វៀតណាម​ប្រាប់​កម្ពុជា​ថា ​ត្រូវមើល​ថែ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជាឲ្យ​បានល្អ

វៀតណាម​ប្រាប់​កម្ពុជា​ថា ​ត្រូវមើល​ថែ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជាឲ្យ​បានល្អ


By

ឌឹ ខេមបូឌា ដេលី

នាយក​រដ្ឋមន្រ្តី​វៀតណាម ​លោក ង្វៀង ស៊ុនហ៊្វុក ​បាន​ណែនាំ​ឲ្យ​កម្ពុជា​មើល​ការខុស​ត្រូវ​ពលរដ្ឋ​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ល្អ​ជា​ពិសេស​បញ្ហា​ជម្លៀស​ពួកគេ​ពី​បឹង​ទន្លេ​សាប​មករស់​នៅ​លើ​គោក​វិញ​នោះ។​

សារ​ព័ត៌មាន​វៀតណាម​ (VNA)​ កាលពី​ថ្ងៃទី​២៩ ​បាន​ចុះផ្សាយ​ថា ​​ក្នុង​ជំនួប​រវាង​លោក​ ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​នោះ​ លោក ង្វៀន សួនហ្វុក​បាន​ប្រាប់​ ​លោក ​ប្រាក់ សុខុន ​​ថា ​ត្រូវ​​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​ករណី​បម្លាស់​ទីផ្ទះ​បណ្ដែត​ទឹក​របស់​ជន​ជាតិ​វៀតណាម​ពី​ក្នុង​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មក​រស់​នៅ​លើ​គោក​វិញ​នោះ។​

សារ​ព័ត៌មាន​ដដែល​រាយ​ការណ៍​ថា ​លោក​ ប្រាក់ សុខុន ​​បាន​ប្រាប់​ទៅភាគី​វៀតណាម​វិញ​ថា ​អាជ្ញាធរ​របស់​​កម្ពុជា​កំពុង​សង់​ទីលំ​នៅថ្មី ​សម្រាប់​​ជន​ជាតិ​វៀតណាម​ ដែល​នឹង​ត្រូវ​រើ​ទីលំនៅ​ទៅ​នៅ​ទី​គោក​វិញ​ទាំង​នោះ។​

ជាង​នេះទៅ​ទៀត​លោក ​ប្រាក់ សុខុន ​បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា ​នឹង​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​បំផុត​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​ជនជាតិ​វៀតណាម​ក្នុង​ទឹក​ដីខ្មែរ៕​


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment