សិស្សចំនួន២២នាក់ទៀតដួលសន្លប់នៅវិទ្យាល័យស្រុកថ្មគោល ខេត្តបាត់ដំបង


|
https://www.vodhotnews.com

សិស្សានុសិស្សប្រមាណ២២នាក់បន្តដួលសន្លប់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ


សិស្សានុសិស្សប្រមាណ២២នាក់បន្តដួលសន្លប់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ ដែលធ្វើឲ្យចំនួនសិស្សដួលសន្លប់កើនដល់ជាង៩០នាក់។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មគោល លោក គង់ បក្ស បានមានប្រសាសន៍ប្រាប់វីអូឌីឲ្យដឹងថា សិស្សស្រីចំនួន២២នាក់ នៅវិទ្យាល័យថ្មគោលបានដួលសន្លប់ ហើយបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលកាលពីព្រឹកមិញនេះដើម្បីពិនិត្យនិងព្យាបាល។

លោក គង់ បក្ស បានបន្តទៀតថា សិស្សដែលដួលសន្លប់មានអាការៈឈឺក្បាល វិលមុខ និង​​​ថប់ដង្ហើម ដែលអាចបណ្តាលមកពីការភិតភ័យ។

ចំណែកឯនាយកសាលាវិទ្យាល័យថ្មគោល លោក ហីង​ សុធារិទ្ធ បានមានប្រសាសន៍ សិស្សានុសិស្សដួលសន្លប់អាចបណ្តាលមកពីអាកាសធាតុក្តៅ ហើយក្នុងបន្ទប់រៀននីមួយៗមានសិស្សចំនួនច្រើន ចាប់ពី៦០នាក់ ទៅ៧០នាក់ក្នុងមួយបន្ទប់។

លោក ហីង សុធារិទ្ធ បានបន្តថាកម្លាំងសមត្ថកិច្ចស្រុកនៅព្រឹកមិញនេះ បានបាញ់ទឹកសម្អាតថ្នាក់រៀន ពេលដែលមានសិស្សដួលសន្លប់បន្តបន្ទាប់។ សិស្សទាំងអស់នឹងចូលរៀនជាធម្មតាវិញនៅព្រឹកស្អែក។

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សិស្សនៅវិទ្យាល័យថ្មគោលនេះ បានដួលសន្លប់រហូតទៅដល់៧១នាក់ ម្ដងរួចមកហើយ។ ពួកគេបានត្រលប់ទៅផ្ទះវិញបន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យមួយរយៈខ្លី។ សាលាបានបិទទ្វាមួយថ្ងៃបន្ទាប់ពីមានសិស្សដួលសន្លប់ ហើយបានបើកវិញនៅថ្ងៃអង្គារនេះ។


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles