សន្និសីទនៅអាមេរិក​សម្រេច​តែងតាំងលោក​ សម​ រង្ស៊ី ដឹកនាំបក្សសង្រ្គោះជាតិ​


|
https://www.vodhotnews.com


លោក​ សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ​ (រូប FB Sam Rainsy)


ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយក្រុមនៅក្រៅប្រទេស បាន​សម្រេច​តែងតាំងលោក សម រង្ស៊ី ដឹកនាំគណបក្សនេះបណ្ដោះអាសន្ន អំឡុងពេល​លោក កឹម សុខា ស្ថិតនៅក្នុងការ​ឃុំខ្លួន។

ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិដែល​មាន​និន្នាការ​គាំទ្រលោក ​សម រង្ស៊ី បាន​រៀបចំសន្និសីទបក្ស​នៅក្រៅប្រទេសជា​លើកដំបូង កាលពីថ្ងៃ​ទី​១ និងទី២ ខែធ្នូ ឆ្នាំ២០១៨ នៅ​ទីក្រុង​អាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក។

សន្និបាតនោះបាន​សម្រេច «ស្នើឯកឧត្តមសម រង្ស៊ី ​ដែលជាសហស្ថាបនិក និងជាអតីតប្រធាន​គណបក្សសង្រ្គោះជាតិ ដើម្បីដឹកនាំក្នុងរយៈពេលដែល​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សសង្រ្គោះជាតិមិនអាចដឹកនាំ​គណបក្សបាន។»

ទោះយ៉ាងណានៅថ្ងៃនេះសមាជិកគណបក្សសង្គ្រោះជាតិ ជាក្រុមដែលគាំទ្រលោក កឹម សុខា មិនបានចូលរួមសន្និសីទនេះទេ។ ក្រុមនេះក៏បានប្រកាសចាត់ទុកការតែងតាំងលោក សម រង្ស៊ីនេះថា ផ្ទុយពីលក្ខន្តិកៈគណបក្សនិង​ មិនអាចយកជាការបាន។


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment