អ្នក​បឹងកក់​១​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​ជាង​១០​ឆ្នាំ​កណ្ដាល​វាល​ខ្សាច់

ដោយ សុ ជីវី
2018-10-27
RFA

ស្ដាប់ ឬ​ទាញ​​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្ត្រ​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​បឹងកក់ ​ជំនួស​ការ​ប្រើ​សមត្ថកិច្ច​ទៅ​បណ្ដេញ​ចេញ។ RFA/Tin Zakariya
ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្ត្រ​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​បឹងកក់ ​ជំនួស​ការ​ប្រើ​សមត្ថកិច្ច​ទៅ​បណ្ដេញ​ចេញ។ RFA/Tin Zakariya


អ្នកបឹងកក់មួយគ្រួសាររស់នៅកណ្ដាលវាលខ្សាច់ជាង១០ឆ្នាំ មិនទាន់ទទួលបានដោះស្រាយ


ជាង១០​ឆ្នាំ​កន្លង​មកនេះ តំបន់​បឹង​កក់ ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កន្លែង​ដ៏​ចម្រូងចម្រាស ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ខ្លះ​ត្រូវ​បាន​វាយដំ និង​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម។
មក​ដល់​ពេល​នេះ​ នៅ​សល់​អ្នក​បឹងកក់ តែ​មួយ​គ្រួសារ​គត់ ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​កណ្ដាល​វាល​ខ្សាច់ ​នៅ​មិន​ទាន់​ទទួល​បាន​ដោះ​ដំណោះ​ស្រាយ ពី​សាលា​រាជ​ធានី​ភ្នំពេញ។ គ្រួសារ​មួយ​នេះ​ត្រូវ​ធ្លាក់​ខ្លួន​ក្រ​លំបាក បាត់បង់​មុខ​របរ​ចិញ្ចឹមជីវិត​ ដោយ​សារ​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​សម្បែង​របស់​គាត់ ដើម្បី​អភិវឌ្ឍ​តំបន់​បឹងកក់។

តើ​ជីវិត​អ្នក​បឹង​កក់​មួយ​គ្រួសារ​នេះ​រស់​នៅ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ ខណៈ​ទន្ទឹម​រង់ចាំ​ដំណោះស្រាយ​ពី​សាលារាជធានី​ភ្នំពេញ ​អស់​ជាង ១​ទសវត្ស​មក​នេះ?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​រឿង​នេះ របស់​អ្នកស្រី សុ ជីវី ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment