លោក ហ៊ុន សែន និងលោក សម រង្ស៊ី យកករណីលោក កឹម សុខា ធ្វើជារឿងភ្នាល់គ្នា


|
https://www.vodhotnews.com

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (រូបពីហ្វេសប៊ុក លោក កឹម សុខា)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយល់ព្រមតាមការស្នើឡើងរបស់លោក សម រង្ស៊ី ជុំវិញករណីដោះលែងលោក កឹម សុខា ឬ មិនដោះលែង។

​កាលពីម្សិលមិញលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសបានសរសេរលើហ្វេសប៊ុករបស់លោកដោយបបួលលោក ហ៊ុន សែនភ្លាល់គ្នា លើករណីលោក​កឹម សុខា។​ លោក សម រង្ស៊ីថា បើដោះលែងឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង ហើយបើមិនដោះលែងលោកព្រមចូលក្នុងប្រទេសឲ្យចាប់ខ្លួន។​

លោក សម រង្ស៊ី៖«ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អាចថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុតថ្ងៃ០៣មីនា២០១៩។បើ លោក ហ៊ុន សែន ចាញ់ ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា។»

នៅថ្ងៃដដែលនោះលោក ហ៊ុន សែន បានថ្លែងតាមសារព័ត៌មាន Fresh News ថា លោក យល់ព្រមភ្នាល់គ្នាជាមួយលោក សម រង្ស៊ី។

លោក ហ៊ុន សែន​៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។

លោក ហ៊ុន សែន ស្នើឲ្យសាធារណជនជាតិនិងអន្តរជាតិជួយធ្វើ ជាសាក្សីលើការភ្នាល់ គ្នានេះ។​

ក្រោយមួយថ្ងៃនៃការភ្នាល់គ្នាគឺនៅព្រឹកថ្ងៃនេះនៅលើហ្វេសប៊ុក របស់លោក កឹម សុខា មិន មានប្រតិកម្មអ្វីទៅលោក ហ៊ុន សែន និងលោក សម​ រង្ស៊ីទេ គឺគ្រាន់តែ បញ្ជាក់ថា លោកបានដឹងអ្វីដែលកំពុងកើតឡើង។​

ហ្វេសប៊ុកលោក កឹម សុខា៖« គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វីមកលើរូបគាត់និងប្រទេសជាតិ។»

សមត្ថកិច្ចបានចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ យកទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង រហូតដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ តុលាការបានអនុញ្ញាតឲ្យ លោក កឹម សុខា រស់នៅក្នុងផ្ទះដោយហេតុផលសុខ ភាព។​

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន និងលោក សម រង្ស៊ី យកករណីលោក កឹម សុខា ធ្វើជារឿងភ្នាល់គ្នា"

  1. roumrithrain says:

    thanks camnew to forward to sam rainsy
    hallucinating a cretin nescience sam rainsy ah my poor Sam be yourself do not let yourself be influenced by the confidences on the pillow! you know France well Father Lachaise is full of people and they are not irreplaceable nor incourtable
    The bottom is to debass this psychopath
    COUNTRY NEEDS A PATRIOT OFFICER LIKE KENNEDY PST
    DO NOT ASK THE PEOPLE THAT IT CAN DO FOR YOU BUT YOU CAN AND YOU SHOULD DO FOR THE PEOPLE
    Sometimes we wonder if you’re not a hungry mole you’re rolling the CNRP
    For memory that says TIOULONG says SIHANOUK this king felon and do not be blind my friend
    You have to stop doing the donkey

Leave a Reply

Submit Comment