ពលរដ្ឋ​​ខ្មែរ​​នៅ​​កាណាដា​​ធ្វើ​បាតុកម្ម​​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​​ប្រទេស​​នេះ​​បិទ​​ទិដ្ឋាការ​​ដល់​​មន្ត្រី​​កម្ពុជា​

ដោយ វណ្ណ សុគន្ធា
21/10/2018
RFI

media
ពលរដ្ឋខ្មែរនៅកាណាដាធ្វើបាតុកម្មតវ៉ាឲ្យរដ្ឋាភិបាលប្រទេសនេះបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា
@Kong Sophea Facebook


ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​រស់នៅក្នុង​ប្រទេស​កា​ណា​ដា​នៅ​រសៀល​ម្សិលមិញ​នេះ​ត្រូវ​នឹង​ពេលយប់​ម៉ោង​នៅ​កម្ពុជា បានធ្វើ​បាតុកម្ម​នៅ​ពីមុខ​រដ្ឋសភាជាតិ​កាណាដា នៅក្នុង​ទីក្រុង អូ​តា​វ៉ា។ គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​កាណាដា​កុំ​ទទួលស្គាល់​រដ្ឋាភិបាល និង បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រោះ​បាន​បំពាន​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​អះអាងថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​នៅតែ​ល្អ មិនមាន​ការ​ខូ​ត​ខាត​អ្វី​ឡើយ។

បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅក្នុង​ប្រទេស​កាណាដា ត្រូវបាន​ដឹកនាំ​ធ្វើ​ដោយ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក​សោ វណ្ណ​ដេ​ត និង លោក​គង់ សភា។ អ្នកធ្វើ​បាតុកម្ម​អះអាងថា គោលបំណង​នៃ​បាតុកម្ម​នេះ គឺ​ពួកគេ​ស្នើ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ធានា ជំរុញ និង​ការពារ​សន្តិភាព សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួកគេ​ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា អ្នកទោស​ពាក់ព័ន្ធ​នយោបាយ និង​លុបចោល​បទចោទប្រកាន់​នានា​លើ​អ្នក​ទាំងនោះ រួមទាំង​លោក សម រង្ស៊ី ។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​អតីត​តំណាងរាស្ត្រ មន្ត្រី និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្តសកម្មភាព​នយោបាយ​ឡើងវិញ​ផងដែរ។

ជាមួយគ្នានេះ ពួកគេ​ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កាណាដា កុំ​ឲ្យ​ទទួលស្គាល់​រដ្ឋាភិបាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ក្រុមអ្នកតវ៉ា​អះអាងថា​កើតចេញពី​ការបោះឆ្នោត​ក្លែងក្លាយ និង​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ ម្យ៉ាងទៀត ពួកគេ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កាណាដា បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​បក្ខពួក​ដែល​ពួកគេ​ចាត់ទុកថា បាន​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បាតុកម្ម​ក៏ដូចជា​សំណើ​ទាំង​អម្បា​ម៉ាន​របស់​ក្រុមអ្នកតវ៉ា​នេះ មិនទាន់មាន​ការឆ្លើយ​ពី​រដ្ឋសភា និង រដ្ឋាភិបាល​កាណាដា​នៅឡើយ​ទេ។ ប៉ុន្តែ​នៅ​កម្ពុជា​ឯណេះ​វិញ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​មិនបាន​ខូចខាត​ទេ។ ដូច្នេះហើយ រដ្ឋាភិបាល​កម្ពុជា​គ្មាន​ភាពចាំបាច់​ត្រូវ​កែលម្អ​អ្វី​ឡើយ។

លើសពីនេះទៅទៀត លោក​សុខ ឥសាន ក៏បាន​គូស​បញ្ជាក់ដែរថា រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ។ មិនតែប៉ុណ្ណោះ លោក​ក៏​អះអាង​ទៀតថា រដ្ឋាភិបាល​កម្ពុ​ជាថ្មី​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់។ ទទួលស្គាល់ បើតាម​លោក​សុខ ឥសាន គឺ​តាមរយៈ​ការអញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជា​បន្តបន្ទាប់ ការផ្ញើ​សារ​ជូនពរ​និង​អបអរសាទរ​ពី​បណ្តា​មេដឹកនាំ​ប្រទេស​នានា និង​ការសម្រេច​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នៅ​ឆ្នាំ២០២០ ដែល​នេះ​លោក​សុខ ឥសាន​ថា អន្តរជាតិ​ទទួលស្គាល់ និង​ផ្តល់​កិត្តិយស​ដល់​កម្ពុជា៕

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​​ខ្មែរ​​នៅ​​កាណាដា​​ធ្វើ​បាតុកម្ម​​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​​ប្រទេស​​នេះ​​បិទ​​ទិដ្ឋាការ​​ដល់​​មន្ត្រី​​កម្ពុជា​"

  1. Anonymous says:

    very good brothers&sisters in canada’ we are support you all

  2. so socheath says:

    (send to facebook)
    អ្នកចិញ្ចឹមចិត្តបំផ្លាញការរស់នៅ
    ដោយសុខសាន្តរបស់ប្រជាជនកម្ពុជា គឺជាជនក្បត់ជាតិ
    *******
    ប្រជាជនកម្ពុជា បានប្រាប់រួចហើយថា ប្រជាជនកម្ពុជាអត់អ្នកណា ទៅខ្វល់ខ្វាយ បាយមិននឹក
    ទឹកមិនស្រេក ឬទៅឈឺក្បាល ស្អី អារឿង EBA ស្អីហ្នឹងទេ ។
    បើទោះបីវាមិនដក ក៍កម្ពុជាត្រឹមតែនឹងសុំដកខ្លួនចេញនាពេលខាងមុខនេះដែរហើយ ។
    បើទោះបីវាមិនដក ក៍កម្ពុជាត្រឹមតែនឹងសុំដកខ្លួនចេញនាពេលខាងមុខនេះដែរហើយ ។
    កម្រឹតជីវភាពប្រជាជនកម្ពុជា មានសន្ទុះឈានឡើងរាល់ឆ្នាំ ។ ចំណូលជាមធ្យមក្នុងម្នាក់
    លើសពី ១៣០០ ដុល្លាក្នុងមួយឆ្នាំ ។ ឆ្នាំ២០២០ ប្រជាជនកម្ពុជាតាមការព្យាករណ៍ អាចកើនដល់
    ២០០០ដុល្លារអាមេរិក ដែលជាចំណូលមានកម្រឹតខ្ពស់ ក្នុងចំណោមប្រទេសជាច្រើនក្នុង
    អាសាន ។
    អគុណកន្លងមកសហគមន៍អឺរ៉ុប បានជួយសម្រាលការលំបាកកម្ពុជា ជាមួយប្រព័ន្ធអនុគ្រោះពន្ធ
    EBA នេះ ។
    ប៉ុន្តែការជួយនេះ ប្រជាជនកម្ពុជា ត្រូវការ ទទួលយកការជួយដោយភាពស្មោះត្រង់ មិនត្រូវការការជួយ ដែលគ្មានភាពបរិសុទ្ធ ដែលមាត់អ្នកជួយតែងទន្ទេញជាប់ ក្នុងអ្វីដែល
    និយាយថាជួយដោយភាពមនុស្សធម៍នោះទេ ។
    ទទួលជំនួយដែលប្រកបដោយល្បិចកល មិនខុសអ្វី ពីការសម្លាប់ខ្លួនឯងនោះទេ ។
    កម្ពុជាជាប្រទេសអធិបតេយ្យ ។ ដូច្នេះកម្ពុជាមានអធិបតេយ្យភាពយ៉ាងពេញលេញ ក្នុងការ
    សម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង មិនចាំបាច់ឲ្យអ្នកណាមកបង្វិលក្បាល ដឹកនាំ
    នយោបាយជាតិខ្លួននោះទេ ។
    មានតែក្រុមជនក្បត់ជាតិតែប៉ុណ្ណោះ ដែលជានិច្ចកាលចិញ្ចឹមចិត្តលក់អធិបតេយ្យជាតិខ្លួន
    ដោយអោនក្បាលបំរើនយោបាយបរទេស ដើម្បីទទួលយកជំនួយ ដែលមិនគួរទទួលយក
    ហើយដែលវានិងបង្ករនូវគ្រោះមហន្តរាយ ក្នុងការបំផ្លាញជាតិសាសន៍ខ្លួនក្នុងពេលខាងមុខ
    តែប៉ុណ្ណោះ។
    កម្ពុជាមិនមែនជាទីលានសាកល្បងអាវុធ របស់ប្រទេសណាមួយនោះទេ ។
    ប្រជាជនកម្ពុជាដ៍ស្លូតបូត ត្រូវការការរស់នៅប្រកបដោយសន្តិភាព ជាមួយបណ្តារប្រទេសនានា
    ជុំវិញខ្លួននៅលើសកលលោកយើងនេះ ។
    ការចង់ឈ្នះចាញ់ ដោយយកជិវិតប្រជាពលរដ្ឋ យកឈាម ប្រជាពលរដ្ឋក្រាលធ្វើជាដើមទុន របស់ក្រុមជនក្បត់ជាតិអតីតបក្សសង្គ្រោះជាតិ ត្រូវបានប្រជាជនកម្ពុជាឃើញ
    និងស្គាល់ច្បាស់ពីនយោបាយទុច្ចរឹតរបស់ពួកអ្នកអស់ហើយ ។
    គ្រប់ឧបាយកលប៉ងបំផ្លាញជាតិខ្មែរ តាមខ្សែញាក់បរទេស ដែលពួកអ្នកដាក់ខ្លួនធ្វើជាអាយ៉ង
    ប្រជាជនកម្ពុជា មិនអនុញ្ញាតិឲ្យអ្នកសម្រេចបំណងអ្នកទេ ។
    ពួកអ្នកនឹងត្រូវកំទេចចោល ល្គឹកណាពួកអ្នកនៅតែចិញ្ចឹមចិត្តបំផ្លាញការរស់នៅដោយសុខសាន្ត
    របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាពដែលរកបានដោយការយកជិវិតទៅ
    ប្តូររបស់ថ្នាក់ដឹកនាំជាតិបច្ចុប្បន្ននេះ ៕

Leave a Reply

Submit Comment