លោក ហ៊ុន សែន អញ្ជើញ​ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សន​កិច្ច

| |
https://www.vodhotnews.com

លោក ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក​នៅថ្ងៃនេះ​ថាលោកបានអញ្ជើញ​​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សន​កិច្ចផ្លូវការនៅកម្ពុជា ក្នុង​វេលាសមស្របណាមួយ។

ការអញ្ជើញ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិធមនុស្សលោកស្រី​ មីសែល បាសែឡែត (Michelle​ Bachelet) ធ្វើឡើង​ក្នុងជំនួបរវាង​លោក ហ៊ុន​ សែន​ និង​ឧត្តមស្នងការអង្គការសហប្រជាជាតិរូបនេះនា​​ទីក្រុងហ្សឺណែវ​ ប្រទេសស្វីសកាល​ពីម្សិលមិញនេះ។

លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងផងដែរថា​បើ​ទោះបី​កម្ពុជានិង​អង្គការសហប្រជាជាតិ​មាន​ជំហខុសគ្នាពាក់​ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សប៉ុន្តែកម្ពុជា​នៅតែមាន​ឆន្ទៈធ្វើកិច្ចសហប្រតិបត្តិ​ការជាមួយ​អង្គការនេះ។

លោក ហ៊ុន សែន​ បានសរសេរក្នុង​ទំព័រហ្វេសហ៊ុករបស់លោកយ៉ាងដូច្នេះថា៖

« បើទោះបីយើងមានគោលជំហរ ខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យ សិទ្ធិមនុស្សប្រចាំកម្ពុជា។»

ក្នុងជំនួបទ្វេភាគីនោះដែរ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឲ្យមានកិច្ចសហការលើបញ្ហាទ្ធមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់មុននឹងវាយតម្លៃដោយមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជា​មុន​នោះ។

គួរបញ្ជាក់ផងដែថា​ លោក ហ៊ុន សែន កំពុង​ចូលរួម​កិច្ច​ប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់​សន្និ​សីទ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រ​ចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោក ហ៊ុន សែន នឹង​ធ្វើដំណើរចាកចេញ​ពីប្រទេសស្វីសនៅថ្ងៃទី​២៤ខែតុលា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន អញ្ជើញ​ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សន​កិច្ច"

  1. Anonymous says:

    Veitcong mafia dictator try so hard to please the world’ haha’ 1997 he did the coup killing a lot of khmer’ and never respected Parish accord ‘ 2017 he dissolve opposition party ‘ now cambodia is the dirty place of bunch of mafia groups’

Leave a Reply

Submit Comment