សមាជិកសភា CPP ស្នើកែច្បាប់ដើម្បីផ្តល់សិទ្ធិឲ្យអតីតមន្ត្រី CNRP ធ្វើនយោវិញ

|
https://www.vodhotnews.com

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ (រូបភាពហ្វេសប៊ុករដ្ឋសភា)


សមាជិកសភាពរបស់គណបក្សប្រជាជនជិត៩០រូប ស្នើធ្វើវិសោធនកម្មចំណុច មួយចំនួននៃច្បាប់ស្តីពីគណបក្ស នយោបាយដើម្បីផ្តល់សិទ្ធិដល់អតីតថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិមានសិទ្ធិធ្វើនយោបាយវិញ។​

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលចេញផ្សាយនៅម្សិលមិញគឺ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៨៧រូបបានស្នើ ធ្វើវិសោធនកម្មមាត្រា៤៤ថ្មី(ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយ។​

សេចក្តីជូនដំណឹង​ថ្លែងថា៖ « បុគ្គលដែលត្រូវតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាព នយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាកំពូលឬ ក្នុងករណី ដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទា ឡើងវិញដោយព្រះមហាក្សត្រតាម សំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។»

ម្សិលមិញនោះដែរ ក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍ស្តីពីការ បើកលំហសេរីភាព គណបក្សនយោបាយ សារព័ត៌មាន អង្គការសង្គមស៊ីវិល និងសហជីព។​

ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា៖«ដើម្បីលើកកំពស់លិទ្ធិប្រជាធិប តេយ្យនិងនីតិរដ្ឋមន្ថែមទៀត រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញាតិ្តច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតអោយបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។”

គណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុនដោយតុលាការកំពូលតាមសំណើររបស់ រដ្ឋាភិបាល។ សេចក្តីសម្រេចរបស់តុលាការក៏បានបញ្ជាឱ្យមានការហាមឃាត់ផ្នែកនយោបាយ រយៈពេល៥ឆ្នាំផងដែរសម្រាប់សមាជិកជាន់ខ្ពស់CNRP ចំនួន១១៨នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រសួងការបរទេសក៏បាននិយាយថារដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិ ហើយវិទ្យុអាស៊ីសេរីនិងវីអូអេ ក៏អាចបើកការិយាល័យរបស់ខ្លួននៅកម្ពុជាឡើងវិញបាន។

ក្រសួងបានអះអាងថា៖« វិទ្យុអាស៊ីសេរីនិងវិទ្យុសម្លេងអាមេរិកបានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង។ ដូច្នេះ ស្ថានីយ៍វិទ្យុទាំងពីរក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ។»

វិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានបិទការិយាល័យរបស់ខ្លួននៅ រាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំមុនដោយបានត្អូញត្អែរអំពីការបង្ក្រាបដោយឥតឈប់ឈរមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ចំពោះករណីកាសែតឌឹខេមបូឌាដេលី ដែលបានសម្រេចបិទការបោះពុម្ពផ្សាយបន្ទាប់ពីត្រូវបានបញ្ជាឱ្យបង់ប្រាក់ពន្ធរាប់លានដុល្លារ ក៏អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបានដែរ បើបង់ពន្ធរួចរួចសិន។

ក្រសួងបាននិយាយថា ឌឹខេមបូឌាដេលី៖« បានសម្រេចបិទការបោះពុម្ពផ្សាយដោយខ្លួនឯង ព្រោះគេចវេសមិនបំពេញកាតព្វកិច្ចពន្ធដារស្របតាមច្បាប់ពន្ធដារកម្ពុជា។ ក្នុងករណីដោះស្រាយបំណុលពន្ធដាររួចរាល់ហើយ ព្រឹត្តិប័ត្រព័ត៌មាននេះអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ។»

ឌឹខេមបូឌាដេលីកន្លងមកធ្លាប់បាននិយាយថាចំនួនពន្ធ៦,៣ លានដុល្លារសំរាប់រយពេល១០ឆ្នាំគឺមានទំហំធំពេកហើយថាមិនមានតម្លាភាពទាក់ទងនឹងការទូទាត់ពន្ធមកលើខ្លួន។ សារព័ត៌មានឌឹខេមបូឌាដេលីដែលត្រូវបានគេស្គាល់ថាជាអ្នករាយការណ៍ព័ត៌មានសំខាន់ៗដូចជាអពីអំពើពុករលួយ សិទ្ធិមនុស្សនិងបរិស្ថាន។ សេចក្តីថ្លែងការណ៏របស់ក្រសួងបានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបនៅខែវិច្ឆិកាបានចាប់ផ្ដើមនីតិវិធីផ្លូវការដើម្បីដកហូតការលើកលែងកាតព្វកិច្ចពន្ធ(EBA)លើទំនិញកម្ពុជាទៅអឺរ៉ុប។


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "សមាជិកសភា CPP ស្នើកែច្បាប់ដើម្បីផ្តល់សិទ្ធិឲ្យអតីតមន្ត្រី CNRP ធ្វើនយោវិញ"

  1. Anonymous says:

    we Cambodian inside and out side are happy to see a real change that will take Cambodia back from any predecessor that was not Cambodian and did not the willing of it’s nation. CPP should know that their leadership was under threatening of the nation around us. we Cambodian can also seeing those improvement that cam from the help of international community and the monies that landing from another nation. but the lost was fare more that can end this nation in the near future. we Cambodian should not let any nation such as CHINA or Vietnam come to invade our sovereignty the only way to escape from them is to holding firmly in Democracy policy. the lesson was learn and Cambodian will not except those kind of communist policy come back to hunt us again . I would like to express to all Cambodian that our wound is still in our mind every day till the end of our life . I will not accepting any person that playing politic game in Cambodia doing their own personal interest and use Cambodian and the nation as their tool. please remembers >>> you can run but you can not hiding from me and all those who watching you every day. GOD bless Cambodia

  2. Sam says:

    Two faces sword for this unspoken purposes:
    Give CNRP parliament members freedom to do politic does not mean that 1). they can not perform for dissolved CNRP but they can form a new party or 2). they can join another party. Therefore, CPP can tell the world that CNRP now are free to join politic.
    Only International community can spell exactly that CNRP has to be allowed to re-establish. So CPP can not play double tricks.

  3. so socheath says:

    ហើយ ! អាមូស (Anonymous) អាល្ងង់ !
    អ្ហែងកុំល្ងង់ជាងឆ្កែពេក ។
    ការដែលគេបើកឲ្យពួកអាបក្សខ្មោចតៃហោង សង្គ្រោះផេះធ្វើសកម្មភាពនយោបាយ
    ឡើងវិញនេះ ដោយហេតុថាទី១ អាណត្តិរដ្ឋាភិបាលដែលមានអាណត្តិ ៥ឆ្នាំ នេះដំណើរការ
    ដោយគ្មានពួកអាបក្សតៃហោងសង្គ្រោះផេះរំខាននោះទេ ។

    ទី២ បើកឲ្យធ្វើនយោបាយបណ្តើរៗ ព្រោះខាងមុខនេះនិងមានការបោះឆ្នោតសម្រាប់
    អាណត្តិរដ្ឋសភា និតិកាលទី៧ ដែលវាជាពេលដែលពួកអាសង្គ្រោះផេះ ចាកផុតការ
    ហាមឃាត់នយោបាយ ហើយគង់នឹងចូលប្រឡូកក្នុងឆាកនយោបាយវិញតែដដែលទេ ។
    អញ្ចឹងកុំឲ្យពួកវាប្រូបោក ថាCPP ខ្លាចពួកវា អញ្ចឹងបើកសិទ្ធិពីពេលនេះតែម្តងទៅ ។
    ទី៣ ជួនកាលអាចអូសក្បាលពួកអាឃុបឃឹតប្រព្រឹត្តអំពើក្បត់ជាតិ ឲ្យមកជុំគ្នា បង់តែ
    មួយសំណាញ់ជាប់ក្រញ៉ង់ទាំងអស់ក៍ថាបានដែរ ។ ព្រោះថា ដំណើរនយោបាយ
    មិនទៀងទាត់ទេ ។ ក្តៅសីរាក់ ត្រជាក់សីជ្រៅ ក៍ថាបានអញ្ចឹងហ្មង !
    យល់ទេអាល្ងង់Anonymous !

Leave a Reply

Submit Comment