កម្ពុជា​ ​បោះឆ្នោត​មិន​គាំទ្រ​សេចក្តីសម្រេចអង្គការ​សហ​ប្រជាជាតិ​​ថ្កោល​ទោស​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា

ដោយ មាន ឫទ្ធិ
2018-11-20
RFA

កិច្ចប្រជុំអង្គការ​សហប្រជាជាតិ។ រូប៖ ហ្វេសប៊ុក UN
កិច្ចប្រជុំអង្គការ​សហប្រជាជាតិ។ រូប៖ ហ្វេសប៊ុក UN


កម្ពុជា​បោះ​ឆ្នោត​មិន​គាំទ្រ​សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ ដែល​ថ្កោល​ទោស​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា។ ការ​បោះឆ្នោត​នេះ​ ​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ទី ៣ ​ផ្តោត​លើ​បញ្ហា​សង្គម​ មនុស្សធម៌​ ​និង​វប្បធម៌​ ​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ​កាល​ពី​ថ្ងៃ​ទី ១៦ ​វិច្ឆិកា​​កន្លង​ទៅ​។ សេចក្តីសម្រេច​នេះ​ ​ត្រូវបាន​អនុម័ត​ ក្រោម​សំឡេង​ឆ្នោត​ ១៤២ ​យល់​ស្រប​ ​ទល់​នឹង​សំឡេង​ប្រឆាំង​ ១០ ​សំឡេង​ ​និង​ ​អនុប្បវា​ទ ២៦ សំឡេង។ ក្រៅ​ពី​កម្ពុជា​ ​ប្រទេស​ដែល​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ ​ភាគ​ច្រើន​មក​ពី​ប្លុក​កុម្មុយនិស្ត រួម​មាន​ ​ចិន​ រុស្ស៊ី​ ​វៀតណាម​ ​និង​ឡាវ​ជាដើម។

សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ​ ​អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ប្រឆាំង​នឹង​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា។ កន្លង​មក​ កម្ពុជា​តែងតែ​បោះ​ឆ្នោត​មិន​គាំទ្រ​សេចក្តីសម្រេច​ទាំង​ឡាយ​ណា​របស់​អង្គការ​សហប្រជាជាតិ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា។

អ្នក​វិភាគ​ ​ធ្លាប់​លើក​ឡើង​ថា​ ​ការ​បោះ​ឆ្នោត​មិន​គាំទ្រ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ ​មាន​ន័យ​ស្មើ​នឹង​ ​កម្ពុជា​កំពុង​គាំទ្រ​ឲ្យ​មាន​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា ​ដូច្នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles