ព្រឹទ្ធាចារ្យសិល្បៈភិរម្យវោហារ ​ ប្រាជ្ញ​ ឈួន​ ទទួលមរណភាព


|
https://www.vodhotnews.com

សពលោក ប្រាជ្ញ ឈួន តម្កល់នៅវត្តបទុបវតី (រូបពីវត្តបទុមវតីរាជវរារាម)


អ្នកលេងចាប៉ីដងវែងដែលមានគោរមងារថា ​ ព្រឹទ្ធាចារ្យសិល្បៈភិរម្យវោហារ ​ ប្រាជ្ញ​ ឈួន​ បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៨២ឆ្នាំ។ នេះបើតាមហ្វេស៊្បុគវត្តបទុមវតីរាជវរារាម។

ហ្វេសប៊ុកវត្តបទុមវតីរាជវរារាមបានឲ្យដឹងនៅថ្ងៃនេះថា លោក ប្រាជ្ញ​ ឈួន​ បានទទួលមរណភាពនៅម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងអាយុ៨២ឆ្នាំ។

ដោយឡែក បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សិល្បករចាប៉ីដងវែងរូបនេះក៏ធ្លាប់បានបម្រើការងារនៅនាយកដ្ឋានផលិតកម្មវិទ្យុនៃស្ថាប័ននេះ តាំងពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ២០០២។

លោក ប្រាជ្ញ ឈួន មានស្រុកកំណើតនៅភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។ នៅថ្ងៃនេះដែរ សពរបស់ព្រឹទ្ធាចារ្យសិល្បៈភិរម្យវោហារ ​ ប្រាជ្ញ​ ឈួន កំពុងរៀបចំពិធីបុណ្យនៅវត្តវត្តបទុមវតី រាជធានីភ្នំពេញ។

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles