2018-12-04
RFA
លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ។ RFA
របបលោក ហ៊ុន សែន ប្រើល្បិចផ្តល់សិទ្ធិធ្វើនយោបាយដើម្បីបំបែកបំបាក់បក្សប្រឆាំង
មន្រ្តីសង្គមស៊ីវិល និងបក្សប្រឆាំងខ្លួនឯងផង សាទរចំពោះរបបលោក ហ៊ុន សែន ដែលបានប្រកាសជាសាធារណៈអំពីចេតនាបើកលំហលទ្ធិប្រជាធិបតយ្យឡើងវិញ និងស្នើសុំឲ្យសភាឯកបក្សធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បើកឲ្យមន្រ្តីបក្សប្រឆាំងទាំង ១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។ ក៏ប៉ុន្តែអ្នកវិភាគវិញ លើកឡើងថា របបលោក ហ៊ុន សែន មិនមានបំណងបង្រួបបង្រួមជាតិ បើកលំហសិទ្ធិសេរីភាព និងប្រជាធិបតេយ្យពិតប្រាកដឡើយ។
អ្នកវិភាគលើកឡើងថា របបលោក ហ៊ុន សែន កំពុងលេងល្បែងនយោបាយថ្មីមួយផ្សេងទៀត ដើម្បីបង្ហាញឲ្យសហគមន៍ជាតិ និងអន្តរជាតិឮមើលឃើញថា របបនេះ បានកែប្រែឥរិយាបថដឹកនាំរបស់ខ្លួន ហើយងាកមកគោរពតាមគោលការណ៍ប្រជាធិបតេយ្យឡើងវិញ។ ក៏ប៉ុន្តែអ្នកវិភាគពន្យល់ថា ការប្ដេជ្ញាចិត្តរបស់របបក្រុងភ្នំពេញ គឺជាទិសដៅចង់បំបែកគណបក្សសង្រ្គោះជាតិឲ្យបានជោគជ័យតែប៉ុណ្ណោះ ពីព្រោះក្រោយពីរំលាយហើយ តែបក្សនេះនៅតែមានកម្លាំងរឹងមាំដដែលនោះ។
អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ លោក ឯម សុណ្ណរ៉ា មានប្រសាសន៍ថា របបលោក ហ៊ុន សែន ស្នើសុំឲ្យសភាឯកបក្សធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យមន្រ្តីបក្សប្រឆាំងវិលមកធ្វើនយោបាយវិញបាននោះ គឺជាការជំរុញឲ្យគណបក្សប្រឆាំងឲ្យឆាប់បែកគ្នារវាងក្រុមគំាទ្រលោក កឹម សុខា និងក្រុមគាំទ្ររបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ លោកពន្យល់ថា នៅពេលនេះ កម្លាំងបក្សប្រឆំាងកំពុងតែរងព្យុះបក់បោក រវាងកម្លំាងគាំទ្ររបស់លោក កឹម សុខា និងលោក សម រង្ស៊ី កំពុងតែវាយប្រហារគ្នា និងចោទលោក សម រង្ស៊ី ថា បានធ្វើបក្សប្រហារផង៖ «»
រដ្ឋសភាឯកបក្សបានចេញសេចក្ដីជូនដំណឹងថា តំណាងរាស្រ្តឯកបក្សចំនួន ៨៧រូប កាលពីថ្ងៃទី៣ ខែធ្នូ បានធ្វើសេចក្ដីស្នើសុំច្បាប់ស្ដីពីវិសោធនកម្ម មាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលចែងបន្ថែមវាក្យខណ្ឌមួយថ្មីនៅក្នុងមាត្រា ៤៥ថ្មី (ស្ទួន) មួយ ដែលអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិធ្វើនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្ដីស្នើរបស់ក្រសួងមហាផ្ទៃ។
សេចក្ដីជូនដំណឹងនេះ បញ្ជាក់ច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ ហើយបើកលទ្ធភាពឲ្យបុគ្គលទាំងនោះ អាចទទួលបាននីតិសម្បទាឡើងវិញ តាមច្បាប់នេះ។ វិសោនកម្មនេះ គឺមានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី៣ ធ្នូថា ការធ្វើសន្និសីទកាសែតនេះ គឺដើម្បីផ្ដល់នីតិសម្បទាជូនមន្រ្តីគណបក្សប្រឆាំងណា ដែលលោក ហ៊ុន សែន ស្នើសុំទៅព្រះមហាក្សត្រ ដើម្បីឲ្យមានឱកាសមកធ្វើនយោបាយឡើងវិញ៖ «»
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា របបលោក ហ៊ុន សែន កំពុងលេងល្បែងនយោបាយមួយថ្មីទៀត ដើម្បីឲ្យមន្រ្តីបក្សប្រឆាំងមួយចំនួន វិលចូលនយោបាយវិញ ជាពិសេសឲ្យមន្រ្តីបក្សប្រឆាំងធ្វើសង្រា្គមក្នុងបក្ស ដើម្បីឈានទៅរកផ្លូវបំបែកគ្នាមួយ មិនមែនជាការលើកតម្កើងប្រជាធិបតេយ្យអ្វីនោះឡើយ៖ «»
ការជូនដំណឹងរបស់អគ្គលេខាធិការសភានេះ គឺស្របពេលដែលក្រុមបក្សប្រឆាំងមកពីប្រទេសផ្សេងៗ ដែលគាំទ្រលោក សម រង្ស៊ី បានធ្វើសន្និសីទពិភពលោកនៅទីក្រុង អាត្លង់តា សហរដ្ឋអាមេរិក ហើយបានសម្រេចឲ្យលោក សម រង្ស៊ី មកធ្វើជាប្រធានស្ដីទីដឹកនាំគណបក្សសង្រ្គោះជាតិបណ្ដោះអាសន្ន នៅខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនក្នុងផ្ទះនេះ។ នៅខណៈសាខាគណបក្សសង្រ្គោះជាតិមកពីបណ្ដាប្រទេសមួយចំនួន មកចូលរួមក្នុងសន្និសីទនេះ រីឯខាងសមាជិកគណបក្សប្រឆាំងដែលគាំទ្រលោក កឹម សុខាវិញ ចោទថា ក្រុមគាំទ្រលោក សម រង្ស៊ី បានធ្វើបក្សប្រហារជាដើម។ ក្រុមអ្នកគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី បានវាយប្រហារគ្នាទៅវិញទៅមក ដែលអ្នកវិភាគមើលឃើញថា គណបក្សនេះ កំពុងធ្វើដំណើរឆ្ពោះទៅរកភាពបែកបាក់នៅពេលខាងមុខ។
លោក ឯម សុវណ្ណរ៉ា បន្ថែមថា នៅពេលចលនាវាយប្រហារគ្នាក្នុងបក្សតែមួយ ហើយបែងចែកគ្នាជាពីរក្រុមនេះ របបលោក ហ៊ុន សែន ឆក់យកឱកាសនេះ ដើម្បីបើកឲ្យមន្រ្តីបក្សសង្រ្គោះជាតិមួយចំនួន ក្នុងចំណោម ១១៨រួបនោះមានសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីមានឱកាសពុះបក្សនេះជាពីរ ដែលប្រការនេះ គណបក្សកាន់អំណាចមិនចាំបាច់បំបែកបំពាក់កម្លាំងបក្សប្រឆាំងដោយផ្ទាល់៖ «»
ទោះបីជាក្រុមគាំទ្រលោក កឹម សុខា បានចេញសេចក្ដីថ្លែងការណ៍ម្ដងធ្វើឡើងតាមរយៈការប្រើប្រាស់គណបក្សផង ម្ដងធ្វើឡើងតាមរយៈមេធាវីលោក កឹម សុខា ផង ដើម្បីបង្ហាញជំហរមិនគាំទ្រសន្និសីទពិភពលោកនេះក្ដី ប៉ុន្តែលោក សម រង្ស៊ី បានតាំងចិត្តយ៉ាងមុតមាំថា លោក និងលោក កឹម សុខា នៅតែជាមនុស្សតែមួយ ដែលមិនអាចអ្នកណាមកបំបែកបាន៖ «»
ក្រសួងការបរទេសក៏ចេញសេចក្ដីថ្លែងការណ៍មួយទៀត កាលពីថ្ងៃទី៣ ធ្នូដដែល ស្ដីពីការធានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ ក្នុងគោលដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសនយោបាយ លំហប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប និងក្នុងស្មារតីបង្រួបបង្រួមជាតិ ហើយរបបក្រុងភ្នំពេញប្ដេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល លើគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍន៍សង្គម។
ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគលើកឡើងថា ការបង្ហាញជំហរលើកស្ទួយប្រជាធិបតេយ្យ និងបង្រួបបង្រួមជាតិរបស់របបលោក ហ៊ុន សែន នៅពេលនេះ គឺរបបលោក ហ៊ុន សែន មានទិសដៅឲ្យគណបក្សប្រឆាំងបែកបាក់ផង និងជាការបង្ហាញសហគមន៍អន្តរជាតិផង ថា របបបានកែប្រែរៀបដឹកនាំរបស់ខ្លួន ដោយបើកចំហសិទ្ធិសេរីភាព ប្រជាធិបតេយ្យឡើងវិញ ដូចដែលសហគមន៍អឺរ៉ុបបានដាក់លក្ខខណ្ឌមួយចំនួនអំពីការស្ដារលទ្ធិប្រជាធិបតេយ្យវិញនេះ។ ក៏ប៉ុន្តែអ្នកវិភាគពន្យល់ថា របបលោក ហ៊ុន សែន គ្មានឆន្ទៈពិតប្រាកដក្នុងការលើកស្ទួយប្រជាធិបតេយ្យពិតប្រាកដឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I completely agree with this announcement. 2 to 4 years from now Hun Sen will change the law allowing him to lock up the opposition party again under his judicial system controlled by his appointing judges. To ensure the freedom for all politicians, current commanders chief of staff of Cambodia arm forces, and judges must be appointed by Cambodia people otherwise Hun Sen is still Hun Sen who continues to kill his own people to please his Chinese and Vietnamese bosses in order to maintain his power.
I’m disagree about this change HUN SEN leadership have to change 100% in order for his leadership to stay alive. as the whole world and also Cambodian knew about HUN SEN behavior and his acted again the willing of humankind for him to become a new dictator of this century. I knew about HUN SEN internal they also real Khmer they will not accept HUN SEN continuous to destroy this nation any longer . HUN SEN has no choice because of the pressure from the world community and his internal all Cambodian will not accept him to do this kind of childish politic . my only massage to HUN SEN is>> do not trying to have another evil act( ok )this time is more then ever you have to change in order for you and your families to be alive in your own home town . all Cambodian inside and out will not let you destroy this nation that easy . do not think the only you is a Cambodia smart ass in the world OK there are a lot of Cambodia who is smart but not like you in the past . stop doing any bad act and stop wishing to be Cambodian GOD no one will take it. GOD bless Cambodia and it’s people