មតិ​ពលរដ្ឋ​ជុំវិញ​ការ​សាងសង់​វិមាន​ឈ្នះៗ​របស់​របប លោក ហ៊ុន សែន

ដោយ ថន ថារ៉ូ
2018-12-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វិមាន​ឈ្នះៗ ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ ៨ ហិកតារ មាន​កម្ពស់ ៥៤ ម៉ែត្រ និង​ទទឹង ៣៦ ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ទល់មុខ​ពហុកីឡាដ្ឋាន​មរតក​តេជោ ក្នុង​តំបន់​អភិវឌ្ឍន៍ លី យ៉ុងផាត់។ Photo courtesy of Hun Sen Facebook
វិមាន​ឈ្នះៗ ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ ៨ ហិកតារ មាន​កម្ពស់ ៥៤ ម៉ែត្រ និង​ទទឹង ៣៦ ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ទល់មុខ​ពហុកីឡាដ្ឋាន​មរតក​តេជោ ក្នុង​តំបន់​អភិវឌ្ឍន៍ លី យ៉ុងផាត់។ Photo courtesy of Hun Sen Facebook


ពលរដ្ឋ និង​ក្រុម​យុវជន យល់​ឃើញ​ថា ការ​ស្ថាបនា​វិមាន​ឈ្នះៗ របស់​របប​ក្រុងភ្នំពេញ​គ្រាន់តែ ដើម្បី​ផលប្រយោជន៍​គោលនយោបាយ​គណបក្ស​កាន់អំណាច និង​លោក ហ៊ុន សែន តែប៉ុណ្ណោះ​។ ពួកគេ​មើល​ឃើញ​ថា វិមាន​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ស្មោះត្រង់​នោះ​ទេ តែ​ផ្ទុយទៅវិញ វិមាន​នេះ​អាច​នឹង​សាបសូន្យ​នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ពី​អំណាច។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុម​យុវជន មើល​ឃើញ​ថា ការ​ចំណាយ​ថវិកាជាតិ សាងសង់​វិមាន​ឈ្នះៗ របស់​លោក ហ៊ុន សែន អំឡុង​ពេល​ប្រទេសជាតិ​ក្រីក្រ គឺ​មិនបាន​ផ្ដល់​ប្រយោជន៍​រួម ដល់​ប្រជាជាតិ​នោះ​ទេ។ ពួកគេ​យល់ថា របប​ក្រុងភ្នំពេញ គួរតែ​រក​យុទ្ធសាស្ត្រ​នយោបាយ​បែប​ណា អភិវឌ្ឍន៍​ជាតិ​ពិតប្រាកដ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ និង​គ្រប់​គណបក្ស​នយោបាយ​ចូលរួម។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​លាក់​ឈ្មោះ ឲ្យ​ដឹង​ថា ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ការសាងសង់​វិមាន​ឈ្នះៗ​នោះ​ទេ ព្រោះ​ពុំ​មាន​ការ​ឯកភាព​ពី គ្រប់​គណបក្ស​នយោបាយ និង​ពលរដ្ឋ។ លោក​ចាត់ទុកថា ការស្ថាបនា​វិមាន​នេះ ធ្វើឡើង​ស្រេច​តែ​ចិត្ត​របស់ លោក ហ៊ុន សែន ដោយ​មិនបាន​ផ្ដល់​ប្រយោជន៍​ណាមួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ៖ «ដឹង​ហើយ​ថា វិមាន​ឈ្នះៗ ដើម្បី​កសាង​ប្រទេស​ក៏ប៉ុន្តែ​ទៅ​មុខ​ទៀត សុំ​ធ្វើ​អ្វីមួយ​ឲ្យ​ឯកភាព មានន័យថា ឯកភាព​គ្រប់​សកម្មភាព​ជាមួយ ប្រជាពលរដ្ឋ អាច​ធ្វើ​កើត​មិនកើត តែ​បើ​ធ្វើ​អ្វី​ទៅតាម​ចិត្ត​យើង គ្មាន​លទ្ធិប្រជាធិបតេយ្យ​ទេ ឥឡូវ​លទ្ធិប្រជាធិបតេយ្យ​តែ​ក្នុង​ក្រដាស​ក៏​គ្មាន​ដែល»

ព្រះតេជព្រះគុណ បួ បេត គង់នៅ​វត្ត​ប្រយូរវង្ស រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា ការស្ថាបនា​វិមាន​នេះ ក្នុង​បំណង​រំឭក​ការ​ឈ្នះ​របស់​គណបក្ស​ប្រជាជន និង​របប​ក្រុងភ្នំពេញ ខណៈ​ដែល​ចម្លាក់​ក្នុង​វិមាន​ឈ្នះៗ ពុំ​មែន​ជា​និមិត្តរូប​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ទេ​។ ព្រះអង្គ​បន្ថែម​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ យក​ថវិកាជាតិ បម្រើ​ប្រយោជន៍​តែ​បក្សពួក​ខ្លួនឯង និង​ក្រុម​គ្រួសារ ដើម្បី​សាងសង់​វិមាន​នេះ គឺ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ៖ «បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ជាច្រើន ក្នុង​សង្គម​កម្ពុជា ពលរដ្ឋ​កំពុង​ក្រីក្រ និង​លំបាក​ច្រើន បើ​សិន​យក​លុយ​រាប់​លាន​ដុល្លារ ដើម្បី​ប្រយោជន៍​ខ្លួនឯង អាត្មា​គិត​ថា ជា​រឿង​មួយ ដែល​ចាយ​លុយ​ជាតិ មិន​ប្រក្រតី»

ថ្លែង​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះៗ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​ធ្នូ លោក ហ៊ុន សែន ពាក្យ​ឯកសណ្ឋាន ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៥ ផុត​លេខ លើកឡើង​ថា វិមាន​ឈ្នះៗ ជា​និមិត្តរូប​បង្រួបបង្រួម​ជាតិ បញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សុខ​សន្តិភាព។ លោក ហ៊ុន សែន អះអាង​ថា ហេតុផល​ដែល​លោក យក​ថ្ងៃទី២៩ ខែ​ធ្នូ សម្ពោធ​វិមាន​នេះ គឺជា​ថ្ងៃ​ដែល​មេដឹកនាំ​ខ្មែរក្រហម ទៅផ្ទះ​របស់​លោក​ផ្ទាល់ ដើម្បី​សុំ​ចុះចូល៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ជា​ថ្ងៃ​ដែល​ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រី​ទាំង​មួល​របស់​ខ្មែរក្រហម បាន​មក​ចុះចូល​ដល់​ផ្ទះ​លោក នាយករដ្ឋមន្ត្រី ដែល​នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ ដែល​មាន​ប្រទេស​ណាមួយ​ចុះចូល​នោះ​ទេ មានតែ​តាម​ចាប់ខ្លួន និង​បាញ់សម្លាប់»

វិមាន​ឈ្នះៗ ដែល​របប លោក ហ៊ុន សែន ចាត់ទុកថា ជា​គោលនយោបាយ​ឈ្នះៗ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ ៨ ហិកតារ មាន​កម្ពស់ ៥៤ ម៉ែត្រ និង​ទទឹង ៣៦ ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ទល់មុខ​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍ លី យ៉ុងផាត់។ លោក ហ៊ុន សែន អះអាង​ថា ការសាងសង់​វិមាន​នេះ ត្រូវ​ចំណាយ​ថវិកា ១២​លា​ដុល្លារ ដែល​ភាគច្រើន​ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​ទៀត​ជា​ថវិកា​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់។ លោក​បន្ថែម​ថា នឹង​ត្រៀម​ថវិកា​ផ្សេងទៀត សម្រាប់​បម្រើ​ឲ្យ​គណៈកម្មការ​សាងសង់។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ផ្ដល់​មតិ​ថា ការស្ថាបនា​វិមាន​នេះ មាន​រូបភាព​នយោបាយ​ច្រើនជាង ប្រយោជន៍​ជាតិ​ទាំងមូល​។ លោក​មន្ទិល​ថា តើ​ការស្ថាបនា​វិមាន​នេះ នរណា​ជា​អ្នកឈ្នះ​? ព្រោះ​ច្រើន​ឆ្នាំ​កន្លងទៅ ខ្មែរ​ធ្វើសង្គ្រាម​តែ​គ្នាឯង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​ក្រីក្រ រហូតដល់​បច្ចុប្បន្ន​។ រីឯ​ពលរដ្ឋ​រាប់សែន​នាក់ បង្ខំចិត្ត​ចំណាកស្រុក ហើយ វិបត្តិ​ផ្ទៃក្នុង​នៅតែ​រ៉ាំរ៉ៃ​មិន​ដោះស្រាយ៖ «តើ​វិមាន​ឈ្នះៗ យើង​មិន​ដឹង​ថា តើ​នរណា​ជា​អ្នកឈ្នះ បើ​ខ្មែរ​យើង ធ្វើសង្គ្រាម​តែ​ខ្មែរ​គ្នាឯង ហើយ​ប្រជាជន​នៅតែ​ក្រីក្រ ចំណាកស្រុក​។ មែនទែន​ទៅ​ធ្វើ​នេះ ដូចជា​នយោបាយ»

លោក មួង សូនី សម្ដែង​ការ​សោកស្ដាយ​ថវិកាជាតិ​ដែល​ចំណាយ​កសាង​វិមាន​ឈ្នះៗ អំឡុង​ពេល​ដែល​ពល​ដ្ឋ​កំពុង​រង​ទុក្ខវេទនា​។ លោក​បន្ថែម​ថា បើ​របប​ក្រុងភ្នំពេញ សង់​វិមាន​ឈ្នះៗ​ដើម្បី​អួត ពី​គោលនយោបាយ​ឈ្នះៗ​របស់​ខ្លួន ក៏​មិន​អាច​បិទបាំង​ការពិត​ដែល​ខ្លួន​ប្រព្រឹត្ត​កន្លងមក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

6 Responses to "មតិ​ពលរដ្ឋ​ជុំវិញ​ការ​សាងសង់​វិមាន​ឈ្នះៗ​របស់​របប លោក ហ៊ុន សែន"

  1. ouk bora says:

    this momument win win is a memory of the psychopath hun sern
    hun sen is a bisexual he loves the fellatio Free Khmer people if you look at this momument it is a giant phallus replica of vietnamese and the psychopath hun sen adore that this plallus comes in his back accompanied by lubricant chilli

  2. vannarith says:

    វិឞានយួនឈ្នះ។

  3. Anonymous says:

    in the history of CAMBODIA the king was building ANKOR WATT as a shamble of this nation. in this 21st century HUN SEN spending state budget on this monument to celebration his WIN and WIN policy. we Cambodian understood that this monument is meaning deference from ANKOR WATT. the big question is>>>how all those HUN SEN supporters will think about it. this is very importance for Cambodia and it’s people to think all over between ANKOR WATT and WIN and WIN building. we can tell that this dirty word came from HUN SEN mouse WIN ..WIN policy was not deference from the word kill and kill that all. in this cases I knew international community was investigated who was involved in genocide of more then two million Cambodia . the person who will responding to this murder is POL POT and HUN SEN no SAM RANSY neither KIM SOKHA. Cambodia knew very well about policy of Vietnamese government toward Cambodia. HUN SEN the best friend of Vietcong has done a lot of harm to his nation the big question is how Cambodian think about it???? I can tell that this dirty water in a small pond is just about clear at that time all Cambodian will see how dirty it was. I do not wanted to scare this devil leader but you better known that your genocide cases are at ICC they are investigated thoroughly when the time come you will never have a change to say nothing. and your new monument will change it’s name to a traitor HUN SEN’s monument. it will be there for Cambodian young generation to see and hate this evil for century to come. GOD bless Cambodia and it’s people

  4. Anonymous says:

    in the history of CAMBODIA the king was building ANKOR WATT as a shamble of this nation. in this 21st century HUN SEN spending state budget on this monument to celebration his WIN and WIN policy. we Cambodian understood that this monument is meaning deference from ANKOR WATT. the big question is>>>how all those HUN SEN supporters will think about it. this is very importance for Cambodia and it’s people to think all over between ANKOR WATT and WIN and WIN building. we can tell that this dirty word came from HUN SEN mouse WIN ..WIN policy was not deference from the word kill and kill that all. in this cases I knew international community was investigated who was involved in genocide of more then two million Cambodian . the person who will responding to this murder is POL POT and HUN SEN no SAM RANSY neither KIM SOKHA. Cambodia knew very well about policy of Vietnamese government toward Cambodia. HUN SEN the best friend of Vietcong has done a lot of harm to his nation the big question is how Cambodian think about it???? I can tell that this dirty water in a small pond is just about clear at that time all Cambodian will see how dirty it was. I do not wanted to scare this devil leader but you better known that your genocide cases are at ICC they are investigated thoroughly when the time come you will never have a change to say nothing. and your new monument will change it’s name to a traitor HUN SEN’s monument. it will be there for Cambodian young generation to see and hate this evil for century to come. GOD bless Cambodia and it’s people

  5. Anonymous says:

    in the history of CAMBODIA the king was building ANKOR WATT as a shamble of this nation. in this 21st century HUN SEN spending state budget on this monument to celebration his WIN and WIN policy. we Cambodian understood that this monument is meaning deference from ANKOR WATT. the big question is>>>how all those HUN SEN supporters will think about it. this is very importance for Cambodia and it’s people to think all over between ANKOR WATT and WIN and WIN building. we can tell that this dirty word came from HUN SEN mouse WIN ..WIN policy was not deference from the word kill and kill that all. in this cases I knew international community was investigated who was involved in genocide of more then two million Cambodian . the person who will responding to this murder is POL POT and HUN SEN no SAM RANSY neither KIM SOKHA. Cambodian knew very well about policy of Vietnamese government toward Cambodia. HUN SEN the best friend of Vietcong has done a lot of harm to his nation the big question is how Cambodian think about it???? I can tell that this dirty water in a small pond is just about clear at that time all Cambodian will see how dirty it was. I do not wanted to scare this devil leader but you better known that your genocide cases are at ICC they are investigated thoroughly when the time come you will never have a change to say nothing. and your new monument will change it’s name to a traitor HUN SEN’s monument. it will be there for Cambodian young generation to see and hate this evil for century to come. GOD bless Cambodia and it’s people

  6. Anonymous says:

    Veitcong mafia dictator and his groups are the veitcong phoo who help Youn-hanoi to swallow khmer land, Tral island ,land etc ‘ Theses government will be punished by GOD soon’