក ហ៊ុន ម៉ាណែត បដិសេធ​សារ​បែក​ធ្លាយ​តាម​ហ្វេសប៊ុក​ជា​លើក​ទី២

ដោយ សេក បណ្ឌិត
2018-10-18
RFA

លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA


កូនប្រុស​របស់​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា ណែត បដិសេធ សារ​សំឡេង​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​ផែនការ យុទ្ធសាស្ត្រ នយោបាយ ទប់ទល់​នឹង​ចរន្ត​ដាក់​សំពាធ​ពី​អន្តរជាតិ និង​ផែនការ​កម្ទេច​បក្ស​ប្រឆាំង។

ភ្លាមៗ​នៅ​ក្រោយ​ការ​ចេញ​សារ​បែក​ធ្លាយ​នោះ លោក ហ៊ុន ម៉ាណែត បាន​បដិសេធ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក នៅ​ថ្ងៃពុធ ទី​១៨ តុលា ដោយ​សរសេរ​ថា​៖ មាន​រឿង​ប្លែកៗ​ទៀតហើយ​…!! ក្រោយពី​ប្រឌិត​រឿង​មិន​ពិត​មួយ​ដើម្បី​បំផ្លាញ​កិត្តិយស​លោក មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រុម​មនុស្ស​ដដែល​បាន​ប្រឌិត​រឿង​ថ្មី​មួយទៀត​យក​មក​វ៉ៃ​ប្រហារ​លោក​សាជាថ្មី​ទៀត។

លោក​សរសេរ​បន្ត​ទៀត ដោយ​ផ្ដល់​យោបល់​តប​ទៅ​អ្នក​បញ្ចេញ​សារ​បែក​ធ្លាយ​នោះ​ថា បើ​ក្លែង​ថា ជា​សំឡេង​របស់​លោក គួរ​ទៅ​រក​មនុស្ស​ដែល​មាន​សំឡេង ស្រដៀង​លោក ហើយ​របៀប​និយាយ​ឲ្យ​ប្រហាក់ប្រហែល​នឹង​លោក​ក្រែង​បាន​សម​ជាង​នេះ​បន្តិច។

សារ​បែក​ធ្លាយ ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​តៗ​គ្នា​នៅ ថ្ងៃទី១៨ តុលា នេះ បាន​សរសេរ​ចំណងជើង​ថា បែក​ធ្លាយ ហ៊ុន ម៉ាណែត អំពី​ផែនការ​តិរច្ឆាន​ទប់ទល់ ជាមួយ​អន្តរជាតិ ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ខ្សែអាត់​សំឡេង ដែល​គេ​សន្និដ្ឋាន​ថា ជា​សំឡេង​របស់ លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​ក្រុមការងារ​របស់​ខ្លួន អំពី​ផែនការ​សកម្មភាព​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ទប់ទល់​បង្វែរ​ស្ថានការណ៍ បើ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ដោយ​ត្រូវ​មាន​វិធី​កម្ទេច​សារ​នោះ​ចោល​តាម​យុទ្ធសាស្ត្រ​សំខាន់ៗ​នៃ​សង្គ្រាម​នយោបាយ។

សារ​បែក​ធ្លាយ​ដែល​គេ​អះអាង​ថា ជា​សំឡេង របស់ លោក ហ៊ុន មាណែត នៅ​ពេល​នេះ កើតឡើង​ក្រោយ​ពី​មានការ​បែក​ធ្លាយ​សារ​រឿង​រាវ​ស្នេហា​ឆ្លើយឆ្លង​គ្នា រវាង​ហ្វេសប៊ុក ឈ្មោះ ហ៊ុន ម៉ាណែត និង​គណនី​ហ្វេសប៊ុក ឈ្មោះ យុង ខេមរា កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ដែល​ត្រូវ​បាន​អ្នកប្រើប្រាស់​សង្គម​ចែកចាយ​ត​គ្នា ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ក៏បាន​បដិសេធ​សារ​ជា​សំឡេង​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន ម៉ាណែត បដិសេធ​សារ​បែក​ធ្លាយ​តាម​ហ្វេសប៊ុក​ជា​លើក​ទី២"

  1. roumrithrain says:

    My little bunny six notes well my words
    without your non-biological dad, it will be your closest entourages who will take care of your case
    Remember my six-week-old rabbit the longest river in the universe is called THE DESIRE, it’s not me who says it’s the word of the BUDDHA, but you as you are an AVIJJA, so no morality do you understand nothing that has been said