លោក​ សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​កំពុង​បំបែក​បក្ស​សង្គ្រោះជាតិ

នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) និង​លោក កឹម សុខា (ស្តាំ) ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។


05 ធ្នូ 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក សម រង្ស៊ី​ ថ្លែង​ថា៖ «លោក​ប្រធាន ​កឹម សុខា​ ត្រូវ​ ហ៊ុន សែន​ ចាប់​យក​ទៅ​ឃុំឃាំង​ លោក​មិន​អាច​ធ្វើអី​បាន​ទេ​ លោក​អត់​មាន​សេរីភាព​ទេ​ គេ​យក​ឈ្មោះ​លោក កឹម សុខា​ យក​ទៅ​ប្រើ​ទៀត​ នេះ​ជា​ល្បិច​ ហ៊ុន សែន​ ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ»។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កម្ពុជា បាន​ថ្លែង​ចោទ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ហ៊ុន សែន ​ថា​បាន​និង​កំពុង​បំបែក​គណបក្ស​ប្រឆាំង​ដែល​មាន​លោក​ កឹម សុខា ​ជា​ប្រធាន​តែ​ស្ថិត​ក្នុង​ការ​ជាប់​ឃុំ​ក្នុងផ្ទះ។ នេះបើ​យោងតាម​ការ​ប្រកាស​របស់​លោក សម រង្ស៊ី​ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ។

ក្នុង​វីដេអូ​ឃ្លីប​ដែល​មាន​រយៈពេល​ជាង​ពីរ​នាទី​របស់​លោក​ សម រង្ស៊ី​ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ លោក​ សម រង្ស៊ី​ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​កុំចាញ់​ល្បិច​កលនយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​លោក​ចោទ​ថា​ បាន​កំពុង​យក​លោក​កឹម សុខា​ ជា​ចំណាត់​ខ្មាំង​ខាង​នយោបាយ​ ដើម្បី​កម្ចាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី​ ថ្លែង​ថា៖

«លោក​ប្រធាន កឹម សុខា​ ត្រូវ​ ហ៊ុន សែន​ ចាប់​យក​ទៅ​ឃុំឃាំង​ លោក​មិន​អាច​ធ្វើអី​បាន​ទេ​ លោក​អត់​មាន​សេរីភាព​ទេ​ គេ​យក​ឈ្មោះ​លោក កឹម សុខា​ យក​ទៅ​ប្រើ​ទៀត​ នេះ​ជា​ល្បិច​ ហ៊ុន សែន​ ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ»។

សារ​នយោបាយ​ដែល​ លោក សម រង្ស៊ី ថ្លែង​ពី​ទីក្រុង​អាត្លង់តា ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖

«តែ​យើង​ត្រូវតែ​រួម​កម្លាំង​គ្នា​ជា​ដាច់​ខាត​ ជាធ្លុង​មួយ​ ហើយ​យើង​ត្រូវ​យល់​ឲ្យ​ច្បាស់​រក្សាជំហរ​ ឲ្យ​ច្បាស់​ កឹម សុខា​ និង​ សម​ រង្ស៊ី​ ជា​មនុស្ស​តែមួយ​ទេ​ បេះដូង​តែមួយ ​គោល​បំណង​តែមួយ។ គឺ​សង្គ្រោះ​ជាតិ​យើង​ទាំង​អស់​គ្នា»។

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ប្រាប់​ VOA ​នៅថ្ងៃ​ពុធ​នេះ ការ​អធិប្បាយ​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី​ គឺ​ជា​សារ​នយោបាយ​ច្រំដែលៗ។ លោក​មាន​ប្រសាសន៍​ថា៖

«គាត់​និយាយ​ជិត​២០​ ឆ្នាំ​ហើយ​អាហ្នឹង​ ខ្ញុំ​មិនសូវ​ចាប់​អារម្មណ៍​ទេ​គាត់​ ឲ្យ​គាត់​ថា​ម៉េច​ថា​ទៅ អាហ្នឹង​ជារឿង​របស់​គាត់​ទេ។ ហើយ​គាត់​មិន​ទុកចិត្ត​ខ្លួន​គាត់​ គាត់​ចេះបន្ទោស​គេ​ បន្ទោស​ឯង​ រហូត​បាន​ចងក្រង​ក្រម​មួយ​ គេថា​ «មិន​ខ្លាច​ មិនលក់​ មិនបែក‍»​ អាហ្នឹង​ពី​គាត់​បង្កើត​ ពាក្យ​ខ្លួន​គាត់​ទេ​ ដូច្នេះ​ គ្រាន់តែ ​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅលើ​គាត់​តែប៉ុណ្ណឹង​ ក្នុងការ​លើក​ឡើង​បាទ»។

ការ​អធិប្បាយ​របស់​លោក​ សម រង្ស៊ី​ ដែល​បាន​ចោទ​ថា​ លោក​ ហ៊ុន សែន​ ព្យាយាម​ប្រើ​ល្បិច​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពីលោក​បាន​ជួបជុំ​គ្នា​ជាមួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​លោក​ ដើម្បី​ធ្វើសន្និសីទ​ពិភពលោក​មួយ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី​១និងទី​២ ខែធ្នូ​ កន្លង​ទៅនេះ​។​

ក្នុងពេល​ធ្វើ​សន្និសីទ​នោះ​ ​លោក​ ​សម​ ​រង្ស៊ី ដែល​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ផង​នោះ​បាន​ប្រកាស​ទទួល​យក​ឋាន:​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ដែល​លោក​ ​កឹម សុខា​ ​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ ​ទៅតាម​ការ​ស្នើ​របស់​តំណាង​ដែល​ចូលរួម​សន្និ​សីទ​ពិភព​លោក​នោះ។

ពីរ​ថ្ងៃ​ក្រោយ​សន្និសីទ​នោះ​ លោក​ ចាន់​ ចេន​ មេធាវី​មួយ​រូប​របស់​លោក​ កឹម សុខា​ ​បាន​ប្រាប់​ VOA ​ថា​ លោក​ សម រង្ស៊ី​ កំពុង​រំលោភ​លក្ខខន្តិកៈ​របស់​បក្ស​និង ​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​សន្និសីទ របស់​ក្រុម​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​នៅទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក​ទេ។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ ពី​លោក​ ចាន់​ ចេន ​តែ​ទូរស័ព្ទ​លោករោទិ៍​ គ្មាន​អ្នក​ទទួល។ អ្នកស្រី​ ម៉េង សុភារី​ មេធាវី​ មួយ​រូប​ទៀត​ របស់​លោក​ កឹម សុខា​ មិន​មានការ​អធិប្បាយ​ទៅលើ​ការ​ថ្លែង​របស់​លោក ​សម រង្ស៊ី​ ហើយ​ថា​ អ្វី​ដែល​លោក​ សម រង្ស៊ី​ បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​កូនក្តី​អ្នកស្រី​នោះ​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​ការយល់​ឃើញ​មួយ​តែប៉ុណ្ណោះ។

«ពីមុន​ដូចជា​គាត់​លើក​ករណី​រឿង​ភ្នាល់​ហ្នឹង​ វា​មាន​ប៉ះពាល់​ហើយ​ អ៊ីចឹង​ យើង​ក៏បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយសារ​តែ​ការ​ភ្នាល់​របស់​គាត់​ហ្នឹង​ វា​ប៉ះពាល់​ទៅដល់​ដំណើរការ​នីតិវិធី​របស់​កូន​ក្តីយើង​ខ្ញុំ​ច៎ា។ ហើយ​ដោយ​ឡែក​ ចំពោះ​ការណ៍​ដែល​គាត់​លើក​ឡើង​ថ្មីៗ​នេះ​ គឺ​ជា​ការយល់​ឃើញ​ស្រេច​តែ​គាត់​យល់​ឃើញ​ទៅចុះ។ ហើយ​ចំពោះ​យើង​ខ្ញុំ​សុំ​មិន​ ធ្វើការ​អត្ថាធិប្បាយ​ទាក់​ទង​ទៅនឹង​ការ​យល់​ឃើញ​របស់​គាត់​ទេ»។

គ្រា​លោក ​សម រង្ស៊ី បន្ត​ថ្លែង​ការពារ​ថា​ លោក​ កឹម សុខា​ និង​រូប​លោក​ជា​មនុស្ស​តែមួយ​នោះ​ ក្រុម​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏ត្រូវ​បាន​គេមើល​ឃើញ​ថ្លែង​សារ​នយោបាយ​ផ្សេងៗ​គ្នា​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ មន្ត្រី​មួយ​ចំនួន​ដែល​គាំទ្រ​លោក​កឹម សុខា​ បាន​រិះគន់​ទស្សនៈ​នយោបាយ​របស់​លោក​ សម រង្ស៊ី​ ចំពោះ​ការ​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យបាន​ដំណើរការ​ឡើង​វិញ​ នៅគ្រា​លោក​ កឹម សុខា​ គ្មាន​សេរីភាព​ធ្វើនយោបាយ​ ចំណែក​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​គាំទ្រ​លោក​ សម រង្ស៊ី​ បាន​ថ្លែង​កោត​សរសើរ​លោក ​សម រង្ស៊ី​ ចំពោះ​ការ​ធ្វើនយោបាយ​ការបរទេស​របស់​លោក។

លោក​បណ្ឌិត​មាស នី​ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ VOA ​ភាព​ជ្រុល​និយម​របស់​ក្រុម​និយម​បុគ្គល​ក្នុង​គណបក្ស​ប្រឆាំង​ កំពុង​នាំ​គណបក្ស​មួយ​នេះ​ ជួប​វិបត្តិ​ផ្ទៃក្នុង​បក្ស។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំមើល​ទៅ​ក្រុម​អ្នកផ្កាប់​មុខ​ ទៅលើ​បុគ្គល​រៀង​ខ្លួន​ហ្នឹង​ ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា​ធំៗ​ច្រើន​ដែរ​ បើ​[យើង] ​បើ​ខ្ញុំ​ស្តាប់​ទៅ។ ព្រោះអី​ដូច​ក្នុ​ង​លក្ខខណ្ឌ​ហ្នឹង​ ឯកឧត្តម​ សម រង្ស៊ី ដែល​មក​កាន់​ធ្វើ​ប្រធាន​ក្នុង​ពេល​នេះ​ គឺជា​ប្រធាន​ស្តីទី​ នៅ​ពេល​ដែល​លោក​ កឹម សុខា​ មិន​បាន​ មិន​ទាន់​មានការ​ដោះលែង​ ហើយ​នៅក្នុង​លក្ខខណ្ឌ​នោះ​ តាម​ខ្ញុំ​ដឹង​ ថា​កាលណា លោក​ កឹម សុខា​ គេ​ត្រូវបាន​ គេ​ដោះលែង​មក​វិញ​ ពេលនោះ​ គឺ​លោក កឹម សុខា​ នឹង​ឡើង​មក​ជា​ប្រធានសង្គ្រោះជាតិ​ហ្នឹង​ដដែល​ ដដែល​វិញ​បាទ។ ទាំងហ្នឹង​ហើយ​ដែល​ពួកក្រុម​ដែល​ផ្កាប់​មុខ​ទៅលើ​បុគ្គល​រៀងខ្លួន​ហ្នឹង​គឺ​ អត់​បាន​មើល​អាហ្នឹង​ទេ​ គ្រាន់​តែ​ ឮសូរ​ថា​មាន​ការ​ប្រជុំ​អី​ គឺ​នាំគ្នា​ប្រកាស​ គឺថា​ ដៀល​គ្នា​ទៅវិញ​ទៅមក​ តែម្តង​បាទ។ នេះ​ជា​រឿង​មួយ​ មិន​ល្អ​មើល​ទេ​ ហើយ​ក្រុម​អ្នក​ផ្កាប់​មុខ​ទាំងអស់​ហ្នឹង​ ជួនកាល​ពេលខ្លះ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​បក្ស​ហ្នឹង​ ច្រើន​ជាជាង​ការ​គិតគូរ​អំពី​រឿង​ជាតិ»។

នៅមុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ​២០១៧​ លោក កឹម សុខា​ ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ក្រោម​បទ​ចោទ​លោក​បាន​ឃុបឃឹត​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ដែល​ស្មើនឹង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ លោក កឹម សុខា​ បាន​ច្រាន​ចោល​ការចោទប្រកាន់​នោះ។

តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក កឹម សុខា​ ត្រូវ​បាន​តុលាការ​បង្គាប់ឲ្យ​ឃុំខ្លួន​រយៈពេល​ជាងមួយ​ឆ្នាំ​ ក្នុង​ពន្ធ​នាគារ​មួយ​ដែល​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​ និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។​ បច្ចុប្បន្ន​នេះ​ លោក​កំពុង​ស្ថិត​ក្នុងការ​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​របស់​លោក​នា​ទីក្រុង​ភ្នំពេញ។

ប្រ​ទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់​ ដោយ​សហរដ្ឋ​អាមេរិក​ បាន​គំរាម​ផ្អឹប​ទ្រព្យសម្បតិ្ត​ក្រុមមន្ត្រី​កម្ពុជា​រូប​ណា​ ដែលធ្វើ​ឲ្យ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ និង​បាន​ដាក់​បម្រាម​ក្រុមមន្ត្រី​កម្ពុជា​មួយ​ចំនួន​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​របស់​ប្រទេស​អាមេរិក​ផងដែរ​ រីឯ​សហភាព​អឺរ៉ុប​បាន​រំឭក​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ឲ្យ​រួសរាន់​ស្តារ​ការ​អនុវត្ត​ដំណើរ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ និង​ការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ជាបន្ទាន់​ នៅ​មុនពេល​កម្ពុជា​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​ ក្រោម​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​ «គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ​ហៅថា​ EBA​ នោះ៕

What Next?

Recent Articles

7 Responses to "លោក​ សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​កំពុង​បំបែក​បក្ស​សង្គ្រោះជាតិ"

  1. so socheath says:

    ហាស! ហាស
    អាពូជឆ្កែសមរង្សី ​បើបក្សអ្ហែងអន់ ឲ្យគេបំបែកបានតែរហូតអញ្ចឹង ធ្វើនយោបាយពងក្តស្អីកើតអ្ហា ?
    ថ្ងៃក្រោយអ្ហែង ដាក់ឈ្មោះបក្សអ្ហែងថាបក្សពងទាហ្មងទៅវាស្រួលហៅ
    ព្រោះលឺថាគេវ៉ៃ បែកតែរហូតអញ្ចឹងនោះ ?
    តែថាមិនបាន ខួរក្បាលអ្ហែង វាថោកជាងឆ្កែ តែគេសំពងវាបែកអញ្ចឹងហើយ ។

  2. Anonymous says:

    Just another low class and illiterate comment.

  3. Anonymous says:

    We all know So Chet = Death Number = 00

  4. Anonymous says:

    HAS …HA …I wan to see who is SO SOCHEATH . showing us your face so that we can support you to be our Cambodian leader after HUN SEN gone to hell . we knew you are a top spoke man for CPP that your attitude is not deference from HUN SEN . Cambodia and it’s people was so unfortunate to have these kind of the highly educated animal . well we knew this is the century of frightful pot and pan are flooding . the danger of this nation was cam from all of those uneducated animal. we Cambodian knew the educated person they only used words that hurt those animal so much . all those animal can not take it the only thing to reply is showing their sent of angers and used any kind of evil act that we can see in an open field.( that what I call walking naked ) sorry it just not only me is seeing it but the whole world are seeing you and all your dumb head still pretending you are fully dress. I’m not expect all these animal can understand what I mean of some meaningful words from what I wrote. please believing me as long as all these frigid pot and pen still flooding Cambodian will never find peace in this poor nation . unfortunately this nation will disappearing from the world map because no one will care about it any more . my massage to all these animal is >>> no one live forever when you born you bring nothing

  5. Anonymous says:

    HAS …HA …I wan to see who is SO SOCHEATH . showing us your face so that we can support you to be our Cambodian leader after HUN SEN gone to hell . we knew you are a top spoke man for CPP that your attitude is not deference from HUN SEN . Cambodia and it’s people was so unfortunate to have these kind of the highly educated animal . well we knew this is the century of frightful pot and pan are flooding . the danger of this nation was cam from all of those uneducated animal. we Cambodian knew the educated person they only used words that hurt those animal so much . all those animal can not take it the only thing to reply is showing their sent of angers and used any kind of evil act that we can see in an open field.( that what I call walking naked ) sorry it just not only me is seeing it but the whole world are seeing you and all your dumb head still pretending you are fully dress. I’m not expect all these animal can understand what I mean of some meaningful words from what I wrote. please believing me as long as all these frigid pot and pen still flooding Cambodian will never find peace in this poor nation . unfortunately this nation will disappearing from the world map because no one will care about it any more . my massage to all these animal is >>> no one live forever( when you born you bring nothing and when you are going hell you also can not bring nothing ) do you understand what I mean Mr???? so what is the point to become those kind of animal and what will you leave after you going hell???????? GOD bless Cambodia and it’s people

  6. so socheath says:

    ហាស ! ហាស អាល្ងង់មូស (Anonymous) អ្ហែងអួតថាស្គាល់អញជានរណាផង ?
    អញងាប់មិនដូរឈ្មោះ រស់មិនដូរត្រកូលទេងាល្ងង់ ។
    អ្ហែងកុំគឹតមន្ទិលអញថាជាអ្នកនេះ ឬ ជាអ្នកនោះឲ្យសោះ ។
    អាតិរច្ឆានអ្ហែងត្រូវពិចារណាដោយខ្លួនអ្ហែងថា បើអ្ហែងមិនប៉ះពាល់គេ គេមិនប៉ះបាល់
    អ្ហែងវិញទេ ។
    អ្ហែងចង់ស្គាល់អញ មើលតាម facebook ទៅ គឺsocheat so កុំរៀនភ្លើពេក ។

  7. Anonymous says:

    OH AH CHESS EIY …I felling so sorry for you. GOD bless Cambodia and it’s people that include you too AH CHESS

Leave a Reply

Submit Comment