អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​យក​សេចក្ដី​សុខ​របស់​លោក កឹម សុខា និង​រឿង​ជាតិ​ដើម្បី​ឈ្នះ​ចាញ់

ដោយ មួង ណារ៉េត
2018-11-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​យក​សេចក្តី​សុខ របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​រឿង​ជាតិ ជា​ល្បែង​ដើម្បី​ភ្នាល់​យកឈ្នះ​ចាញ់ ក្រោយ​លោក ហ៊ុន សែន ប្រកាស​ព្រម​ភ្នាល់​រឿង​ដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា មុន​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ​ក្រោយ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ចាត់​ទុក​ការណ៍​ដែល​លោក ហ៊ុន សែន យក​ការ​ដោះលែង ឬ​មិន​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ តំណាង​ឲ្យ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជាង បី​លាន​នាក់ មក​ភ្នាល់​គ្នា​លេង​បែបនេះ គឺជា​កំហុស​ខុសឆ្គង​ធំ​បំផុត​មួយ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល។

លោក គឹម សុខ ចាត់​ទុក​អាកប្បកិរិយា​របស់​លោក ហ៊ុន សែន បែបនេះ ថា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចរិត​មេដឹកនាំ ដែល​មិន​អាច​រក​ប្រយោជន៍​ជូន​ជាតិ និង​មិន​គួរ​កូន​ខ្មែរ​យក​តម្រាប់​តាម​នោះ​ឡើយ៖ «លោក សម រង្ស៊ី រុក​ទៅ លោក ហ៊ុន សែន គាត់​ថា​គាត់​ហ៊ាន​ភ្នាល់។ សម្ដី​លោក ហ៊ុន សែន ក្នុងនាម​ខ្លួនឯង ដែល​ប្រកាស​ខ្លួន​ថា ជា​មេដឹកនាំ​ជាតិ ពាក្យ​ភ្នាល់​គ្នា​មួយ​ម៉ាត់​នេះ និយាយ​ឲ្យ​ចំ​មិនមែន​លក្ខណៈ នៃ​មេដឹកនាំ​ជាតិ​នោះ​ទេ។ បើ​យើង​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ គឺជា​ការ​បង្ហាញ​គំរូ​អាក្រក់​សម្រាប់​ជាតិ ពីព្រោះ​ល្បែងភ្នាល់ គេ​និយាយ​តែ​ជាមួយ​នឹង​ក្មេង​កាង​តាម​ភូមិ និយាយ​តែ​ជាមួយ​អ្នក​លេងបៀ​អាប៉ោង ផឹកស៊ី​ប៉ោឡែ​ទេតើ​! និយាយ​ជាមួយ​ដែល​អត់​ហេតុផល​ពន្យល់​ច្បាស់លាស់​ទេតើ!»

លោក ហ៊ុន សែន តាមរយៈ​ប្រព័ន្ធ​ឃោសនា​របស់​លោក កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា បាន​ប្រកាស​ព្រម​ភ្នាល់​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី រឿង​មិន​ដោះលែង​លោក កឹម សុខា ឆាប់ៗ។ លោក ហ៊ុន សែន ដែល​ឧស្សាហ៍​បបួល​លោក សម រង្ស៊ី ស្បថស្បែ​ដែរ​នោះ ថែមទាំង​ប្រកាស​ឲ្យ​ពិភពលោក ជួយ​ធ្វើជា​សាក្សី​ក្នុង​រឿង​ភ្នាល់​នេះ​ទៀត​ផង។ លោក​ហ៊ាន​ភ្នាល់​ថា​លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះលែង នៅមុន​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ​ក្រោយ តាម​ការ​បបួល​ភ្នាល់​របស់​លោក សម រង្ស៊ី នោះ​ជាដាច់ខាត។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​តែ​ប៉ុន្មាន​នាទី ក្រោយ​លោក សម រង្ស៊ី សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ថា​លោក​ហ៊ាន​ភ្នាល់​ដើរចូល​គុក បើ​ថា​លោក កឹម សុខា មិន​ដោះលែង​ឆាប់ៗ ក្រោម​សម្ពាធ​អន្តរជាតិ។ លោក សម រង្ស៊ី បបួល​លោក ហ៊ុន សែន ឲ្យ​ភ្នាល់​ចុះ​ចេញពី​តំណែង បើ​ចាញ់​ការ​ភ្នាល់​នេះ។ លោក​អះអាង​ថា លោក​នៅតែ​ជឿជាក់​ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ អាច​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ ឬក៏​យ៉ាងយូរ​បំផុត ត្រឹម​ថ្ងៃ៣ ខែ​មីនា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី បន្ត​ថាបើ​លោក ហ៊ុន សែន ចាញ់​លោក ក្នុង​ការ​ភ្នាល់​នេះ លោក ហ៊ុន សែន មិន​ចាំ​បាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការសន្យា​បញ្ឈប់​ការ​កាប់​ព្រៃឈើ​នោះ​ទេ។ លោក​គ្រាន់តែ​សុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​បាន​ហើយ។ តែ​បើ​លោក​ចាញ់​លោក ហ៊ុន សែន វិញ លោក​សុខចិត្ត​ដើរចូល​ឲ្យ​លោក ហ៊ុន សែន ចាប់​លោក​យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា។

លោក សម រង្ស៊ី សម្អាង​លើក​ភាព​ជឿជាក់ ថា គេ​មិន​អាច​បន្ត​ឃុំខ្លួន​លោក កឹម សុខា បាន​ហួស​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំក្រោយ​នោះ គឺ​ទី​មួយ ដោយសារតែ​រយៈពេល នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នឹង​ត្រូវ​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​នោះ និង​ទី​ពីរ​គឺ​សម្ពាធ​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប ដែល​កំពុង​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​មិន​ដក​ការ​អនុគ្រោះ​ពន្ធ។

លោក គឹម សុខ ថា លោក ហ៊ុន សែន ដែល​មេដឹកនាំ​ចាស់​វស្សា បែរ​ជា​ធ្លាក់​ក្នុង​អន្ទាក់ នៃ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ចង់​ចាក់​ឲ្យ​លោក ហ៊ុន សែន លោត​ដើម្បី​លាតត្រដាង​ឲ្យ​ពិភពលោក ឃើញ​កាន់តែ​ច្បាស់​ថា ស្រុក​ខ្មែរ​ពិតជា​គ្មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ គ្មាន​គោរព​នីតិរដ្ឋ​អ្វី​ទាំងអស់ ព្រោះ​អំណាច​គ្រប់យ៉ាង ស្ថិត​នៅ​ក្នុង​ដៃ​តែ​មនុស្ស​ម្នាក់ គឺ​លោក ហ៊ុន សែន នេះឯង៖ «គេ​អាច​មើល​ច្បាស់​ថា លោក ហ៊ុន សែន ពិតជា​អ្នកបញ្ជា​អ្វីៗ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា​មែន។ គោលដៅ​របស់​លោក សម រង្ស៊ី គឺថា​ឲ្យ​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​កាន់តែ​ឃើញច្បាស់ ដើម្បី​ទាមទារ ឲ្យ​អន្តរជាតិ​ក្ដី ពលរដ្ឋ​ខ្មែរ​ក្ដី ចូលរួម​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ឲ្យ​កាន់តែ​ខ្លាំង»

អ្នកវិភាគ​ដដែល​បន្ត​ថា លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ដោះលែង​លោក កឹម សុខា នោះ​ឡើយ។ប៉ុន្តែ ក្នុង​រយៈពេល​មុន​ការ​ដោះលែង​នេះ លោក ហ៊ុន សែន ត្រូវការ​ពេលវេលា ដើម្បី​លោក​អាច​ពង្រឹង​ខ្លួន​លោក ដើម្បី​ទប់​នឹង​ប្រជាប្រិយ និង​ការ​ប្រមូល​កម្លាំង​ប្រជាធិបតេយ្យ​ឡើងវិញ​របស់​លោក កឹម សុខា ក្រោយ​ការ​ដោះលែង​នោះ។ ម្យ៉ាងទៀត លោក គឹម សុខ បន្ថែម​ថា រឿង​មុខមាត់​បុគ្គល និង​បក្សពួក សម្រាប់​លោក ហ៊ុន សែន គឺ​សំខាន់​ជាង​មុខមាត់ និង​ប្រយោជន៍​ជាតិ។ មូលហេតុ​នេះ ហើយ​ដែល​លោក ហ៊ុន សែន នឹង​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការ​ដោះលែង​លោក កឹម សុខា មើល​ទៅ​ដូចជា​លោក ហ៊ុន សែន ជា​អ្នកមានគុណ​លើ​លោក កឹម សុខា ទើប​មានការ​ដោះលែង​នេះ៖ «គាត់​បោក​អន្តរជាតិ​មិនបាន ក៏​គាត់​ធ្វើ​ដើម្បី​បោក​ពលរដ្ឋ​ខ្មែរ​ដែរ។ អាច​ដោះលែង ប៉ុន្តែ មិន​ស្រួល​ពេក​ទេ។ អាច​ឲ្យ​នៅ​ក្រៅ​ឃុំ ធ្វើ​សកម្មភាព​នយោបាយ ក៏ប៉ុន្តែ​មិន​ឲ្យ​រួច​អំពី​បទចោទប្រកាន់​ទេ។ ឬ​អាច​កាត់ទោស​ហើយ គាត់​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែងទោស​។ អាហ្នឹង​គាត់​ទុក​ផ្លូវ​មួយ គាត់​ទុក​ផ្លូវ​ថា​គាត់​ជា​អ្នកមានគុណ។ អាហ្នឹង​របៀប​របស់​លោក ហ៊ុន សែន ធ្វើ​អ៊ីចឹង ធ្វើ​ឲ្យ​ពលរដ្ឋ​ច្របល់។ គាត់​ដឹង​ថា អន្តរជាតិ​មិន​ជឿ​គាត់ អន្តរជាតិ​ដឹង​ល្បិច​គាត់ ប៉ុន្តែ គាត់​នៅតែ​លេងល្បែង​ហ្នឹង ដើម្បី​បោក​ប្រជាពលរដ្ឋ​ខ្លួនឯង»

លោក គឹម សុខ ស្នើ​ឲ្យ​លោក ហ៊ុន សែន ប្រឹង​ស្វះ​ស្វែងរក​ដំណោះស្រាយ ស្ដារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ ជាជាង​រវល់​រឿង​ភ្នាល់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​ដើរ​ចូល​គុក បើលោក កឹម សុខា មិនត្រូវបាន​ដោះលែងឆាប់ៗនេះ


What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​យក​សេចក្ដី​សុខ​របស់​លោក កឹម សុខា និង​រឿង​ជាតិ​ដើម្បី​ឈ្នះ​ចាញ់"

  1. so socheath says:

    អា គឹម សុខ អាពូជឆ្កែ !
    អ្ហែងវិភាគកាដួយម៉ែអ្ហែងអញ្ចឹងឬ ?
    អាណាអ្នកបង្ករ អ្ហែងមើលឲ្យច្បាស់កូនមីសំផឹង !
    ——————————
    កូនស្រីលោក កឹម សុខា និងអ្នកគាំទ្រអាមេរិក ខឹងសម្បារចំពោះលោក សម រង្ស៉ី ដែលយកជោគវាសនារបស់លោក កឹម សុខា ធ្វើជាល្បែងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន
    កូនស្រីរបស់លោក កឹម សុខា និងអ្នកគាំទ្រអតីតមេបក្សប្រឆាំងនេះមួយចំនួន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានខឹងសម្បារចំពោះលោក សម រង្ស៊ី ដែលយកជោគវាសនារបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ធ្វើជាល្បែងភ្នាល់ដើម្បីសម្លាប់ជីវិតនយោបាយរបស់លោក ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    កូនស្រីពៅរបស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា រួមទាំងអ្នកគាំទ្រជាច្រើន បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយសម្តែងការខកចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបានឃើញទំព័រ Facebook របស់លោក សម រង្ស៉ី ដែលផ្តួចផ្តើមភ្នាល់គ្នាលើករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា។ ជាមួយគ្នានេះ ពួកគេក៏បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្កាចំពោះ អាកប្បកិរិយាប្រមាថ អគុណធម៌ និងគ្មានសីលធម៌ម្តងហើយម្តងទៀតរបស់ សម រង្ស៉ី ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ លោក កឹម សុខា ផងដែរ។

    នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមគាំទ្រគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអាកប្បកិរិយាប្រមាថម្តងហើយម្តងទៀតដ៏អគុណធម៌ និងគ្មានសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់របស់ លោក កឹម សុខា និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។

    ដោយឡែកនៅលើទំព័រ Facebook របស់លោក កឹម សុខា នៅថ្ងៃនេះ ក៏បានសម្តែងការប្រតិកម្មចំពោះការយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាល្បែងភ្នាល់នយោបាយដែលផ្តួចផ្តើមឡើង ដោយ លោក សម រង្ស៉ី នាពេលនេះផងដែរ។ ទំព័រ Facebook របស់លោក កឹម សុខា បានប្រតិកម្មយ៉ាងដូច្នេះថា៖ «គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វីមកលើរូបគាត់និងប្រទេសជាតិ»។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលធ្លាប់ត្រូវបានសមាជិកខ្លួនរិះគន់ថាជាជនកំសាកនោះ បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី នឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ»។

    ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង។

    សម្តេចតេជោ ហ៊ុន សែន បានអះអាងបញ្ជាក់ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក​ លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី​ ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»។

    នេះមិនមែនជាលើកទី១ទេ ដែលលោក សម រង្ស៉ី បង្កើតល្បែងភ្នាល់ជាមួយ បុរសខ្លាំងនៅកម្ពុជា ដោយយកជោគវាសនារបស់ អ្នកដទៃធ្វើជាដើមទុន ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងការចាញ់ភ្នាល់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ​ លោក សម រង្ស៉ី ពុំដែលហ៊ានទទួលយកនោះទេ ដែលធ្វើឱ្យសមាជិកអ្នកគាំទ្ររបស់លោក រិះគន់ថា លោកជាជនកំសាក «ខ្លាចជាប់គុក»៕

  2. Anonymous says:

    sorry AH CHESS your boss is so dump not suitable to be my leader. this childish man was taken personal problem as political matter in this nation. by having been born in the low class human being HUN SEN was not hesitated to used his jungle law. the comment that the guy speaking about is the same metal class of human being. look AH CHESS at this moment Cambodian and world community understand that HUN SEN the jungle educated evil man is admitting he was the only one who mad all these problem. it is so shameful to any one who supported HUN SEN they should asking themselves why HUN SEN come to admit he was the only one who has don all of this problem. thief still be thief no matter what SAM RANSY just saying one word this thief come to admit himself that he is the thief indeed . can you see AH CHESS we Cambodian are not happy to have your boss as our leader the reason why???? he is not our Cambodian nationalist , his knowledge is so low, full of evil mind and trick, he is a murder, he also our nation traitor, please look over all situation in KAMPOUCHEA what did you see AH CHESS . up to this day every thing good not thing bad at all???????????? by having been born as a human being I do not think you have no brain in your head at all . GOD bless KAMPOUCHEA

  3. mak says:

    ស្តាយការបង្រៀនរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ​ ទៅដល់លោកគឹមរកសុខ្ខណាស់។បើបានសុខ្ខហើយរៀននិយាយអោយត្រូវបន្តិច។

Leave a Reply

Submit Comment