អាឡិចប្តឹងទៅសិង្ហបុរីលើភាពមិនប្រក្រតីការនាំមាសចូលកម្ពុជា ៣៧០តោន

| |
https://vodhotnews.com

លោក អាឡិច រកឃើញក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលសិង្ហបូរីថាកម្ពុជាបានទិញពីប្រទេសនេះក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លារ ខណៈពេលដែលតួលេខនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលកម្ពុជាទេ (រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia / Screenshot)


ដូចការគ្រោងទុក ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ដែល​ត្រូវ​បានហាម​មិន​ឲ្យ​ចូល​កម្ពុជា​ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បានដាក់ពាក្យប្តឹងតាមរយៈអ៊ីម៉ែលទៅ​អាជ្ញាធរ​សិង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស ៣៧០តោន ដោយសង្ស័យ​ថា ពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ បន្ទាប់ពីស្នើឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីពីរសប្តាហ៍កន្លងទៅ។

ពាក្យបណ្តឹងដែល VOD ទទួលបានតាមអ៊ីម៉ែលកាលពីម្សិលមិញ លោក អាឡិច ស្នើសុំឱ្យអាជ្ញាធររូបិយវត្ថុសិង្ហបុរីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះបញ្ហានេះ ដោយថា លោកជឿជាក់ថា មាសដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានលក់នៅប្រទេសសិង្ហបុរីដោយមិនត្រឹមត្រូវ។

ក្នុង​ពាក្យបណ្តឹងដដែល លោក អាឡិច បន្តថា នេះជាឱកាសដែលឧក្រិដ្ឋកម្មហិរញ្ញវត្ថុដ៏ធំមួយអាចនឹងកើតឡើងដោយសារការធ្វើពាណិជ្ជកម្មរវាងសិង្ហបុរី និងកម្ពុជា។

លោក អាឡិច បានបញ្ជាក់ក្នុងពាក្យបណ្តឹងនេះទៀតថា លោកមានបំណងដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះទៅនាយកដ្ឋានកិច្ចការពាណិជ្ជកម្ម និងការិយាល័យស៊ើបអង្កេតអំពើពុករលួយ នៃកងកម្លាំងប៉ូលីសសិង្ហបុរី ហើយនឹងលើកឡើងពីក្តីកង្វល់តាមរយៈស្ថានទូតសិង្ហបុរីនៅភ្នំពេញ និងតាមរយៈមធ្យោបាយដែលមានផ្សេងទៀត។

VOD នៅមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតសង្ហបុរីប្រចាំនៅកម្ពុជានៅឡើយទេ បន្ទាប់ពីផ្ញើអ៊ីម៉ែលសាកសួរនៅព្រឹកនេះ។

VOD ក៏នៅតែមិនអាចសុំការឆ្លើយតបបានដដែលពីអ្នកនាំពាក្យធនាគារជាតិកម្ពុជា អ្នកស្រី ជា សេរី និងអគ្គនាយកគយ និងរដ្ឋាករ លោក គុណ ញឹម បានទេនៅព្រឹកនេះ។

តាមរយៈវីដេអូដែលបង្ហោះលើ Facebook កាលពីថ្ងៃទី២ខែតុលា អង្គការ​ចលនា​មាតា​ធម្មជាតិ​បានអះអាងថា ខ្លួន​រក​ឃើញថា ​​កម្ពុជា​ទិញ​មាស​ពី​ប្រទេស​សិង្ហបុរី​​ចំនួន ៣៧០តោនដែលមានតម្លៃទឹកប្រាក់ប្រមាណ ១៥​ពាន់​លានដុល្លា​រក្នុងរយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​ទិន្នន័យ​គយ​​កម្ពុជា​ពុំ​បាន​បង្ហាញ​ច្បាស់លាស់​ពី​ការ​ទិញ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ដាក់​ការ​សង្ស័យ​ថា ​កម្ពុជា​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ៕

អត្ថបទដែលទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "អាឡិចប្តឹងទៅសិង្ហបុរីលើភាពមិនប្រក្រតីការនាំមាសចូលកម្ពុជា ៣៧០តោន"

  1. David says:

    You silly stupid help your country better than just being troublemaker of other country nobody asking you doing it .