លោក ហ៊ុន សែន ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម និង​ឡាវ

ដោយ ទីន ហ្សាការីយ៉ា
2018-12-06
RFA

(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


លោក ហ៊ុន សែន បាន​ទៅដល់​ប្រទេស​វៀតណាម​ហើយ នៅ​ថ្ងៃ​ទី​៦ ធ្នូ ក្រោយពី​បញ្ចប់​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ប្រទេស​ឡាវ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ស្អែក​នេះ លោក ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ូក នាយករដ្ឋមន្ត្រី​វៀតណាម នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៦ ដូចជា កិច្ចព្រមព្រៀង​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក​និង​ផ្លូវ​អាកាស កិច្ចព្រមព្រៀង​ស្ត្រី​ផែនការ​កិច្ច​សហ​ប្រតិបត្តិការ​រលើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៩ ឯកសារ​ស្ដីពី​កំណត់ហេតុ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និងកិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០១៨២០១៩។

ដោយឡែក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​៦ ធ្នូ លោក ហ៊ុន សែន ក៏បាន​ឯកភាព​ជាមួយ​នាយករដ្ឋមន្ត្រី ឡាវ លោក ថងលុន ស៊ីសួលួត (Thongloun Sisoulith) ដើម្បី​ពង្រឹង​ចំណង​ទ្វេភាគី និង​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ឡាវ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឡាវ Lao News Agency (KPL) បាន​ចុះផ្សាយ​ថា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ​វប្បធម៌ និង​សិល្បៈ​ក្នុងចំណោម​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​។ មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន រួម​ទាំង​បង្កើន​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម និង​ឡាវ"

  1. Anonymous says:

    Watch out this agreement may include military corporation as allied for hun Sen to kill Cambodia democracy again. Historically that is how Cambodia leaders illustrately take down the country to the ground

  2. Anonymous says:

    well this is what I knew UNITED ENDOCHEN that what it was . sooner or later these three country will be unite as one state just like UNITEE STATE and Vietnamese is control all these country. it was a surprising to me that recently HUN SEN turn 90% to CHINA . that can make his former boos un happy . HUN SEN is in dangers indeed CHINA will grapping him every tight to take the shout CHINA sea and Vietnam is the born stuck in their through . this is what I said the childish politician of our unfortunate nation . I tell you what …. some hero they rather scarify himself in order to keep their nation alive . I do not think HUN SEN is that way he rather making some one else scarify their life for him to stay in powers. it not deference then the dog riding on a fancy care . GOD bless Cambodia and it’s people

Leave a Reply

Submit Comment