អាមេរិក​រំពឹង​​​បាន​​ចូលរួម​អភិវឌ្ឍ​កម្ពុជា​បន្ត​ទៀត ​ចំពេល​កម្ពុជា​ត្រៀម​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ


|
https://www.vodhotnews.com

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្នុងទិវាបុណ្យឯករាជ្យជាតិកាលពីពេលកន្លង


សហរដ្ឋ​អាមេរិក​បាន​ប្រកាស​​អបអរ​សាទរ​ចំពោះ​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ស្អែក ខណៈ​ប្រទេស​នេះ​​សង្ឃឹម​ថា ​ខ្លួន​នឹង​អាច​ជួយ​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត​ផង​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៧ វិច្ឆិកា​ ​ក្រសួង​ការបរទេស​អាមេរិក​ បាន​អបអរ​សាទរ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ខួប​លើក​ទី​៦៥ នៃ​ទិវា​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា​ស្អែក​នេះ ដោយ​​ប្រទេស​នេះ​ថា​ ខ្លួន​នឹង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍ និង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រទេស​នេះ​បន្ត​ទៅ​ទៀត​ផង​ដែរ។

ក្នុង​សេចក្ដីប្រកាស​នោះ​លើក​ឡើង​ថា៖

«ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋអាមេរិកច្រើនជាង ១៧ម៉ឺននាក់ បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាក្នុងពេលសហរដ្ឋអាមេរិករីករាយជាមួយការចូលរួមចំណែកដោយភាពចម្រុះនិងសម្បូរណ៍បែបពីពលរដ្ឋខ្មែរក្នុងសហគមន៍នានា នៃសង្គមអាមេរិកាំង។ពួកយើងសូមចូលរួមក្នុងក្តីសង្ឃឹមរបស់អ្នកចំពោះការអភិវឌ្ឍសង្គមដែលមានសេរីភាពការរីកចម្រើនមានប្រជាធិបតេយ្យនិងយុត្តិធម៌»

​ទំនាក់​ទំនង​កម្ពុជា អាមេរិក​មាន​ទាំង​ល្អ​មាន​ទាំង​អាក្រក់​ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​ផ្ដើម​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៥០ ខណៈ​បច្ចុប្បន្ន​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ក៏​កំពុង​ស្ថិត​ក្នុង​ភាព​រកាំរកូស​ផង​ដែរ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​មេ​ដឹក​នាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា និង​រំលាយ​បក្ស​ប្រឆាំង​ដែល​ធំ​ជាង​គេ​មួយ​នេះ​ពី​កម្ពុជា៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment