ដោយ ទីន ហ្សាការីយ៉ា
2018-12-05
RFA
លោក កឹម សុខា (ដើរមុខ) ប្រធានគណបក្សសង្គ្រោះជាតិ នាស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រជុំផ្ទៃក្នុងគណបក្ស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។ Photo: RFA
ពលរដ្ឋនិងក្រុមអ្នកវិភាគ ទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា បើកឲ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ និងលើកលែងការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបទៀត ដើម្បីបង្ហាញថា របបក្រុងភ្នំពេញពិតជាមានឆន្ទៈប្រាកដ ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានមែន។
ក្រុមអ្នកវិភាគ និងពលរដ្ឋលើកឡើងថា របបលោក ហ៊ុន សែន មិនទាន់មានជំនឿទៅលើរបបក្រុងភ្នំពេញ ដែលអះអាងពីការប្ដេជ្ញាចិត្ត បើកចំហលទ្ធិប្រជាធិបតេយ្យ និងផ្ដល់សិទ្ធិសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជាឡើងវិញនោះទេ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍នៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃអង្គារទី ៤ធ្នូ ថា បើសិនជារបបលោក ហ៊ុន សែន ពិតជាចង់ស្ដារលទ្ធិប្រជាធិបតេយ្យ ផ្ដល់សិទ្ធិសេរីភាពដល់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ផ្ដល់សិទ្ធិសេរីភាពជូនមន្រ្តីបក្សប្រឆាំងទំាង ១១៨រួប ឲ្យធ្វើនយោបាយ និងត្រូវបើកឲ្យមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិឡើងវិញជាដើម។ ក៏ប៉ុន្តែមកទល់ពេលនេះ លោក គឹម សុខ ពន្យល់ថា របបក្រុងភ្នំពេញបានត្រឹម តែចេញសេចក្ដីថ្លែងការណ៍ និងការអះអាងទេ តែជាក់ស្ដែងរបបនេះ បង្ហាញជំហរលើការដោះស្រាយបញ្ហាទាំងអស់នេះនៅឡើយទេ។ «»
ក្រសួងការបរទេស និងរដ្ឋសភាឯកបក្សបានចេញសេចក្ដីជូនដំណឹងថា តំណាងរាស្រ្តឯកបក្សចំនួន ៨៧រូប កាលពីថ្ងៃទី៣ ខែធ្នូ បានធ្វើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលចែងបន្ថែមវាក្យ ខណ្ឌមួយថ្មីនៅក្នុងមាត្រា៤៥ថ្មី ស្ទួនមួយ ដែលអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិធ្វើនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅក្នុងប្រព័ន្ធតេឡេហ្រ្គាម កាលពីថ្ងៃទី៤ ធ្នូ ថា របបក្រុងភ្នំពេញចង់ដោះស្រាយរាល់បញ្ហានានា ដែលបានកើតឡើងនៅក្នុងសង្គមកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអនុវត្តនយោបាយបង្រួបបង្រួមជាតិ។
លោក សុខ ឥសាន សម្ដែងការសោកស្ដាយ ដែលជនមួយចំនួនមិនមើលឃើញពីបំណងល្អរបស់របបលោក ហើយថា ការលើកឡើងរបស់របបក្រុងភ្នំពេញអំពី ការពង្រឹងលទ្ធិប្រជាធិបតេយ្យ មកពី គំនាបពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ចេញពីកម្ពុជា របបក្រុងភ្នំពេញមិនមានឆន្ទៈពិតប្រាកដ ហើយថា ការកែប្រែឥរិយាបថនេះ ជាការពន្យារពេលទៅវិញ។
ទោះបីជាយ៉ាងនេះក្ដី ពលរដ្ឋមកពីខែត្រត្បូងឃ្មុំ លោក ណា រិន មកពីខែត្រក្រចេះ អះអាងថា របបលោក ហ៊ុន សែន បានរំលាយគណបក្សសង្រ្គោះជាតិ និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងឃុំខ្លួនក្នុងផ្ទះ ចោទពីបទក្បត់ជាតិនោះ គឺមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញគឺមន្ត្រីនៅក្នុងរបបលោក ហ៊ុន សែន ទៅវិញទេ ដែលក្បត់ជាតិនោះ។ «»
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ការបើកលំហរប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិ ពិតប្រាកដនៅឡើយទេ ពីព្រោះថា បើសិនជារបបក្រុងភ្នំពេញចង់លើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងរួចផុតពីគំនាបសហគមន៍អន្តរជាតិនោះ របបលោក ហ៊ុន សែន ត្រូវបង្ហាញពីយន្តការជាក់ស្ដែង ព្រោះសហគមន៍អន្តរជាតិបានទាមទារឲ្យរបបនេះងាកមកគោរពប្រជាធិបតេយ្យយូរហើយ ពោលគឺមុនពេលរៀបចំការបោះឆ្នោតមកម៉្លេះ ក៏ប៉ុន្តែគោលបំណងពិតនៅពេលនេះ អាចជាការចង់បំបែកបំបាក់រវាង លោក កឹម សុខា និង លោក សម រង្ស៊ី ទៅវិញទេ។ «»
អ្នកវិភាគលើកឡើងថា ការបង្ហាញជំហររបស់របបក្រុងភ្នំពេញនៅពេលនេះ មិនមែនជាកាយវិការមួយច្បាស់លាស់ក្នុងការវិលមកគោរពប្រជាធិបតេយ្យ និងចង់បង្រួបបង្រួមជាតិឡើងវិញទេ គឺជាការ ដោះសាដើម្បីចង់បន្លំភ្នែករាស្រ្តតែប៉ុណ្ណោះ ក៏ប៉ុន្តែបើសិនជារបបនេះ នៅតែអូសបន្លាយល្បែងនយោបាយកម្ទេចបក្សប្រឆាំងបែបនេះយូរទៅទៀត របបនេះក៏នឹងមិនមានអាយុកាលវែងដែរ ព្រោះថា បច្ចុប្បន្ននេះ របបក្រុងភ្នំពេញកំពុងតែរងសម្ពាធបី ទី១ សម្ពាធពីសហគមន៍អន្តរជាតិ ដែលប្រឈមនឹងការផ្ដាច់ប្រព័ន្ធEBA សម្ពាធពីប្រជាពលរដ្ឋរបស់ខ្លួន និងសម្ពាធពីផ្ទៃក្នុងបក្សរបស់ខ្លួន ដោយសារថា មន្រ្តីនៅកៀកនឹងលោក ហ៊ុន សែន មានក្រុមហ៊ុននាំចេញផលិតផលទៅកាន់ទីផ្សារអឺរ៉ុបជាច្រើន ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកទំាងនោះដែរ មិនមែនប្រជាពលរដ្ឋកម្មកររោងចក្រប៉ុណ្ណោះទេ៕
អាណាក៏ដោយបើមិនស្គាល់ចរិក ហ៊ុនសែន ទេប្រៀបដូចមិនស្គាល់ក្ដខ្លួនឯងអញ្ចឹងដែរ។ប្រយ័ត្ន! ប្រយ័ត្ន!ប្រយ័ត្ន!