ព្រះមហាក្សត្រ​យាង​ដាក់​កម្រងផ្កា​នៅ​ចេតិយ​តម្កល់​អដ្ឋិធាតុ​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា

2018-12-06
RFA

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី និង​សម្ដេច​វររាជ​មាតា មុនីនាថ សីហនុ យាង​ជា​អធិបតី​ក្នុង​ពិធី​ប្រទាន​គ្រឿង​សក្ការបូជា នៅ​ចេតិយ​ដែល​ជាទី​តម្កល់​អដ្ឋិធាតុ​វេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ Photo courtesy of Fresh News
ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី និង​សម្ដេច​វររាជ​មាតា មុនីនាថ សីហនុ យាង​ជា​អធិបតី​ក្នុង​ពិធី​ប្រទាន​គ្រឿង​សក្ការបូជា នៅ​ចេតិយ​ដែល​ជាទី​តម្កល់​អដ្ឋិធាតុ​វេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ Photo courtesy of Fresh News


ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី និង​សម្ដេច​វររាជ​មាតា មុនីនាថ សីហនុ នៅ​ថ្ងៃ​ទី​៦ ធ្នូ ទ្រង់​យាង​ជា​អធិបតី​ក្នុង​ពិធី​ប្រទាន​គ្រឿង​សក្ការបូជា នៅ​ចេតិយ​ដែល​ជាទី​តម្កល់​អដ្ឋិធាតុ​វេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប។ ក្នុង​ពិធី​ដាក់​កម្រងផ្កា​និង​គោរព​វិញ្ញាណក្ខន្ធ​នេះ ក៏​មាន​ប្រារព្ធ​តាម​បែប​ព្រះពុទ្ធសាសនា ដោយ​និមន្ត​ព្រះសង្ឃ សូត្រ​មន្ត​បង្សុកូល ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​លោក​វេជ្ជបណ្ឌិត បេអាត រីច្នឺរ។

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត បេអាត រីច្នឺរ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧១​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា នៅ​ប្រទេស​ស្វីស​ដោយ​ជំងឺ។ លោក​ត្រូវ​ចាត់ទុកថា ជា​បុគ្គល​ឆ្នើម ឬ​ជា​ពេទ្យ​ទេវតា​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា ចាប់​តាំង​ពី​លោក​បាន​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ឆ្នាំ​១៩៩២ មក។

លោក​បាន​បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជំងឺ​កុមារ​កម្ពុជា។ ក្នុង​រយៈពេល​ប្រមាណ​ជាង ២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៦៣២​លាន​ដុល្លារ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment