ថៃចាប់បញ្ជូនប្រធានសហជីពម្នាក់មកកម្ពុជាវិញ


|
https://www.vodhotnews.com

រូបពីក្រោយសមត្ថកិច្ចនាំខ្លួន លោក រ៉ាត់ រដ្ឋមុនី នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៨ (រូបពី ឡុង គីមហ៊ាង)


កងកម្លាំងរបស់រដ្ឋាភិបាលថៃបានចាប់បញ្ជូនប្រធានសហជីពកម្មករសំណង់ បញ្ជូនមកកម្ពុជាវិញតាមការស្នើសុំរបស់រដ្ឋាភិបាល។​

​តាមការអះអាងរបស់អ្នកស្រី ឡុង គីមហ៊ាង គឺស្វាមីរបស់គាត់ឈ្មោះ រ៉ាត់ រដ្ឋមុនី ត្រូវសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃនេះ ហើយនឹងបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ។ អ្នកស្រីអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។​

វីឌីអូ «ម្តាយខ្ញុំលក់ខ្ញុំ» និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។​

ក្រោយការផ្សព្វផ្សាយសមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា។ សមត្ថកិច្ចក៏បានស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ។​

លោក រ៉ាត់ រដ្ឋមុនី ក្រៅពីមានតួនាទីជាប្រធានសហជីពក៏ជាអ្នកផលិតកម្មវីធីឲ្យសារព័ត៌មានរុស្ស៊ីធូដេផងដែរ។​

សូមរង់ចាំតាមដានព័ត៌មានលម្អិតបន្ថែម។​


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment