អនាគត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​នឹង​ជំរុញ​ឲ្យមាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​ក្រុម​មន្រ្តី​រដ្ឋាភិបាល​លោក ហ៊ុន សែន​

អនាគត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​នឹង​ជំរុញ​ឲ្យមាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​ក្រុម​មន្រ្តី​រដ្ឋាភិបាល​លោក ហ៊ុន សែន


By

ឌឹ ខេមបូឌា ដេលី

បេក្ខជន​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​លោក​ Patrick Murphy ​ចង់​ឃើញ​សហ​រដ្ឋ​អាមេរិក​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដល់​ក្រុម​មន្រ្តី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​ស្តារ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។​

ការ​អះអាង​របស់​បេក្ខជន​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ថ្មី​នេះ​ ធ្វើ​ឡើង​ក្នុង​សវនាការ​សួរ​ដេញ​ដោល​នៅ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​អាមេរិក ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ ខែ​ធ្នូ​ មុន​ការ​​សម្រេច​តែង​តាំង​លោក​ជា​ឯក​អគ្គរដ្ឋ​ទូត​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ជំនួស​លោក ​ William A . Heidtដែល​ទើប​ផុត​អាណត្តិ។​

លោក​លោក​Patrick Murphy ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ថា ​នៅ​ពេល​លោក​ក្លាយ​ជា​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម ​បិទ​ទិដ្ឋាការ​មក​លើ​ក្រុម​មន្ត្រី​នៃ​របប​លោក​ ហ៊ុន សែន បន្ថែម​ទៀត ​ដោយ​សារ​ពួកគេ​បាន​ចូល​ដៃ​បំផ្លាញ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ជាង​នេះទៅ​ទៀត​ លោក​ Patrick Murphy​ បញ្ជាក់​ថា ​លោក​នឹង​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​អាជ្ញាធរ​របប​លោក​ ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​មាន​ដំណើរការ​ឡើង​វិញ​នូវ​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេរិក​ វិទ្យុ​អាស៊ីសេរីកាសែត​ឌឹ ឃែមបូឌា ​ដេលីនិង​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ ​(NDI)


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment