មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ពិនិត្យ​ប្រភព​ទឹក​ដែល​យក​មក​ផលិត​ស្រា​ស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់

ដោយ ជាតិ ចំណាន
2018-10-20
RFA

ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ (Social Media)
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ (Social Media)


មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ត្រូវ​ពិនិត្យ​ឡើង​វិញ​រាល់​ឧស្សាហកម្ម​ផលិត​ស្រា​នានា ដើម្បី​បញ្ជាក់​ថា ការផលិត​ទាំងអស់​នោះ​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់។ កាលពី​ថ្ងៃ​ទី​១៨​តុលា ពលរដ្ឋ ៣​បាន​ស្លាប់​ដោយសារ ការ​ពុល​ស្រា​ស នេះ​ភូមិ​ដំរ៉ែ ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ករណី​ពុល​ស្រា​នេះ ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស ៤១​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ។ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន ករុណា សង្ស័យ​ថា ប្រភព​ទឹក ក៏​ជា​ធាតុ​ផ្សំ​មួយ​ដែល​ធ្វើ​ឲ្យ​ស្រា​ពុល៖ «ខេត្ត​ផ្សេងៗ​មិន​មាន​ការផលិត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ទឹកជា​ពិសេស​គឺ​បញ្ហា​ប្រភព​ទឹក ព្រោះ​ខេត្ត​នឹង​មួយ​គឺ​ការប្រើប្រាស់​ប្រភព​ទឹក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង សារធាតុ​រ៉ែ​នឹង​ណា ខេត្ត​ផ្សេងៗ​យើង​ឃើញ​មានការ​ផលិត​ស្រា​ស​ដូចគ្នា ប៉ុន្តែ មិន​មាន​នូវ​ការ​ប៉ះពាល់​សុខភាព​ទេ ប៉ុន្តែ​ដោយឡែក​ខេត្ត​នឹង​មួយ ខ្ញុំ​សង្ស័យ​បណ្ដាលមកពី​ប្រភព​ផលិត​នឹង​វា​អាច​មក​ពី​ទឹក​ដែល​ប្រើប្រាស់​នឹង​ដែរ»

លោក ស៊ឹង សែនករុណា ក៏បាន​ស្នើ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដែល​មាន​ជនរងគ្រោះ​ដោយសារ​ការ​ពុល​ស្រា ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ជាពិសេស​ស្រា​ស ក្នុង​រយៈពេល​នេះ៖ «ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ គួរតែ​មាន​ការប្រុងប្រយ័ត្ន​មែនទែន ក្នុង​ការ​ទទួល​ទៀន​គ្រឿង​ស្រវឹង ឬក៏​ស្រា​ស​ដែល​មាន​ជាតិ​មេតាណុល ផ្សេងៗ​នៅ​ក្នុង​តំបន់​នឹង ក្នុង​រយៈកាល​ដែល​គ្រោះថ្នាក់​នេះ គួរតែ​កុំ​ប្រើ​តែម្ដង​កាន់តែ​ល្អ បើសិនជា​ប្រើ​គួរតែ​ត្រួតពិនិត្យ​ទៅលើ​ប្រភព​របស់​គាត់ តើ​វា​មាន​សុវត្ថិភាព ឬ​អត់ ព្រោះ​យើង​ឃើញ​ហើយ​ថា​មាន​គ្រោះថ្នាក់​ច្រើន​ណាស់​ក្នុង​តំបន់​ពួកគាត់​នឹង»

កាលពីដើម​ខែ​ឧសភា ក្រសួងសុខាភិបាល​អះអាង​ថា ស្រា​ស​បាន​បណ្ដាល​ពលរដ្ឋ​រស់នៅ​ភូមិ​អាលច ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ១៣នាក់ បាន​ស្លាប់ និង​ពលរដ្ឋ ប្រមាណ​ជិត​៣០០​នាក់​ធ្លាក់​ខ្លួន​ឈឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment