នយោបាយ
|
https://www.vodhotnews.com
ចាងហ្វាងរងនៃកាសែតឌឹខេមបូឌាដេលីនិយាយថា មិនអាចប្រតិបត្តិការក្នុងប្រទេសវិញទេក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានភាពច្បាស់លាស់របស់រដ្ឋាភិបាលចាប់ហើយ លែងដដែលៗ។
លោកស្រី Deborah Krisher-Steele ចាងហ្វាងរងនៃកាសែនេះប្រាប់វីអូឌីតាមសារអេឡិច ត្រូនិចថា ក្រោមយុទ្ធសាស្ត្រ ”ចាប់ហើយដោះលែង” របស់រដ្ឋាភិបាល ខ្លួនមិនអាចប្រតិបត្តិការអាជីវកម្មមួយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាបានទេ ប៉ុន្តែបានបន្តសេវាកម្មព័ត៌មានអនឡាញពីក្រៅប្រទេសវិញដែលមិនមែនជាលក្ខណ:ពាណិជ្ជកម្ម។
លោកស្រីបង្ហាញក្តីបារម្ភថា រដ្ឋាភិបាលកម្ពុជាដាក់សម្ពាធ និងមានការជំរុញឲ្យសូកប៉ាន់។
លោកស្រី Deborah Krisher-Steele បានមានប្រសាសន៍ដូច្នេះថា៖« ជាជាងទទួលរងការត្រួត ពិនិត្យ (censorship) ឌឹដេលីបានរៀបចំដំណើរការឡើងវិញនៅក្រៅដែនសមត្ថកិច្ចរបស់របបនេះហើយបានបន្តប្រតិបត្តិការជាសេវាព័ត៌មានអនឡាញនិងមិនមែនជាលក្ខណ:ពាណិជ្ជកម្ម។»
លោកស្រី Deborah Krisher-Steele បានបន្ថែមថាបេសកកម្មរបស់កាសែតនេះនៅដដែល គឺ មិនភ័យខ្លាច ឬលម្អៀង«News without fear or favor» ដូចពីពេលបង្កើតកាលពី២៥ឆ្នាំមុន។
សារព័ត៌មានឌឹខេមបូឌាដេលី បានបិទកាលពីចុងឆ្នាំមុន ប៉ុន្តែសារព័ត៌មាននេះ នៅតែបន្ត ផ្សព្វផ្សាយតាមហ្វេសប៊ុកពីក្រៅប្រទេស។
ឌឹខេមបូឌាដេលីបានបញ្ឈប់ការបោះពុម្ពផ្សាយកាលពីខែកញ្ញាឆ្នាំមុនបន្ទាប់ពីមិនមានលទ្ធភាពបង់ពន្ធចំនួន៦,៣ លានដុល្លារ ។
កាសែតខេមបូឌាដេលីត្រូវបានបង្កើតឡើងដោយអ្នកកាសែតអាមេរិចឈ្មោះប៊ែរណាដ ឃី្រសឺរនៅឆ្នាំ១៩៩៣។
ក្រសួងការបរទេសកាលថ្ងៃចន្ទចេញសេចក្តីថ្លែងការណ៍ កាសែតផ្សាយភាសារអង់គ្លេសមួយនេះអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន តែត្រូវដោះស្រាយបំណុលពន្ធដាររួចសិន។ ទោះយ៉ាងណា ខេមបូឌាដេលី អះអាងថា ការទារពន្ធនេះគឺធ្វើឡើងក្រោមហេតុផល នយោបាយតែប៉ណ្ណោះ។