មន្ត្រីជាន់ខ្ពស់ EU ប្រាប់លោក ហ៊ុន សែន ផ្ទាល់ពីដំណើរការដក EBA

| |
https://vodhotnews.com

លោក ហ៊ុន សែន ជួបជាមួយ តំណាងជាន់ខ្ពស់ EU នៅប៊ែលហ្សិក កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨។ រូបពី EU


អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) លោកស្រី​ Federica Mogherini ជួបផ្ទាល់ជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ពីដំណើរការបណ្តោះអាសន្ននៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។

សុន្ទរកថា របស់លោកស្រី Federica Mogherini ថ្លែងក្នុងសន្និសីទសារព័ត៌មានកាល ពីម្សិលមិញបានបញ្ជាក់ថា លោកស្រី បានជួបជាមួយភាគីកម្ពុជានិង មីយ៉ាន់ម៉ាដាច់ ដោយឡែកពីគ្នា ជជែកពីការដកប្រព័ន្ធអនុគ្រោះពន្ធ។

សម្រាប់ភាគីកម្ពុជាលោកស្រីបញ្ជាក់ថា បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់កម្ពុជាផ្សេងទៀត។​

លោកស្រី Federica Mogherini៖« ជាមួយកម្ពុជា យើងបានសម្រេច ដំណើរការបណ្តោះ អាសន្នហើយលើការដកប្រពន្ធអនុគ្រោះពន្ធ EBA។ ខ្ញុំបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមការងាររបស់លោក។ អ្វីដែលយើងរំពឹងនោះគឺកម្ពុជាអាចចៀសផុត ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ត្រូវធ្វើឲ្យមានភាពប្រសើរឡើងលើដំណើរការនយោបាយ តាមបែបប្រជាធិបតេយ្យ។​»

លោកស្រីក៏បានលើកឡើងពីក្តីកង្វល់ដោយថា ការរំលាយគណបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំមុន និងមានការរឹតត្បិតបរិយាកាសប្រជាធិបតេយ្យលើមន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមអ្នក នយោបាយប្រឆាំង។​

ក្នុងកិច្ចពិភាក្សានោះលោកស្រីថា មិនទទួលបានដំណោះស្រាយ អ្វីចំពោះបញ្ហាប្រឈម ចំពោះមុខនោះទេប៉ុន្តែលោកស្រីថា នឹងធ្វើការឲ្យស្និទ្ធហើយរក្សាការសន្ទនាជាមួយកម្ពុជា។​

នៅដើមខែតុលានេះសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធដោយថា មានបញ្ហារំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារធ្ងន់ធ្ងរ ដែលដំណើរការដកមានពេល១ឆ្នាំ។​​ ទោះយ៉ាងណា លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន​បញ្ជាក់ជាថ្មីទៀត ប្រាប់ពលរដ្ឋខ្មែរនៅក្នុងប្រទេសប៊ែលហ្សិក កាលពីម្សិល មិញថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ។​

អត្ថបទដែលទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "មន្ត្រីជាន់ខ្ពស់ EU ប្រាប់លោក ហ៊ុន សែន ផ្ទាល់ពីដំណើរការដក EBA"

  1. Chourn says:

    EU បានសំពង់រដ្ឋាភិបាលខ្មែរមួយដំងដោយផ្ទាល់ដៃ ហើយបើមិនរាងចាលនោះទេនិងត្រូវ សំពងជាមយយនិងដំបងធំជាងលើកនេះ។

Leave a Reply

Submit Comment