សហភាពអឺរ៉ុបចង់ផ្តល់ EBA ដល់វៀតណាមវិញម្តង ខណៈខ្លួនកំពុងដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា

សហភាពអឺរ៉ុបចង់ផ្តល់ EBA ដល់វៀតណាមវិញម្តង ខណៈខ្លួនកំពុងដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា


By

ឌឹ ខេមបូឌា ដេលី

សហភាពអឺរ៉ុបគ្រោងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើផលិតគ្រប់ប្រភេទ លើកលែងតែអាវុធ EBA ដល់ប្រទេសវៀណាម ខណៈសហភាពអឺរ៉ុប ចង់ដកប្រព័ន្ធអនុគ្រោះពន្ធប្រភេទនេះចេញពីកម្ពុជា។

គណៈកម្មាធិការសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ នឹងសម្រេចលុបបំបាត់ពន្ធលើទំនិញគ្រប់ប្រភេទប្រមាណ៩៩% ដែលនាំចេញពីប្រទេសវៀតណាមចូលសហគមន៍អឺរ៉ុប។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកសេដ្ឋកិច្ច និយាយថា ប្រសិនបើវៀតណាមទទួលបាន EBAពីសហគមន៍អឺរ៉ុបមែន នោះវៀតណាមនឹងកាន់តែចំណេញកប់ក្តោងលើផលិតផលក្នុងស្រុករបស់ខ្លួនដែលនាំចេញទៅលក់នៅក្រៅប្រទេស ហើយសេដ្ឋកិច្ចវៀតណាមនឹងរីកលូតលាស់ កាន់តែខ្លាំង ខណៈសេដ្ឋកិច្ចរបស់កម្ពុជាអាចជួបគ្រោះមហន្តរាយ ដោយសារកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍អឺរ៉ុបឲ្យដឹងថា គណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបចង់ឱ្យកិច្ចព្រមព្រៀងនេះអនុវត្តឲ្យបានឆាប់ៗ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សនិយាយថា របបលោកហ៊ុន សែននៅសល់ពេលដែលអាចបញ្ឈប់ការបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះបាន នៅពេលដែលរបបក្រុងភ្នំពេញដោះស្រាយបញ្ហានយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយដោះលែងរាល់អ្នកទោសនយោយបាយទាំងអស់៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

2 Responses to "សហភាពអឺរ៉ុបចង់ផ្តល់ EBA ដល់វៀតណាមវិញម្តង ខណៈខ្លួនកំពុងដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា"

  1. Chourn says:

    តាមពិតថ្នាក់ដឹកនាំខ្មែរកំពុងតែធ្វើនយោបាយបំរើឲ្យយប្រទេសយួនដោយមិនខ្វល់ពីសុខទុក្ខពល រដ្ឋកម្ពុជានោះទេ។ នឹកឃើញកាលពីឆ្នាំ១៩៩៧ និង១៩៩៨ រដ្ឋាភិបាលខ្មែរកាលណោះក៍បានធ្លាប់ បំរើនយោបាយឲ្យយប្រទេសយួនដែរ ព្រោះតែកាលណោះយួនច្រណែននិងប្រទេសថៃដែល ប្រជា ជនខ្មែរពេញនិយមប្រើផលិតផលថៃច្រើនមែនទែនហើយផលិផលយួនគ្មានពលរដ្ឋខ្មែរទិញប្រើ ប្រាស់និងគ្មានច្រើននោះទេលើទីផ្សារខ្មែរ។ ឆ្លៀតឪកាសកាលណោះនាងតារាថៃលើកឡើងពី បញ្ហាប្រាសាទអង្គរវត្ត ធ្វើឲ្យយយួនយកឪកាសចាក់រុករដ្ឋាភិបាលខ្មែរជំរុញឲ្យយយុវជនធ្វើបាតុកម្ម រហូតដល់បំផ្លាញស្ថានទូតប្រទេសថៃនិងក្រុមហ៊ុនថៃជាច្រើនកន្លែងហើយរដ្ឋាភិបាលខ្មែរបានសង ថៃអស់៥០០លានដុល្លារពេលនោះ។ ក្រោយមកយួនវាចាប់ផ្តើមនាំចូលផលិតផលរបស់វាចូល មកស្រុកខ្មែរគគ្រឹកគគ្រេងរហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះរឿងទាំងពីខាងលើនេះដូចគ្នាណាស់ ដែលរដ្ឋាភិបាលខ្មែរកំពុងតែអោនក្បាលនិងបំរើផលប្រយោជនឲ្យយយួនច្បាស់ក្រឡែតតែម្តង។

  2. Anonymous says:

    I 100% knew about this Cambodia will be going to that hole indeed . HUN SEN the powers hunger devil man never had heard of loving his own nation. from this day Cambodian still become a forgotten nation and will be eliminate by Vietnamese policy. the history have been repeating again and again but this time is more then ever that the dangerous most greater ever. as a Cambodian born I just wanted to tell all Cambodian that HUN SEN is going to destroy this nation in the near future. his fake Democracy all Cambodian should see clearly right now in another hand I’m felling shameful to have the Cambodian word said NEAK DEMOUM PRORHEIN KOUNGKANH should not be our leader. I swear to GOD this guy ability can not match whit our young . I tell you what through out my investigation to Cambodian politician I only seeing SAM RANSY the only person can rescue this sad nation his knowledge can going along whit international community. if he become Cambodian leader this sad nation will survive in this modern high technology . I can guarantee if SAM RANSY is this nation traitor I will take his life going hell whit me . all Cambodian have to rising up and recue our own nation be for it is too late. GOD bless Cambodia

Leave a Reply

Submit Comment