តំណាងរាស្រ្តអូស្រ្តាលី ថាដល់ពេលហើយ ដែលអូស្រ្តាលីត្រូវបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិមន្រ្តីរបបលោក ហ៊ុន សែន

លោក មួង ណារ៉េត
2018-10-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកសភាអូស្ត្រាលី មកពីគណបក្សពលករលោក ជូលៀន ហ៊ីល (Julian Hill)ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សមាជិសភា នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨។ រូប​ថតពីហ្វេសប៊ុករបសលោក Julian Hill
សមាជិកសភាអូស្ត្រាលី មកពីគណបក្សពលករលោក ជូលៀន ហ៊ីល (Julian Hill)ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សមាជិសភា នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨។ រូប​ថតពីហ្វេសប៊ុករបសលោក Julian Hill


តំណាងរាស្រ្តអូស្រ្តាលី​ថាដល់ពេលអូស្រ្តាលីបិទទិដ្ឋាការនិង បង្កកទ្រព្យសម្បត្តិ​មន្រ្តី​កម្ពុជា


សមាជិក​សភា​អូស្ត្រាលី​ មក​ពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) ស្នើ​យ៉ាង​ទទូច​ ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ត្រូវ​តែ​ចាត់​វិធានការណ៍ក្តៅ ឥឡូវនេះ ព្រោះស្ថានការណ៍​អាក្រក់ នៅកម្ពុជា កាន់តែអាក្រក់ខ្លាំងណាស់​ហើយ។ លើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​សមាជិកសភា កាលពីថ្ងៃទី ២២ ខែ តុលានេះ លោក ជូលៀន ហ៊ីល រម្លឹករដ្ឋាភិបាល​អូស្រ្តាលី ឲ្យ​ចេះ​រក្សាកេរតំណែល ​នៃការខិតខំរបស់​ប្រទេសអូស្រ្តាលី ក្នុងកិច្ចខិតខំប្រឹងប្រែង​ ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសសម្រាប់​កម្ពុជា។

ក្នុង​ន័យ​នេះ លោកបញ្ជាក់ថា រដ្ឋាភិបាល​អូស្រ្តាលី ត្រូវ​តែ​ពិនិត្យ​វិធានការ​ដាក់ទណ្ឌកម្មនានា លើ​មន្រ្តី​របបលោក ហ៊ុន សែន រួមទាំងការបិទ​ទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិ​អ្នកទាំងនោះផង <<ពេលខ្ញុំ​លើកបញ្ហានេះលើកមុន ស្ថានការណ៍​ស្រុកខ្មែរអាក្រក់​ណាស់​ទៅហើយ ប៉ុន្តែមកដល់ពេលនេះ ស្ថានការណ៍នោះកាន់តែអាក្រក់ខ្លាំងជាងនោះទៅទៀត។ ប្រធានគណបក្សសង្រ្គោះជាតិ​លោក កឹម​ សុខា ត្រូវឃុំខ្លួន​នៅក្នុង​ផ្ទះ ទោះបី​ការ​បោះឆ្នោត​ក្លែងក្លាយ បាន​ចប់​សព្វ​គ្រប់​ទៅហើយក្តី។ ការបោះឆ្នោត​ដ៏អាម៉ាស់នោះ គឺធ្វើ​ឲ្យ​គណៈបក្សកាន់អំណាច​របស់​លោក ហ៊ុន សែន កើបយក​អាសនៈសភា​ទាំងអស់ គឺទាំង ១២៥ កៅអី>>។

លោក ជូលៀន ហ៊ីល បន្ថែមទៀតថា អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺ អ្នកថតភាពយន្ត​ជនជាតិ​អូស្រ្តាលីលោក ជេមស៍ រ៊ីឃីតសុន (James Ricketson) ត្រូវរបបនេះ​ ផ្តន្ទាទោសដោយ​ផ្អែកលើ​ការ​ចោទប្រកាន់​ បែបប្រឌិត។ លោក ហ៊ុន សែន ហ៊ានដាក់គុកជនជាតិអូស្រ្តាលី។ តើប៉ុណ្ណឹង​ហើយ រដ្ឋាភិបាលអូស្រ្តាលី នៅ​ជល់​កែវ និង ក្រេបស្រាជាមួយរបបនេះ ទៅរួច​ដែរឬ?

លោកថា ចំពោះ​ជនជាតិ​អូស្រ្តាលី ដែល​មិន​បាន​ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា អាច​ចោទសួរ​ថា តើ​រឿង​ខ្មែរ មានអ្វី ពាក់ព័ន្ធនឹង​អូស្រ្តាលី? ប៉ុន្តែ លោកសង្កត់​ធ្ងន់ថា រឿងកម្ពុជា​ និង អូស្រ្តាលី ពាក់ព័ន្ធគ្នា ព្រោះ​អូស្រ្តាលីផ្តល់ឱកាសឲ្យ​ជាតិសាសន៍ដទៃ​ បានចូលសញ្ជាតិ​អូស្រ្តាលី និង ធ្វើជាពលរដ្ឋល្អរបស់​អូស្រ្តាលី។ ប៉ុន្តែ ឥឡូវ​អូស្រ្តាលី ចាប់​មានបញ្ហា​កាន់តែធំហើយ ជាពិសេស​ក្នុង​សហគមន៍​ខ្មែរ-អូស្រ្តាលី ដោយសារតែភាពព្រងើយកន្តើយ​របស់​រដ្ឋាភិបាលអូស្រ្តាលី ក្នុងការ​ចាត់ការមន្រ្តីនៃ​របបលោក ហ៊ុន សែន <<មន្រ្តីរបបនេះតិរច្ឆាននេះ បានរីករាលដាល មកដល់​ទីប្រជុំជនរបស់​យើង​ទៅហើយ។ វត្តមានអ្នកទាំងនេះ​ ធ្វើ​ឲ្យ​មានបញ្ហា​ដល់​នយោបាយ​របស់​ប្រទេសជាតិ​យើង។ មិនតែប៉ុណ្ណោះ អ្នកទាំងអស់នេះ ប្រព្រឹត្តបទឧក្រិដ្ឋនៅទីនេះ និង កំពុងកេងប្រវ័ញ្ចប្រយោជន៍យើង និង​ បង្កការ​​គម្រាម​កំហែង​ ដល់​ពលរដ្ឋ​អូស្រ្តាលីទូទៅ>>។

លោក ជូលៀន ហ៊ីល លើកឡើងទៀតថា ទណ្ឌកម្ម​បែបនេះ នឹងមាន​ប្រសិទ្ធភាព ដោយសម្អាង​ថា ពលរដ្ឋខ្មែរ​ដែល​តស៊ូដើម្បី​ប្រជាធិបតេយ្យ យល់ស្របគ្នាថា ចំណាត់​ការ​របស់​អូស្រ្តាលី នឹងមានឥទ្ធិពលលើរបបលោក ហ៊ុន សែន ព្រោះនៅអូស្រ្តាលី​មាន​មន្រ្តីជាន់ខ្ពស់​​របបនេះ ច្រើនណាស់ ដែលចេញចូល កកើត​ជា​ក្រុមគ្រួសារ​ និង មានទ្រព្យ​សម្បត្តិ​នៅទីនេះ។ លោកបានរាយនាមបុគ្គលសំខាន់ៗ មួយចំនួន ដែល​ត្រូវ​ដាក់ទណ្ឌកម្ម ដូចជាបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិ ដើម្បី​ដាក់សម្ពាធ​លើ​របបលោក​ ហ៊ុន សែន​ <<លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន មកអូស្រ្តាលីច្រើនសារ​ហើយ ដើម្បីមកបញ្ជ្រាប​គោលការណ៍បក្ស និង បង្កើតបណ្តាញបក្សកាន់អំណាចនៅទីនេះ និង នៅប្រទេស​ នូវ៉ែលហ្ស៊េឡង់។ លោក ហ៊ុន តូ ក្មួយ​លោក ហ៊ុន សែន មានកូន​ និង មាន​ទ្រពនៅទីក្រុង​ម៊ែលប៊ន គាត់​ត្រូ​វរងការ​សង្ស័យ​ ថាជាប់​ពាក់ព័ន្ធនឹង​ការ​ជូញដូរ​គ្រឿងញៀន និង លាងលុយកង្វក់ ក្នុង​បណ្តាញ​ឧក្រិដ្ឋកម្ម​នៅអូស្រ្តាលី។ លោក ឌី វិជ្ជា កូនប្រសារ​លោក ហ៊ុន សែន និងជាអគ្គស្នងការ​រង​នគរបាលជាតិ​ ដែលជាក្រុមមនុស្ស​ហិង្សា ដែលសង្ស័យ​ថាមានមុខជំនួញអាឋ៌កំបាំងនៅអូស្រ្តាលី កម្ពុជា និង នៅចិន។ ចំណែកឯ​លោក គង់ វិបុល​ វិញជាប្រធាន​អគ្គនាយកដ្ឋានពន្ធដារ ដែលចូលដៃក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង មានទ្រព្យរាប់លាន​ដុល្លារ​នៅអូស្រ្តាលី រួមទាំងដីនិងផ្ទះ នៅក្នុង​តំបន់មណ្ឌលបោះឆ្នោត ​របស់​ខ្ញុំ​ផង។ គាត់​ទំនង​ជា​ក្លែងបន្លំឯកសារ រឿងអះអាងថាគាត់​មានសញ្ជាតិ​អូស្រ្តាលីផង។ ចំណែកឯលោក គឹម សន្តិភាព ជាមន្រ្តីក្រសួង​យុត្តិធម៌ ដែលជាប់ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​របស់​គណៈបក្ស​ប្រជាជនកម្ពុជា នៅអូស្រ្តាលី ដោយ​បុគ្គលនេះ តែងតែអមដំណើរជាមួយ ហ៊ុន ម៉ាណែត។ លោក គឹម សន្តិភាព ជាមន្រ្តីបក្ស​ដាច់ខាតមួយរូប>>។

តំណាងរាស្រ្ត​អូស្រ្តាលីដដែល ថាមន្រ្តីគណៈបក្ស​ប្រជាជនកម្ពុជា ធ្វើ​ឲ្យ​មានការបែកបាក់ក្នុងសហគមន៍​ខ្មែរ នៅអូស្រ្តាលី និង នៅបណ្តាទីក្រុង​ធំៗ ដោយ​មនុស្សសំខាន់ៗ​របស់​បក្សនេះ ដែលជាបុគ្គលឈានមុខ ក្នុងការបង្កឲ្យ​មាន​ការ​បែកបាក់នេះ។ ក្នុងនោះក៏មានអគ្គរាជទូតខ្មែរ​ ប្រចាំទីក្រុង​ កង់បេរ៉ា​ គឺលោក កុយ គួង ផងដែរ ដែលលោក កុយ គួង ក៏ជាប្រធានបក្សប្រជាជនកម្ពុជាប្រចាំអូស្រ្តាលី និង នូវែលហ្សេឡង់។ លោក ជូលៀន ហ៊ីល បន្ថែមថា ស្ថានទូតខ្មែរនៅអូស្រ្តាលី ជាប់ឈ្មោះក្នុងព័ត៌មាន ថារត់ពន្ធគ្រឿង​ស្រវឹង និង បារី។

ស្របពេលដែលមុខជំនួញជាច្រើន ត្រូវបានមន្រ្តីជាន់ខ្ពស់​របបលោក ហ៊ុន សែន កំពុងកាន់កាប់​នៅប្រទេសអូស្រ្តាលី ភាព​មន្ទិល​ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​សាច់ប្រាក់ក្នុង​មុខ​ជំនួញនេះ ក៏ចោទជាបញ្ហា។​ ពាក់ព័ន្ធនឹងការចោទប្រកាន់ អំពី​ការ​លាងលុយកង្វក់វិញ លោកថា ជូលៀន ហ៊ីល ថាធនាគារ​អូស្រ្តាលី អាច​ជាប់​ពាក់ព័ន្ធនឹង​ការផ្តល់​ប្រាក់ និង ប្រតិបត្តិការសាច់ប្រាក់​ជាមួយបុគ្គលទាំងអស់នេះ ដែលចំណុចនេះចោទ​ជាបញ្ហាខ្លាំង ពាក់ព័ន្ធនឹងការណ៍​ដែល​ធនាគារ​ទាំងនេះ អាចរំលោភគោលការណ៍ប្រតិបត្តិ​របស់​ធនាគារ​ ក្រោមច្បាប់​អូស្រ្តាលី។ បញ្ហាទាំងនេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ អូស្រ្តាលី ចាត់ការ​ជាបន្ទាន់ <<ការបន្តបរាជ័យ មួយលើកជាពីរលើក​ របស់​រដ្ឋាភិបាល​អូស្រ្តាលី ដោយ​នៅស្ងៀមស្ងាត់មិន​ព្រមចាត់ការ​លើមន្រ្តីនៃរបបនេះ គឺជាការអ៉ាមាស់បំផុតមួយ ស្របពេលដែលរដ្ឋាភិបាលអូស្រ្តាលី ចំណាយលុយរាប់​សិបលានដុល្លារ ជួយរបបលោក ហ៊ុន សែន ក្នុង​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួននោះ។ ដូច្នេះ ដល់ពេលហើយ ដែលរដ្ឋាភិបាលអូស្រ្តាលី ត្រូវភ្ញាក់ខ្លួន​ក្នុង​រឿងនេះ>>។

ជុំវិញសារ​ខ្លាំងៗនេះ មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ចាត់​ទុកថា​ ជារឿងឥតប្រយោជន៍។ លោក ផៃ ស៊ីផាន ចោទ​លោក ជូលៀន ហ៊ីល ថាថ្លែងសារ​បែបនេះ គឺគ្រាន់តែបង្កើត​ព្រឹត្តិការណ៍ ដើម្បី​វាយប្រហារ​របបលោក ហ៊ុន សែន ប៉ុណ្ណោះ ហើយលោកមិនជឿថា​ប្រទេសអូស្រ្តាលី ជ្រើសរើសយកវិធានការណ៍​បិទទិដ្ឋាការ ឬ បង្កកទ្រព្យសម្បត្តិនេះទេ ព្រោះមិនដែលឮ និង មិន​ធ្លាប់​មាន​ពីមុនមក <<ពីព្រោះកម្ពុជាមិនមែនជារដ្ឋភេរវកម្ម។ កម្ពុជា​អត់​មាន​ធ្វើ​ខុសច្បាប់​ទេ។ មន្រ្តីរបស់​ចិន នៅតែ​អាចចុះឡើងប្រទេសអូស្រ្តាលីបានដែរ ទោះចិនជារដ្ឋ​កុម្មនីស្ត​ក៏ដោយ>>។

ចំណែកសមាជិកសភាអូស្រ្តាលី ដែលជាជនជាតិខ្មែរអូស្រ្តាលី និងកំពុងត្រៀមចូលនិវត្តនៅខែ វិច្ឆិកា ខាង​មុខនេះ គឺលោក ហុង លីម យល់ស្របថា វត្តមានរបស់មន្រ្តីគណៈបក្សប្រជាជនកម្ពុជា នៅក្នុងសហគមន៍ខ្មែរអូស្រ្តាលី បាន​ធ្វើ​ឲ្យ​ថ្នាក់ថ្នាក់ដល់ពលរដ្ឋខ្មែរ​ដែលនិយមប្រជាជាធិបតេយ្យ និង បង្ក​បរិយាកាស​ឲ្យ​អាប់​អួរ ខ្វះ​ភាព​សុខុដុមរមនា​នឹង​គ្នា។ លោក ហុង លីម បន្ថែមថា អ្នកទាំងនោះ ធ្វើ​ឲ្យ​លែងមានការយកចិត្តទុកដាក់ ក្នុងការកសាង​សង្គមរមនា​ជាមួយ​គ្នា ព្រោះពី​ដើមខ្មែរ​​ធ្លាប់​តែ​នាំគ្នា​​​ធ្វើបុណ្យរួមគ្នាសស្រាក់ស្រស្រាំ ប៉ុន្តែ ឥឡូវ​លែងសូវមាន​ដូច​មុនទៀតហើយ ដោយសារ​តែការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ទុកចិត្ត​គ្នា​។ មិនតែប៉ុណ្ណោះលោក ថាមន្រ្តីខ្មែរទាំងនោះ នាំភាព​អាប់ឱន​ដល់​ជាតិ​សាសន៍ខ្មែរ ដោយសារ​ប្រព្រឹត្តិគម្បី ដូចជាមន្រ្តីទូតខ្មែរ ដែលយកតួនាទីជា​តំណាងទូត ទៅបម្រើប្រយោជន៍សួនតួ​របស់​បក្សជាដើម <<វា​ខុស​ពី​ប្រពៃណីទូត ព្រោះទូតជា​តំណាង​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា​ មិន​មែន​តំណាងគណៈបក្ស​​នោះទេ។ មិនត្រឹមតែប៉ុណ្ណឹង គឺ​ប្រព្រឹត្តអំពើ​មិន​សម​រម្ស​ខុស​ច្បាប់​ ដូចជាការ​ទិញបារី ទិញស្រា​លក់​ខុសច្បាប់។ នេះជាការ​គួរ​ឲ្យ​អាម៉ាស់មុខ ជាការ​ធ្វើ​ឲ្យ​ខ្មែរ​ខូច​ឈ្មោះ មាន​លក្ខណៈពាល គ្មាន​កិត្តិយស>>។

ទោះជាយ៉ាង​នេះ ក្តី​លោក ហុង លីម បញ្ជាក់ថា ពលរដ្ឋខ្មែរ​ដែលស្រលាញ់ប្រជាធិបតេយ្យ មិនរាថយ​ ក្នុង​ការ​រួម​គ្នា​តស៊ូ​ ទប់​ទល់នឹង​​ឥទ្ធិពលអាក្រក់នេះឲ្យបាន។

រដ្ឋាភិបាល​អូស្ត្រាលី ធ្លាប់​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន រួច​ទៅ​ហើយ​ថា រដ្ឋាភិបាលនេះ ​មាន​ជម្រើស​ច្រើន ដែល​កំពុង​ពិចារណា ដើម្បី​តបត​ទៅ​នឹង​ស្ថានការណ៍ នៅ​កម្ពុជា ហើយ​នឹង​ពិគ្រោះ​គ្នា ជាមួយ​ប្រទេស​ជា​មិត្ត​ដើម្បី​ពិចារណា រក​ចំណាត់ការ​ទាំងឡាយ ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "តំណាងរាស្រ្តអូស្រ្តាលី ថាដល់ពេលហើយ ដែលអូស្រ្តាលីត្រូវបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិមន្រ្តីរបបលោក ហ៊ុន សែន"

  1. roumrith says:

    it’s time to put this psychopath hun sen a haven of the international court of justice For 30 years and even his past when he was high official in this criminal sect of Khmer Rouge Here are the diagnoses
    Do not meet social norms.
    Lies and cheating repeated, to deceive or just for fun.
    Impulsiveness or inability to plan ahead.
    Irritability and aggressiveness.
    Personal or other safety not important.
    Irresponsibility.
    Absence of remorse for his actions.

  2. Anonymous says:

    by having been born as an devil man HUN SEN was not only made harm to his own nation he also did a lot of harm to world community. the investigation showing that HUN SEN and his leadership had put his secret agency in every Democracy country that Cambodian live in. all those Democracy country have been accepted some Cambodian who was escaped from the killing field to lived peacefully in their country but so sad at this moment HUN SEN the former Khmer Rouge killer is trying to make harm to all those people. I have no though that this former Khmer Rouge was behind those murder of innocent Cambodian. please take a look the history of this leadership>>> this leadership was greeted by communist Vietcong since 1952 it was silence but it got so deep in Cambodian society . if we close our eyes and think a moment about the murder of innocent Cambodian right now and in the past are not deference this one eye man always killed Cambodian nationalist and blaming to the other. in some cases you will never fine who was the killer . as a Cambodian I knew through my investigation since 1969 and up to this day I knew Cambodian need a miracle to survive in this century. I hope world community will still help to recue this sad nation from this devil man HUN SEN. this uneducated devil man was so hart to deal whit if we did not pointing our finger on his forehead he will not dare to listening to you. if any foreigners that can spook Cambodian language fluent it is very hart to listening to his speak . together we will fight this devil man to his end no way that he can win the world community. GOD bless Cambodia

  3. Anonymous says:

    Please do the Action ‘ OZ ‘ we are khmer people around the wolrd support your idea’ because the corrupted officials in this fake government suck all money to keep outside the country leaving alot of poor khmer people in suffering everyday life without justice and food properly ‘so we are so happy to freeze all the corrupted money and bane all visa to come to OZ ‘ GOD bless australia’ and punish crook people from cambodia’

Leave a Reply

Submit Comment