វិភាគ៖​ បើ​អ្នក​ន​យោបាយ​នៅប​ន្តឈ្លោះ​គ្នា​តើ​កម្ពុជានឹងប្រឈម​នឹង​វិបត្តិ​អ្វីខ្លះ?​

| |
https://www.vodhotnews.com

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


ជាថ្មីម្តងទៀតមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រាប់ក្រុមអ្នកគាំទ្រនៅ​ប្រទេ​ស​តួក​គី​ កា​​​ល​ពីម្សិលមិញថា នឹងមិន​បើ​កផ្លូ​វឲ្យជំនួបនយោបាយ ជាមួយអតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុង​និ​រ​ទេ​សខ្លួន​លោក សម រ​ង្ស៊ី នោះឡើយ ទោះបី​​មជ្ឈដ្ឋាន​អ​ន្ត​​​រ​​ជា​​​​​តិមួយចំនួនកំពុងព្យាយាម​ឲ្យមានការចរចានយោបាយក៏ដោយ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារកំពូលទ្វេភាគី​ទល់មុខគ្នាមួយទល់មួយ​ ជាមួយ​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

សារនយោបាយរបស់មេដឹកនាំក​ម្ពុជារូបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពីសហភាពអន្តរសភា IPU មានសមាជិ​ក១៧៣​ប្រ​ទេស បានចេញសេ​ចក្តីស​ម្រេចថ្មីមួយទៀត កាល​ពី​ថ្ងៃ​ទី​១៨ ​ខែតុ​លា​សប្តាហ៍មុន ទាមទារឲ្យគណបក្សសង្គ្រោះជាតិ ដែលបា​នរំលាយ​​ទៅហើយនោះ បាន​ដំ​ណើ​រការឡើងវិ​ញ ដោយគ្មានកា​រគំរាម​កំហែ​​​​ង​ផ្នែ​​ក​ន​​យោបាយ និងត្រូវទម្លាក់ចោ​លបទ​ចោទទាំង​អ​ស់ ​លើ​ស​កម្ម​ជន និង​មេដឹ​កនាំប​ក្សប្រឆាំងមាន​លោក កឹម សុខា ជាដើម។

កម្តៅនយោបាយរបស់រវាង​អ្នកនយោបាយខ្មែរនេះ ក៏ជំរុញផងដែរ ឲ្យសភាពអឺរ៉ុប ប្រកា​សពីវិ​ធា​នការ​ កាត់ផ្តាច់​ប្រព័ន្ធអ​នុ​​​គ្រោះ​​ពន្ធ​ពី​ក​​ម្ពុ​ជាវិញ ដោយទុកពេលឲ្យយ៉ាងយូរ១ឆ្នាំ ដើម្បីពិចារណាពីស្តារប្រជាធិបតេយ្យឡើងវិញ។

ប៉ុន្តែលោក ហ៊ុន សែន បានឆ្លើយតបថា បើចង់ឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ រង់​​ចាំដ​ល់​​ឆ្នាំ​២០២២ និង២០២៣ ទៅ ក្រៅ​ពីនេះលោកថាគ្មានផ្លូវទេ។ ពេលវេលាដែល​មេដឹកនាំកម្ពុជាបាន​លើកឡើងនេះ វា​ផុតកំណត់ដែលសហភាព​អឺរ៉ុបបានទុកពេល​ឲ្យ​កម្ពុជា​តែ​១ឆ្នាំ ពិចា​រណា​​ពីការស្តារ​ប្រជា​ធិ​ប​តេ​យ្យទៅហើយ​។

មួយវិញទៀត សង្គ្រាមពាក្យសម្តីរវាងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និង​មេដឹក​នាំបក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឲ្យ​អ្នក​​តា​​មដា​ន​​​​ខ្លះ​ខកចិត្ត និងខ្លះទៀតធុញទ្រាន់ ដោយពួកគេថា មេដឹកនាំកំពូលទាំងពីរ យកតែប​ញ្ហាបុគ្គ​លទៅ​វាយប្រហារ​គ្នា ជំរុញ​ឲ្យ​​ជា​តិ​បែ​ក​បាក់ និងធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ មិនបានបង្កើតឱកាស ដើម្បីផ្សះផ្សាជាតិ។

បើអ្នកនយោបាយខ្មែរ នៅតែបន្តឈ្លោះគ្នាតើបញ្ហាអ្វីខ្លះនឹងកើតឡើង?

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា សង្គ្រាមពាក្យសម្តី របស់មេដឹកនាំ ហាក់បានបំបែកពលរ​ដ្ឋ​ឲ្យ​នៅ​​ពីរ​ក្រុមដា​ច់​ពី​គ្នា ដោយអ្នកគាំទ្របក្សកាន់អំណាចនៅម្ខាង អ្នកគាំទ្របក្សប្រឆាំងនៅម្ខាង។ អ្នកវិភាគ​នយោបាយ​រូបនេះ ព្រមានថាសង្គមមួយ ដែលលាបពណ៌ពលរដ្ឋឲ្យមើលមុខគ្នាមិនត្រង់បែបនេះ បាន​​ជំរុញ​ដល់​ភាព​​ផុ​យ​ស្រួយនៃ​ការបែកបាក់ជាតិ ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ជ្រុងមួយនៃការទាមទារឲ្យស្តារប្រជាធិបតេយ្យ របស់IPU ថ្មីៗនេះជា​សញ្ញា​មួយទៀតជំរុ​ញ​ឲ្យ​សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ពន្លឿនវិធានការដល់កម្ពុជា បើជម្លោះ​នយោបាយ​នៅតែ​បន្ត​អូស​បន្លាយ។ លោកថា ពេ​ល​នោះ​ក​ម្ពុជានឹងធ្លាក់ចុះ កំណើនសេដ្ឋកិច្ច និង​ទីផ្សារការងារ ។

លោកថា៖«អត្រាកំណើនសេដ្ឋកិច្ច៧% វាលែងបាន។ ហើយអត្រាអត់ការងារធ្វើ វាកើនឡើង។ វិស័យមីក្រូហិរញ្ញវត្ថុក៏ប៉ះពាល់ដែរ ។ ដល់អញ្ចឹងទៅញ្ហាសង្គមវានឹងអាចកើតឡើង ។ កម្មករមិនត្រឡប់ទៅស្រុកកំណើតវិញទាំងអស់ កម្លាំងហ្នឹងវានៅសល់ តើចលនាយោបាយដែលកើឡើង យើងមិនអាចស្មានដឹងទេ បញ្ហាដែលកើតឡើងក្នុងពេលខាងមុខ»

លោក ឯម សុវណ្ណារ៉ា លើកឡើង​ទៀតថា បើអ្នកនយោបាយខ្មែរមិនអាចនិយាយគ្នាបាន បញ្ហាកម្ពុជា ជៀសមិនផុតពីការជ្រែតជ្រែក​ ពី​ម​ហាអំណាចទេ ។

លោកថា៖«បើនៅតែឈ្លោះគ្នា មិនអាចសម្របសម្រួល ឬក៏និយាយគ្នាកើតវានៅតែត្រូវការអន្តរាគមន៍ពីអន្តរជាតិ លូកចូលមកក្នុងកិច្ចការរបស់កម្ពុជាដដែល»

បើ​តាមអ្នកវិភាគរូបនេះ តម្លៃការទូតរបស់បក្សកាន់អំណាចបានធ្លាក់ចុះ បន្ទាប់ពីសហភាពអន្តរសភាIPUនៅបន្ត​ទទួល​ស្គាល់​លោ​​ក សម រង្ស៊ី ឲ្យចូលរួមប្រជុំ ។ ករណីនេះលោកថា កម្ពុជា​អា​ចនឹ​​​ងប្រឈមនឹងវិធានការរួមគ្នា ពីសហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ និង IPU បើអ្នកនយោបាយខ្មែរមិនវិលទៅរកតុចរចាស្វែងរកដំណោះស្រាយ។

ពេលដែលកម្ពុជា កំពុងប្រឈម​នឹងការគំរាម​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាក់ទិ​​ន​ទៅ​​នឹងលក្ខខ័ណ្ឌគោរព​សិទ្ធិមនុស្ស និងលទ្ធិប្រ​ជា​​ធ​បតិយ្យនោះ ប្រទេសវៀតណាម បាន ចុះកិច្ចព្រម​ព្រៀង​ជាមួយសហ​ភាពអឺ​រ៉ុប​ លើទំនិញ​៩៩ប្រភេទ ដើម្បីទ​ទួលបា​​ន​ប្រ​​ព័ន្ធ​អនុគ្រោះព​ន្ធ​ ទោះបីវៀ​តណាមកំពុងអ​នុវត្តលទ្ធិកុម្មុយនីស្តក៏ដោយ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិ​​មអេង និយាយថា បើអ្នកនយោ​បាយ​នៅបន្ត​ឈ្លោះ​គ្នាប្រទេសជិតខាងជាអ្នកចំណេញ ដោយថាអ្នកវិនិយោគមួយចំនួននៅកម្ពុជា នឹងចាកចេញដើម្បីស្វែងរ​កឱកាសប្រ​​កួតប្រ​ជែ​​ងផ្នែកវិនិយោគ។

លោកថា៖«បើសិនជាយើងមានការថ្លោះធ្លោយ​ យើងនឹងអាចដើរយឺតជាងគេ។​ ហើយប្រទេសដទៃគេនឹងអាចមានឱកាសទាញកឱកាសដែលបាត់បង់របស់យើង»

មន្ត្រីសង្គមស៊ីវិលរូបនេះ ពន្យល់ទៀតថា បើកម្ពុជា បាត់បង់អ្នកវិនិយោគ កម្ពុជានឹងបាត់បង់ទីផ្សារការងារ ព្រមទាំងបាត់លទ្ធ​ភាព​ជំ​រុញ​ដល់កំណើនសេដ្ឋកិច្ច​។ លោកថា ពេលនោះវានឹងជំរុញឲ្យមានវិធានការប្រមូលពន្ធ និង ការខ្ចីបុលពីប​រ​ទេ​ស ​ហើយទីបំផុតពលរដ្ឋ ជាអ្នកបង់ពន្ធរដ្ឋផង សងបំណុលបរទេសផង។

លោកថា៖«កាលណាដល់ថ្ងៃ ដល់ខែសងគេ ធម្មតារដ្ឋត្រូវតែយកពន្ធហើយមែនទេ?ដើម្បីរកលុយទៅសងគេវិយើងមានការងារធ្វើ​​​​ចេះតែយកពន្ធបាន ចុះបើអត់ការងារធ្វើទៅយកពីណា?»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា បើអ្នកនយោបាយខ្មែរមិនអាចអង្គុយទល់មុខគ្នា ដោះស្រា​យប​ញ្ហា​ជាតិបាន លោកបង្ហាញការព្រួយបារម្ភថាកម្ពុជានឹងខាតបង់។លោកថា របត់​នយោ​បាយបែបនេះ ងាយនឹង​រុញកម្ពុ​ជាឲ្យ​​ធ្លា​ក់​​ក្នុង​របប​កាប់​​ស​ម្លាប់​ខ្មែរ​គ្នា​ឯ​​​ង​គ្មានញញើតដៃ ដូចពីអតីតកាលឡើងវិញ។

លោកថា៖«ព្រោះយើងធ្លាប់ដើរច្រកហ្នឹងម្តងហើយកាលពីចុងទសវត្សរ៍៦០ ដែលទីបំផុតប្រទេសយើងបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ហើយមិនត្រឹមតែភ្លើងសង្គ្រាមទេទៅក្នុងវិនាសកម្ម ប្រល័យពូជសាសន៍ទៀតធ្វើឲ្យ​​​​យើងថយក្រោយ រហូតដល់ឆ្នាំសូន្យនោះ»

តាម​អ្នកវិភាគថា បើអ្នកនយោបាយខ្មែរ នៅតែបន្តឈ្លោះគ្នា ប្រជាប្រិយភាពរបស់រដ្ឋាភិបាល នៅលើឆាក​អន្តរជាតិនឹ​ងបន្ត​ធ្លា​​ក់​ចុះ វិធានការនានាអាចនឹងកើតឡើង កម្ពុជាបាត់បង់ការប្រកួត​ប្រជែងជាមួយ​ប្រទេសក្នុង​តំបន់ ​ទីផ្សារ​នឹងបាត់​បង់​មួ​យ​ផ្នែកធំ ហើយវិបត្តិ​សង្គ​មអាចនឹ​ងកើ​តឡើង។

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment