រដ្ឋាភិបាលព្រមាន​ដកខ្លួនចេញពីអង្គការអន្តរជាតិ

| |
https://www.vodhotnews.com

លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី


រដ្ឋាភិបាលកម្ពុជាបានព្រមាន​ថា អាចនឹងដកខ្លួនចេញពីអង្គការអន្តរជាតិគ្រប់ពេល ដោយ លើកហេតុផលថា ដើម្បីការពារផលប្រយោជន៍ជាតិបើសិនជាមានការជ្រៀតជ្រែកពីអង្គការ ទាំងនោះ។​

នៅក្នុងសេចក្តីបំភ្លឺរបស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញផ្សាយកាលពីម្សិលមិញលើកឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ លើកស្ទួយប្រជាធិបតេយ្យ និងកិច្ចសន្ទនានយោបាយជាមួយគណបក្សផ្សេងៗទៀត។​

ក្នុងលិខិតបំភ្លឺទៅសហភាពអន្តរសភា(IPU)កម្ពុជាបញ្ជាក់ថា នឹងដកខ្លួនចេញពីអង្គការ អន្តរជាតិណាមួយបើសិនជាមានការជ្រៀតជ្រែក។

សេចក្តីបំភ្លឺ៖«កម្ពុជារក្សាសិទ្ធិពេញលេញនិងគ្រប់ពេលវេលា ក្នុងការដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណាមួយនោះ បើសិនជាមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរ ណា មួយលើដែនអធិបតេយ្យភាពនិងផលប្រយោជន៍របស់កម្ពុជា។​»

​សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេស កាលពីថ្ងៃទី១៨ខែតុលា បានជំរុញដល់អាជ្ញាធរកម្ពុជា​ឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណ​បក្ស​ប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។

កាលពីថ្ងៃទី១៩ខែតុលា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ក៏បានជំរុញឲ្យកម្ពុជាធ្វើយ៉ាណា ឲ្យមានភាពប្រសើរឡើងនៃស្ថានភាពនយោបាយដែលថា បើមិនដូច្នោះទេអាចប្រឈម ការដកប្រព័ន្ធអនុគ្រោះពន្ធ។​

សុន្ទរកថា របស់លោកស្រី Federica Mogherini ថ្លែងក្នុងសន្និសីទសារព័ត៌មានកាល ពីថ្ងៃទី ១៩ខែតុលាបានបញ្ជាក់ថា លោកស្រី បានជួបជាមួយភាគីកម្ពុជានិង មីយ៉ាន់ម៉ាដាច់ ដោយឡែកពីគ្នា ជជែកពីការដកប្រព័ន្ធអនុគ្រោះពន្ធ។

សម្រាប់ភាគីកម្ពុជាលោកស្រីបញ្ជាក់ថា បានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីរបស់កម្ពុជាផ្សេងទៀត។​

លោកស្រី Federica Mogherini៖« ជាមួយកម្ពុជា យើងបានសម្រេច ដំណើរការបណ្តោះ អាសន្នហើយលើការដកប្រពន្ធអនុគ្រោះពន្ធEBA។ ខ្ញុំបានពិភាក្សាជាមួយលោកនាយករដ្ឋ មន្ត្រីហ៊ុន សែន និងក្រុមការងាររបស់លោក។ អ្វីដែលយើងរំពឹងនោះគឺកម្ពុជាអាចចៀសផុត ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ត្រូវធ្វើឲ្យមានភាពប្រសើរឡើងលើដំណើរការនយោបាយ តាមបែបប្រជាធិបតេយ្យ។​»

លោកស្រីក៏បានលើកឡើងពីក្តីកង្វល់ដោយថា ការរំលាយគណបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំមុន និងមានការរឹតត្បិតបរិយាកាសប្រជាធិបតេយ្យលើមន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមអ្នក នយោបាយប្រឆាំង។​

អត្ថបទទាក់ទង៖

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ សុីសុីអាយអឹម

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

8 Responses to "រដ្ឋាភិបាលព្រមាន​ដកខ្លួនចេញពីអង្គការអន្តរជាតិ"

  1. roumrith says:

    If he has balls the psychopath hun sen SHALL execute his statements s
    do you want to do it like
    Abkhazian
    Sahrawi
    kosovo
    southern ossetie
    turkish republic of north cyprus
    Palestine, TAIWAN
    BUT THE PSYCHOPATH IS IMPLEMENTING ITS DECLARATIONS OF SHIT !!!!!!!

  2. Anonymous says:

    ព្រមានខ្យល់។ ហ៊ានទេ បើមិនដកខ្លួនពីអង្គការអន្តរជាតិ គឺជាឆ្កែ??

  3. Anonymous says:

    WOW…is that right……my question to this manipulator >> are you sour and you talking on behalf of Cambodian . I can see clearly that you are a treasure hunter or bagger in face your PHD from hell can not matching whit our young. I tell you what… my research will come to a conclusion in the near future. this is what I’m looking forward for many years to see who was the real murder of my parent and all the other Cambodian . this is the second killing field that can be form by the same policy . it does not matter about who is the character that they put to play but their main gold is elimination. this KAMPOUCHEA nation can be wipe out after the king NORODAM SIHANOU . HUN SEN and his leadership have to be dismantle to save this nation. KAMPOUCHEA really need a miracle to have a clean leader that can save it’s nation. I just wanted to tell this highly educated PHAI SIPHAN that you are a dump Cambodian of all. a dump group of people like HUN SEN, HENG SARIN, SOK ESAN, PHAI SYPHORM, and those supporters did not know themselves about they the slavery of Vietcong policy since 1952. to all Cambodian I myself can not wait to see the result be for I close my eyes. GOD bless Cambodia

  4. Anonymous says:

    អីយ៉ា ហ៊ានព្រមានអន្តរផង? តែបើមិនហ៊ានដកខ្លួនពីអង្គការអន្តរជាតិមែន នោះគឺជាឆ្កែបានត្រឹមតែព្រុស។

  5. Anonymous says:

    Don’t be surprised to this illiterate comment from hun sen group because they all are brainwashed and trained to lie. Just wait and see like we all said, they are becoming group of animal if they still join international community.

  6. so socheath says:

    អត្ថាធិប្បាយនយោបាយ :
    មានតែជនក្បត់ជាតិប៉ុណ្ណោះ ដែលចិញ្ចឹមចិត្តបំផ្លាញការរស់នៅ
    ដោយសុខសាន្តរបស់ប្រជាជនកម្ពុជា
    *******
    ជាមួយនិងប្រព័ន្ធពន្ធអនុគ្រោះ EBA ដែលមជ្ឍដ្ឋានមួយចំនួនគឹតថា និងនាំការលំបាកដល់ដំណើរការ
    អភិវឌ្ឍន៍ជាតិ ស្ថិរភាពការងាររបស់បងប្អូនកម្មករ កម្មការិនី ថានឹងមានផលប៉ះពាល់ជាអវិជ្ជមានរយៈពេល
    វែងដល់ជីវិតរបស់កម្មករ និងគ្រួសាររបស់ពួកគេនោះ ប្រជាជនកម្ពុជា បានប្រាប់រួចហើយថា ប្រជាជន
    កម្ពុជាអត់អ្នកណា ទៅខ្វល់ខ្វាយ បាយមិននឹក ទឹកមិនស្រេក ឬទៅឈឺក្បាល ស្អី អារឿង EBA ឬ ពន្ធអនុគ្រោះ ស្អីហ្នឹងទេ ។
    ប្រជាជនកម្ពូជាបានបង្ហាញជំនឿយ៉ាងមុតមាំ ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
    ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ន សែនជាប្រមុខ ថាពិតជាមានសមត្ថភាព និងលទ្ធភាព
    គ្រប់គ្រាន់ក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុភមង្គលដោយពិតប្រាកដ ។
    ជាការពិតណាស់ បើទោះបីពន្ធនេះមិនត្រូវដក ក៍កម្ពុជា នឹងសុំដកខ្លួនចេញនាពេលខាងមុខនេះដែរហើយ ។
    កម្រឹតជីវភាពប្រជាជនកម្ពុជា មានសន្ទុះឈានឡើងរាល់ឆ្នាំ ។ ចំណូលជាមធ្យមក្នុងម្នាក់
    លើសពី ១៣០០ ដុល្លាក្នុងមួយឆ្នាំ ។ ឆ្នាំ២០២០ ប្រជាជនកម្ពុជា តាមការព្យាករណ៍ អាចកើនដល់
    ២០០០ដុល្លារអាមេរិក ដែលជាចំណូលមានកម្រឹតខ្ពស់ ក្នុងចំណោមប្រទេសជាច្រើនក្នុងអាស៊ាន ។
    អគុណកន្លងមកសហគមន៍អឺរ៉ុប បានជួយសម្រាលការលំបាកកម្ពុជា ជាមួយប្រព័ន្ធអនុគ្រោះពន្ធ
    EBA នេះ ។
    ប៉ុន្តែការជួយនេះ ប្រជាជនកម្ពុជា ត្រូវការ ទទួលយកការជួយដោយភាពស្មោះត្រង់ មិនត្រូវការការជួយ ដែលគ្មានភាពបរិសុទ្ធ ដែលមាត់អ្នកជួយតែងទន្ទេញជាប់ ក្នុងអ្វីដែលនិយាយថាជួយដោយភាពមនុស្សធម៍
    នោះទេ ។
    ទទួលជំនួយដែលប្រកបដោយល្បិចកល សម្រាប់អ្នកទទួល មិនខុសអ្វី ពីការទទួលយកថ្នាំពិសមកសម្លាប់
    ខ្លួនឯងនោះទេ ។ កម្ពុជា ជាប្រទេសអធិបតេយ្យ ។ ដូច្នេះកម្ពុជាមានអធិបតេយ្យភាពយ៉ាងពេញលេញ
    ក្នុងការសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង មិនចាំបាច់ឲ្យអ្នកណាមកបង្វិលក្បាល
    ដោយបង្ខំឲ្យដឹកនាំនយោបាយជាតិខ្លួននោះទេ ។
    កម្ពុជារក្សាសិទ្ធិពេញលេញ នឹងគ្រប់ពេលវេលា ក្នុងការដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណា បើសិនជាមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរ ណា មួយលើដែនអធិបតេយ្យភាព
    និងផលប្រយោជន៍របស់កម្ពុជា។
    មានតែក្រុមជនក្បត់ជាតិតែប៉ុណ្ណោះ ដែលជានិច្ចកាលចិញ្ចឹមចិត្តលក់អធិបតេយ្យជាតិខ្លួន
    ដោយអោនក្បាលបំរើនយោបាយបរទេស ដើម្បីទទួលយកជំនួយ ដែលមិនគួរទទួលយក
    ហើយដែលវានិងបង្ករនូវគ្រោះមហន្តរាយ ក្នុងការបំផ្លាញជាតិសាសន៍ខ្លួនក្នុងពេលខាងមុខ
    តែប៉ុណ្ណោះ។
    កម្ពុជាមិនមែនជាទីលានសាកល្បងអាវុធ របស់ប្រទេសណាមួយនោះទេ ។
    ប្រជាជនកម្ពុជាដ៍ស្លូតបូត ត្រូវការ ការរស់នៅប្រកបដោយសន្តិភាព ដោយស្មើភាពជាមួយបណ្តារ
    ប្រទេសនានាជុំវិញខ្លួន នៅលើសកលលោកយើងនេះ ។
    ការចង់ឈ្នះចាញ់ ដោយយកជិវិតប្រជាពលរដ្ឋ យកឈាមប្រជាពលរដ្ឋក្រាលធ្វើជាដើមទុន របស់ក្រុមជនក្បត់ជាតិអតីតបក្សសង្គ្រោះជាតិ ត្រូវបានប្រជាជនកម្ពុជាឃើញ
    និងស្គាល់ច្បាស់ពីនយោបាយទុច្ចរឹតរបស់ពួកអ្នកអស់ហើយ ។
    គ្រប់ឧបាយកលប៉ងបំផ្លាញជាតិខ្មែរ តាមខ្សែញាក់បរទេស ដែលពួកអ្នកដាក់ខ្លួនធ្វើជាអាយ៉ង
    ជាក្ញុំកញ្ជះបាតជើងពួកនោះ ប្រជាជនកម្ពុជា មិនអនុញ្ញាតិឲ្យអ្នកសម្រេចបំណងអ្នកទេ ។
    ពួកអ្នកនឹងត្រូវកំទេចចោល ល្គឹកណាពួកអ្នកនៅតែចិញ្ចឹមចិត្តបំផ្លាញការរស់នៅដោយសុខសាន្ត
    របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាពដែលរកបានដោយការយកជិវិតទៅ
    ប្តូររបស់ថ្នាក់ដឹកនាំជាតិបច្ចុប្បន្ននេះ ៕

  7. so socheath says:

    Only the traitors who feed on the living
    By the peace of the Cambodian people
    *******
    With EBA preferential taxation system, some of the venues are difficult to process
    The national development stability of workers’ workmen will have a negative impact on the length of time
    Longer to the lives of workers and their families, the Cambodians have already told the people
    Cambodia does not have to worry, eat, drink, water, do not get thirsty or headache, what is the EBA or tax preferences?
    Cambodians firmly believe in the leadership of the Royal Government of Cambodia
    With Samdech Akka Moha Sena Padei Techo Hun Sen as the Head of the Capacity Building
    Enough to push the Cambodian ships towards true happiness.
    Of course, even though this tax is not deductible, Cambodia will have to withdraw itself in the near future.
    The Cambodian people’s life expectancy is increasing every year. Average income per person
    Over $ 1,300 per year. By 2020, predictable population in Cambodia may increase
    USD 2000, which is the highest level of income among many ASEAN countries.
    Thank you so far, the European Union has helped ease Cambodia’s difficulties with the tax system
    The EBA.
    But this help, Cambodians need to be sincerely supported, do not need innocent help, whose mouths are always trapped in what is said to be humanly supported.
    No.
    Get helpful tips for receptors, as well as taking poison to kill
    Self-employed. Cambodia is a sovereign nation. So Cambodia has full sovereignty
    In deciding on their own destiny, no need to turn heads
    Forced to lead national politics.
    Cambodia reserves the right, at any time, to withdraw its candidacy from any international organization, if there is any serious interference or interference in the domain of sovereignty.
    And the interests of Cambodia.
    Only the traitors, who often sell their national sovereignty
    By bowing to foreign political leaders to get help that should not be accepted
    And it will cause the disaster to destroy its people in the future
    Only.
    Cambodia is not a test ground of any country.
    Low-income Cambodians need to live fairly peaceful lives with the poor
    The world around us.
    The desire to win by taking the blood of the people of the country as a capital of the former CNRP traitors was seen by Cambodians.
    And get to know all your politically motivated politics.
    All attempts to destroy the Khmer people on the strings of foreigners as puppets
    As long as I’m okay with them, Cambodians do not let you decide for you.
    You will be destroyed, unless you continue to consume your peace
    Of the Cambodian people living in peace, which has been saved by life
    The change of the current national leadership.

  8. Anonymous says:

    The bunch of veitcong mafia groups are the worse traitors in khmer history ‘

Leave a Reply

Submit Comment