សុខភាពរបស់លោក កឹម សុខា នៅមានសភាពធ្ងន់ធ្ងរដដែល

សុខភាពរបស់លោក កឹម សុខា នៅមានសភាពធ្ងន់ធ្ងរដដែល


By

ឌឹ ខេមបូឌា ដេលី

សុខភាពរបស់លោក កឹម សុខា នៅមានសភាពធ្ងន់ធ្ងរដដែល សុខភាពរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែល កំពុងជាប់ឃុំក្នុងផ្ទះនោះ នៅតែមិនទាន់មានភាពធូរស្បើយនៅឡើយ ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺឆ្អឹងគាបសរសៃស្មារបស់លោកធ្វើទុក្ខដដែល។

មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក ផែង ហេង បានប្រាប់កាសែត The Cambodia Daily ថា ជំងឺប្រចាំកាយកូនក្តីរបស់លោកមិនទាន់ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញនៅឡើយទេ ដោយសារគ្មានការអនុញ្ញាតពីតុលាការ។

លោកបន្តថា លោក កឹម សុខា ក៏នៅមិនទាន់អាចចេញទៅខាងក្រៅរង្វង់ដែនដីដែលកំណត់ដោយចៅក្រមស៊ើបអង្កេតបានដែរ។

កាលពីថ្ងៃទី១០ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យ លោក កឹម សុខា ចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញដោយសំអាងលើហេតុផលសុខភាព។

តុលាការបានកំណត់ឲ្យលោក កឹម សុខា អាចធ្វើដំណើរតែក្នុងតំបន់ក្បែរៗផ្ទះរបស់លោកប៉ុណ្ណោះ។

ប៉ុន្តែលោក ស ខេង កាលពីថ្ងៃទី១៦កញ្ញាបានថ្លែងនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែងថា លោកជាអ្នកចាត់ចែងករណីឃុំខ្លួនលោក កឹម សុខា ដោយខ្លួនឯង ហើយលោកក៏ជាអ្នកបញ្ជាឲ្យដឹកជញ្ជូន លោក កឹម សុខាចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ ។

លោកបន្តថា ការធ្វើដូច្នេះដោយសារតែច្បាប់ព្រហ្មទណ្ឌមានចន្លោះប្រហោងត្រង់មាត្រាឃុំខ្លួនក្នុងផ្ទះនេះ ហេតុដូច្នេះហើយបានជាលោកខំរកវិធីប្រតិដ្ឋមួយឡើងដើម្បីឲ្យមានការឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ តាមរយៈការបង្ខំឲ្យលោកកឹម សុខា សរសេរលិខិតស្នើសុំកម្លាំងសន្តិសុខការពារសុវត្ថិភាពដាក់ពង្រាយជុំវិញផ្ទះរបស់លោកនោះ។

ក្រុមសិទ្ធិមនុស្សនិយាយថា ការឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះដូច្នេះធ្វើឡើងផ្ទុយពីច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីគោលការណ៍សិទ្ធិមនុស្សសកល៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles