អារ៉ាប់​សន្យា​ផ្ដល់​ឥណទាន​កម្ចី ៥០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ទិញ​ផលិតផល​ពី​ប្រទេស​ខ្លួន

ដោយ ម៉ៅ សុធានី
2018-11-08
RFA

ព្រះអង្គម្ចាស់​អាមេដ ដាល់ម៉ុក អាល់ម៉កទុម (Amed Dalmook Al Maktoum) សមាជិក​នៃ​រាជវង្ស​របស់​ប្រទេស​អារ៉ាប់រួម (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន (ស្ដាំ) នា​ទីស្ដីការ​គណរដ្ឋមន្ត្រី កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen Facebook Page
ព្រះអង្គម្ចាស់​អាមេដ ដាល់ម៉ុក អាល់ម៉កទុម (Amed Dalmook Al Maktoum) សមាជិក​នៃ​រាជវង្ស​របស់​ប្រទេស​អារ៉ាប់រួម (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន (ស្ដាំ) នា​ទីស្ដីការ​គណរដ្ឋមន្ត្រី កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen Facebook Page


ប្រទេស​អារ៉ាប់រួម អេមីរ៉ាត (United Arab Emirates) សន្យា​ផ្ដល់​ឥណទាន​កម្ចី ៥០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​ទិញ​ផលិតផល​ពី​ប្រទេស​នេះ និង​ការ​វិនិយោគ​លើ​វិស័យ​ប្រេង ឧស្ម័ន ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ។

ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក អៀង សុផលល្លែត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ព្រះអង្គម្ចាស់​អាមេដ ដាល់ម៉ុក អាល់ម៉កទុម (Amed Dalmook Al Maktoum) សមាជិក​នៃ​រាជវង្ស​របស់​ប្រទេស អារ៉ាប់រួម ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា​ថា ព្រះអង្គម្ចាស់​ចាប់អារម្មណ៍​វិនិយោគ លើ​វិស័យ​ប្រេង ឧស្ម័ន ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ។

លោក អៀង សុផលល្លែត បន្ត​ថា ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ ព្រះអង្គ​បាន​បញ្ជាក់​ច្បាស់​ថា ឥណទាន​កម្ចី ៥០០​លាន​ដុល្លារ​នេះ គឺ​សម្រាប់​ប្រើប្រាស់​ដើម្បី​ទិញ​ផលិតផល​នានា ពី​ប្រទេស​អារ៉ាប់រួម។

លោក ហ៊ុន សែន ស្វាគមន៍​ចំពោះ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យមើល​ពី​លទ្ធភាព ក្នុង​ការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ។ លោក ហ៊ុន សែន បន្ត​ថា ការ​វិនិយោគ​ផ្នែក​ឧស្ម័ន​នេះ នឹង​ជួយ​ឲ្យ​កម្ពុជា​កាត់បន្ថយ ការប្រើប្រាស់​ឧស​ធ្យូង ដើម្បី​រក្សា​ការពារ​ធនធាន​ព្រៃឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment