អ្នកនាំ​ពាក្យរដ្ឋាភិបាល​បង្ហើប​ថា ​លោក​ សម រង្ស៊ី​ គួរ​សម្រួល​ឥរិយាបថ​សម្រាប់​វប្បធម៌​សន្ទនា​ឡើង​វិញ

កម្ពុជា


នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និយាយ​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១២។


15 ធ្នូ 2018
VOA News
វីអូអេខ្មែរ

មិនបាន​ប៉ុន្មានថ្ងៃ​ក្រោយ​ពីសភា​ឯកបក្ស​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អនុម័ត​វិសោធន​កម្ម​ច្បាប់​កាលពី​ថ្ងៃទី​១៣ ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយប្រឆាំង​អាច​ធ្វើ​នយោបាយ​វិញ​នោះ លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យរដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​បង្ហើប​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ​លោក សម រង្ស៊ី​ គួរ​ប្តូរឥរិយាបថ​មាន​ស៊ីអត់ សែន មានសែន​អត់​ស៊ី ហើយ​វិល​ត្រឡប់​មករក​តុ​ចរចា​វិញ។​

ក្នុងបទ​សម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​ដែល​ត្រូវ​ចែកចាយ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក ​លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្នើ​រដ្ឋមន្ត្រី​ផង​នោះ ​បាន​និយាយ​ថា​ ក្នុងនាម​ខ្មែរ​ដូចគ្នា មិនមែន​មាន​ឯង​អត់​អញ​ មានអញអត់ឯង​នោះ​ទេ ​ហើយ​ត្រូវ​មក​រក​វប្បធម៌​សន្ទនា​ឡើង​វិញ។ ​លោក​បញ្ជាក់ថា​ វប្បធម៌​សន្ទនា​អាចនឹង​មាន​រូបរាង​បន្ទាប់​ពីការ​ផ្តល់​និតិ​សម្បទា​នេះ​ចូលជា​ធរមាន​តាម​ស្មារតីវិសោធន​កម្ម។​

ទោះជាយ៉ាង​ណាក្តី ​អ្នករិះគន់​រដ្ឋាភិបាលនិយាយ​ថា ​វប្បធម៌​សន្ទនា​ត្រូវ​បរាជ័យ​កន្លង​មក​គឺ​ដោយសារ​រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច​ប្រើ​យុទ្ធសាស្ត្រដក​គូប្រជែង​ដែល​មាន​សំឡេង​ប្រហាក់​ប្រហែល​នឹង​ខ្លួន​ ​មិន​ឲ្យចូល​រួម​ការបោះ​ឆ្នោត​ឆ្នាំ​២០១៨។ ​

លោក ​សម រង្ស៊ី សហ​ស្ថាបនិកគណបក្ស​សង្គ្រោះជាតិបាន​អំពាវនាវ​មិន​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​សុំ​លោក​ ហ៊ុន សែន ​ចូល​ធ្វើ​នយោបាយ​វិញ ដែល​លោក​និយាយ​ថា​ ចូលគ្រាន់​តែបម្រើ​នយោបាយ​លោកលោក ហ៊ុន សែន​ តែ​ប៉ុណ្ណោះ។

ក្នុង​តំណាក់​កាល​នេះ​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិមួយ​ចំនួន​ត្រៀមខ្លួន​ដាក់​ពាក្យទៅ​លោក ​ហ៊ុន ​សែន ​ដើម្បីសុំ​សិទ្ធិធ្វើ​នយោបាយ។​ លោក​ សម រង្ស៊ី​ និយាយ​ថា ​ជា​បឋម​រដ្ឋាភិបាល​ត្រូវ​ដោះលែង​លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់សម្បទាន​ឲ្យ​គណបក្ស​សង្គ្រោះជាតិជាតិឡើង​វិញ និង​ផ្តល់​អាសនៈ​ដែល​គណបក្សនេះទទួល​បាន​ពីការ​បោះ​ឆ្នោត​កន្លង​មក​និង​រៀបចំការ​បោះឆ្នោត​ឡើង​វិញ៕

What Next?

Recent Articles

One Response to "អ្នកនាំ​ពាក្យរដ្ឋាភិបាល​បង្ហើប​ថា ​លោក​ សម រង្ស៊ី​ គួរ​សម្រួល​ឥរិយាបថ​សម្រាប់​វប្បធម៌​សន្ទនា​ឡើង​វិញ"

  1. Anonymous says:

    So funny hus’mr PI C PEST ‘ your veitcong mafia dictator never respected constitution and law&order O K ‘ . Since 1993 U N sponsor cost $2 billion and now back to square one because of a few dick-head never care about nation or country’ all they care only power ,money, so they bite each other cost khmer life more suffer and country lost TRAL ISLAND ,ANGKOR income etc’ because of a few beast people. Now this government leaded by Veitcong mafia dictator and his groups are the worse in khmer history ‘ they sign&gave Tral island to Youn-hanoi ‘WHY??? Veitcong mafia dictator is real criminal who killing a lot of khmer for power and even mr SY too ‘ went to parliament 2013 that dis-appointed khmer people ‘ What a lier ” What a killer’ now this beast regime wanted mr SY come to negotiate with them What a cheater’ GOD will punish all bad people soon.