មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អះអាង​ថា បាន​កាត់​បន្ថយ​បន្ថែម​ទៀត​អត្រា​មរណភាព​កុមារ​


|
https://www.vodhotnews.com

មន្ទីរពេទ្យគន្ធបុប្ផា ក្រុងភ្នំពេញ។ (រូបថត៖ ជន ចាន់រ៉ែន)

មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​កាត់​បន្ថែម​ថែម​ទៀត​នូវ​អត្រា​មរណភាព​កុមារ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះបន្ទាប់​ពី​កុមារ​កម្ពុជា​ជិត ១​លាន​នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ស្វែង​រក​សេវា​សុខាភិបាល​​នៅ​ឯ​បណ្ដា​មន្ទីរ​ពេទ្យ​សប្បុរស​ទាំង៥​ទីតាំង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះមន្ទីរ​ពេទ្យ​សប្បុរស​ធម៌​មួយ​នេះ បាន​អះ​អាង​ថា ខ្លួន​បាន​ទទួល​ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ដល់​ទៅ​ជាង៩៦​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៨​នេះ ក្នុង​នោះ​កុមារ​ជាង ១៦​ម៉ឺន​នាក់ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល ហើយ​កុមារ​ដល់​ទៅជាង ១​ម៉ឺន ៤​ពាន់​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ថាមាន​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​ធ្ងរ។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​អះ​អាង​​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលថាអត្រា​មរណភាព​កុមារ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ទាំង ៥​ទីតាំង​របស់​ខ្លួន បាន​ធ្លាក់​ចុះ​០.២៣​ភាគរយ បើធៀប​នឹង​អត្រា​មរណភាព​កុមារ ០.២៥​ភាគរយ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​លោក​វេជ្ជ​បណ្ឌិត Beat Richner កាល​ពី​ឆ្នាំ​១៩៩២ ដើម្បី​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​តម្លៃ​ទៅ​ដល់​កុមារ​កម្ពុជា។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នេះមូលនិធិ​មិន​តិច​ជាង ៦៧២​លាន​ដុល្លារ​ហើយត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​ក្នុង​រយៈ​ពេល
២៦​ឆ្នាំ​កន្លង​មក​នេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles