កម្ពុជាគ្រោងចុះអនុស្សារណៈជាមួយ FBI ដើម្បី​ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន


|
https://www.vodhotnews.com

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ លោក ចន ឌី. វៀលសុន (Jonh D. Wilson) ដែលជាអនុព័ន្ធផ្នែកច្បាប់តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយអាមេរិក (FBI) នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)


ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក ហៅកាត់ថា FBI គ្រោង ចុះអនុស្សារណៈជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃប្រទេសកម្ពុជា ដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។

តាមការចុះផ្សាយលើទំព័រហ្វេកប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានជួបជាមួយអនុព័ន្ធផ្នែកច្បាប់តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយ របស់សហរដ្ឋអាមេរិក លោក ចន ឌីវៀលសុន (John D.Wilson) ដើម្បីពិភាក្សាបន្ថែមអំពីការចុះអនុស្សារណៈរវាងប្រទេសទាំងពីរ។

ប្រភពដដែល បានឲ្យដឹងថាការចុះអនុស្សារណៈនេះ ធ្វើឡើងដើម្បីទប់ស្កាត់​ការ​ជួញ​ដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋនានា​។ ភាគីសហរដ្ឋអាមេរិកគ្រោងអញ្ជើញ លោក នេត​​​សាវឿន ទៅទស្សនកិច្ចនៅទីបញ្ជាការធំរបស់ FBI រដ្ឋធានីវ៉ាស៊ីនតោន និងដើម្បីចុះអនុស្សារណៈនៅទីនោះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានបញ្ជាក់បន្ថែមថាការចុះអនុស្សារណៈអាចនឹងធ្វើនៅដើមឆ្នាំ២០១៩ខាងមុខនេះ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ មន្រ្តីអគ្គស្នងការនគរបាលជាតិ និងតំណាង FBI បានពិភាក្សាគ្នា​ម្តងរួចមកហើយជុំវិញការបង្កើតអនុស្សារណៈនេះ៕​

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles