សិស្សនៅវិទ្យាល័យកោះធំខេត្តកណ្តាលជាង២០នាក់ ​បានដួលសន្លប់ដោយសង្ស័យថាពុលចំណី


|
https://www.vodhotnews.com

សិស្សានុសិស្ស​ប្រហែល​២០​នាក់​ នៅ​វិទ្យាល័យ​កោះធំ​ ស្ថិត​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល​បាន​ទន់ដៃទន់ជើង​ដួល​សន្លប់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ ។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ


សិស្សានុសិស្ស​ប្រមាណ២០​នាក់​នៅ​វិទ្យាល័យ​កោះធំ​ ស្ថិត​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល នាព្រឹកនេះ បានដួល​សន្លប់ជាបន្តបន្ទាប់ ដោយសង្ស័យថា បណ្ដាលពីពុលចំណីអាហារ។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិដែលដកស្រង់សម្ដី ​អធិការ​ស្រុក​កោះធំ​លោក ស៊ី​ម​ ឃាង​ ថា មូលហេតុដែលបណ្ដាលឲ្យសិស្សានុសិស្សនៅវិទ្យាល័យកោះធំដួលសន្លប់នោះ លោកសង្ស័យថា ពុលចំណីអាហារ។ នគរបាលថា បច្ចុប្បន្ន សិស្សានុសិស្សដែលបានដួលសន្លប់ទាំងអស់នោះ ត្រូវបានលោកគ្រូ អ្នកគ្រូនិងអាជ្ញាធរបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យស្រុកកោះធំ។

កាលពីថ្ងៃទី៧​និង ទី១១ ខែធ្នូ ឆ្នាំ២១៨ សិស្សានុសិស្សចំនួន៩៣ នាក់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង បានដួលសន្លប់ ដោយគ្រូពេទ្យថា ការដួលសន្លប់នោះ មកពីអាកាសធាតុក្ដៅពេក ទើបបណ្ដាលឲ្យសិស្សានុសិស្សមានអាការៈឈឺក្បាល វិលមុខ និង​​​ថប់ដង្ហើម៕​


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles