សភាបក្សប្រជាជនរៀបចំឲ្យអតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ ធ្វើនយោបាយវិញ

|
https://www.vodhotnews.com

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)


សភាអាណត្តិទី៦ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាម្នាក់ឯងកំពុងតែពិនិត្យលើនីតិវិធីមួយចំនួន ដើម្បីអាចផ្តល់លទ្ធភាពឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ១១៨ នាក់ឲ្យមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។​

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាចុះផ្សាយនៅថ្ងៃទី៣ខែធ្នូនេះ លើកឡើងថា រដ្ឋសភាកំពុងតែពិនិត្យលើបទបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយ អាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ។

សេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបើកលំហនយោបាយនេះ ក៏បានលើកឡើងពីការបន្ធូរបន្ថយការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសង្គមស៊ីវិល។​

ក្រសួងការបរទេសក៏បានលើកឡើងពីការខិតខំប្រឹងប្រែង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍​ប្រកបដោយសន្តិភាព និងផ្សះផ្សារជាតិ។​

កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងហាមថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។​


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "សភាបក្សប្រជាជនរៀបចំឲ្យអតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ ធ្វើនយោបាយវិញ"

  1. Anonymous says:

    If Hun Sen new law adopted, how long this law will last? Again it will be up to Hun Sen who always attempts to do anything to keep his power in order to please his Chinese and vietnamese bosses. It will be another game that Hun Sen plays to avoid international pressure. The question is how Cambodian law makers or law changers ensure Cambodian people that this law won’t be changed which will include securities for all politicians? My experience tells me that Hun Sen will be the same Hun Sen.

  2. Anonymous says:

    yes we Cambodian knew about this but please give him one last change to showing us his real intention. this is the last attempt that he can showing to all Cambodian . I hop this attempt is not cam from the word do or die . my request to HUN SEN is>>>> please do not talking in a bad manor that any human hated the most. showing us your true color and do not play your dirty naked game that every leader in the world will laughing their ass off. sorry to use this word but just only a strong warning to HUN SEN. the reason I mentioning about it that because HUN SEN been there don that . GOD bless Cambodia

Leave a Reply

Submit Comment