អ្នកវិភាគ​ថា គណបក្ស​កាន់​អំណាច​កំពុង​ភ័យ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ទើប​ព្រមាន​ចាប់​ខ្លួន​ម្ដង​ហើយម្ដង​ទៀត

ដោយ ទីន ហ្សាការីយ៉ា
2019-01-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង លោក គឹម សុខ។ Photo: RFA
អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង លោក គឹម សុខ។ Photo: RFA


អ្នកវិភាគ​លើក​ឡើង​ផ្ទុយ​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទ​លោក សម រង្ស៊ី ជា​មនុស្ស​កំសាក មិន​ហ៊ាន​ចូល​ស្រុក​នោះ​ថា ជា​រឿង​មិន​ពិត​ឡើយ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ភ័យ​ខ្លាច​នោះ គឺ​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​ភ័យ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​ស្រុក។ បញ្ហា​នេះ​ហើយ​ ដែល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ គំរាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្រ្គោះ​ជាតិ ម្ដង​ហើយ​ម្ដង​ទៀត​នោះ។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​នឹង​បាត់បង់​អំណាច បើ​សិន​ជា​បើក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ។

អ្នកឃ្លាំមើលផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី៣១ ធ្នូ​ថា ថ្វីដ្បិត​តែ​លោក សម រង្ស៊ី មិន​សូវ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ក៏​ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន ពិសេស ការ​មិន​បែក​បាក់​សម្ព័ន្ធមិត្ត​ជាមួយ​លោក កឹម សុខា ក៏​កាន់​តែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មាន​ប្រជាប្រិយភាព និង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ភ័យ​ខ្លាច៖ «»

លោក សុខ​ ឥសាន្ត បានសរសរនៅលើប្រព័ន្ធតេឡេហ្រ្គាម (Telegram) របស់លោក កាល​ថ្ងៃ​ទី៣១ ធ្នូ ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​មនុស្ស​កំសាក នឹង​មិន​ហ៊ាន​ចូល​ស្រុក​ឡើយ។ លោក សុខ ឥសាន បាន​ដាក់​ជា​សំណួរ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​សិន​ជា​លោក សម រង្ស៊ី ចូល​ស្រុក?

លោក សុខ ឥសាន បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ពីរ​ចំណុច គឺ​ទី១ លោក សម រង្ស៊ី មិន​ហ៊ាន​អើត​ក្បាល​ចូល​ស្រុក​ទេ​ ដោយសារ​ជា​មនុស្ស​កំសាក​ និយាយ​បោក​បញ្ឆោត​អ្នក​គាំទ្រ​ខ្លួន​យក តែ​រួច​ខ្លួន​មួយ​ពេលៗ ដូច​ធ្លាប់​ភូត​កុហក​ច្រើន​ដង​នា​ពេល​កន្លង​មក ហើយ​ចោទ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ខ្លាច ភូតកុហក។

ទី២ លោក សុខ ឥសាន បញ្ជាក់​ថា លោក សម​ រង្ស៊ី ប្រថុយ​ចូល​មក​ក្នុង​ស្រុក​នោះ គឺ​ដោយ​នឹក​គិត​ថា នឹង​មាន​ប្រជាជន​ច្រើន​មក​ស្វាគមន៍ នឹក​គិត​ថា នឹង​មាន​បរទេស​ជួយ​ឈឺ​ឆ្អាល​ខ្លួន មាន​បាតុកម្ម​ធំ​គាំទ្រ ដើម្បី​យក​អំណាច​ឲ្យ​ខ្លួន។ លោក​អះអាង​ថា លោក សម រង្ស៊ី គិត​ដូច្នេះ ទើប លោក​ហ៊ាន​ចូល​មក​ក្នុង​ស្រុក។ តែ​លោក សុខ ឥសាន អះអាង​ថា គ្មាន​បរទេស​ណា​ចេញ​មុខ​ឈឺ​ឆ្អាល​ជា​មួយ សម រង្ស៊ី ឡើយ។ យ៉ាង​ច្រើន​អាច​នឹង​មាន​មតិ​ពី​អ្នក​វិភាគ​ខ្លះ​ប៉ុណ្ណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​វិល​ចូល​កម្ពុជា​វិញ​នៅ​ក្នុង​ខែ​មិនា ឆ្នាំ២០១៩ ខាង​មុខ ហើយ​លោក​ថែម​ទាំង​បាន​ភ្នាល់​ជា​មួយ​លោក ហ៊ុន សែន ទៀត អំពី​ផែនការ​វិល​ចូល​ស្រុក​វិញ​នេះ។ លោក សម រង្ស៊ី ក៏​លើក​ឡើង​ដែរ​ថា លោក ហ៊ុន សែន ភ័យ​ខ្លាច​ស្លន់ស្លោ និង​ព្រួយ​បារម្ភ​អំពី​វត្តមាន​របស់​លោក​ទៅ​កម្ពុជា​វិញ ដែល​នឹង​ធ្វើ​ឲ្យ​រង្គោះរង្គើ​អំណាច​របស់​ក្រុម​មេ​ដឹក​នាំ​កុម្មុយនិស្ត​ផ្ដាច់ការ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន បាន​អះអាង​ថា មហាជន​ទូទៅ​ មាន​ការ​ងឿង​ឆ្ងល់​ថា បើ​លោក ហ៊ុន សែន ភ័យ​ស្លន់ស្លោ​លោក សម រង្ស៊ី និយាយ​មែន​នោះ​ វា​ជា​ឱកាស​ល្អ​សម្រាប់​លោក សម រង្សី ហើយ​ក្នុង​ការ​វិល​ចូល​ទៅ​កម្ពុជា​វិញ នៅ​ដើម​ឆ្នាំ២០១៩ នេះ ឬ​អាច​ចូល​មុន​ដាច់​ឆ្នាំ២០១៨ ក៏​បាន។

លោក សុខ ឥសាន អះអាង​ថា មហាជន​នៅ​ទូទាំង​ប្រទេស​រង់ចាំ​មើល​លោក សម រង្សី ហ៊ាន​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់ៗ ខាង​មុខ តាម​ការ​ប្រកាស​របស់​ខ្លួន​ដែរ ឬ​យ៉ាង​ណា។ ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជា​មិន​ឃើញ​វត្តមាន​លោក សម រង្ស៊ី ទេ ដើម​ឆ្នាំ​ថ្មី​នេះ អាច​ចាត់​ទុក​លោក សម រង្ស៊ី មិន​មែន​ជា​មនុស្ស​ទេ បាន​តែ​និយាយ​ចោល ហើយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

នៅ​ទន្ទឹម​នឹង​នេះ ទាំង​លោក សុខ ឥសាន ទាំង​ចៅហ្វាយ​នាយ​របស់​លោក គឺ​លោក ហ៊ុន សែន បាន​គំរាម​ថា នៅ​ពេល​លោក សម រង្ស៊ី ទៅ​ដល់​កម្ពុជា​សមត្ថកិច្ច​នឹង​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម​មិន​បង្អង់​យូរ ហើយ​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ណា​មួយ​ក្នុង​ប្រទេស។ លោក ហ៊ុន សែន ដែល​កាល​ពី​មុន​ធ្លាប់ ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ បែរ​ជា​ឥឡូវ​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក សម រង្ស៊ី ចូល​ស្រុក​វិញ តែ​លោក​គំរាម​ថា ដល់​កម្ពុជា​ពេល​ណា​កង​កម្លាំង​លោក នឹង​ទៅ​ចាំ​នាំ​ខ្លួន​នៅ​ពេល​នោះ៖ «»

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ខ្លាច លោក សម រង្ស៊ី វិល ចូល​ស្រុក​វិញ។ លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន ប្រកាស​បែប​នេះ គឺ​ជា​ការ​ប្រកាស ដើម្បី​បន្លំ​ប្រជា​ពលរដ្ឋ និង​បន្លាច​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ៖ «»

លោក បណ្ឌិត មាស នី បន្ថែម​ថា ពន្យល់​ថា ចំពោះ​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ហើយ​អាជ្ញាធរ​ចាប់​ខ្លួន​នោះ មិនមែន​ជា​រឿង​សំខាន់​ទេ ប៉ុន្តែ​សំខាន់​នយោបាយ​នៅ​កម្ពុជា​ខុស​ពី​នៅ​ប្រទេស​ភូមា ដែល​មេ​ដឹក​នាំ​យោធា​ធ្លាប់​បាន​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ ព្រោះ​ថា កម្ពុជា​អាច​មាន​ប្រទេស​ទីបី​នៅ​ក្រោយ​ខ្នង ដែល​នឹង​ធ្វើ​អាយុ​ជីវិត​របស់​លោក សម រង្ស៊ី ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយ​ស្រួយ៖ «»

អ្នកវិភាគ​អះអាង​ថា របប​ក្រុង​ភ្នំពេញ​បាន​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី​នេះ គ្មាន​ន័យ​អ្វី​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​ទូទៅ និង​ជា​និមិត្ត​រូប​នៃ​សន្តិភាព​ពិត​ប្រាកដ​ឡើយ ខណៈ​ពលរដ្ឋ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ការ​គាប​សង្កត់​រឹតត្បិត​សិទ្ធិ​សេរីភាព ហើយ​សន្តិភាព​ពុំ​មែន​មាន​ន័យ​ថា ប្រទេស​គ្មាន​សង្គ្រាម​ដូច​ដែល​មេ​ដឹក​នាំ​របប​លោក ហ៊ុន សែន អះអាង​ឡើយ ពី​ព្រោះ​ថា មេ​ដឹក​នាំ​បច្ចុប្បន្ន​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ដែល​ការ​បែក​បាក់​នេះ បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ក្រុម​អ្នក​ឈ្នះ​នោះ មាន​តែ​ក្រុម​មនុស្ស​មួយ​ក្រុម គឺ​ក្រុម​នៃ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច មិន​មែន​ឈ្នះ​តំណាង​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា គណបក្ស​កាន់​អំណាច​កំពុង​ភ័យ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ទើប​ព្រមាន​ចាប់​ខ្លួន​ម្ដង​ហើយម្ដង​ទៀត"

  1. so socheath says:

    អាភ្លើពីរក្បាលនេះ និយាយចេញមកដល់ថ្នាក់ឡប់ អាម៉េចទេវ៉ី !
    អ្ហែងដឹងថា អាសមរង្សីជាស្អីទេ !
    ជាទណ្ឌឹត រត់គេចពីសំណាញ់ច្បាប់ណា !
    អាពីរក្បាលនេះ ចេះត្រឹមព្រុះដូចឆ្កែ !
    ចាប់ទណ្ឌឹតដាក់គុក វាបែរជាថា គេខ្លាច អាអ្នកត្រូវជាប់គុកទៅវិញ ?
    តើអ្នកមានទោសមិនត្រូវជាប់គុកទេឬ ? បើទោសនោះ ត្រូវជាប់គុកនោះ ។
    អាសម្រាម ! អ្ហែងអួតខ្លួនសុទ្ធជាបណ្ឌឹត ដូច្នេះអ្ហែងត្រូវចេះបែងចែករវាងច្បាប់និងនយោបាយ ។
    ច្បាប់គឺច្បាប់ នយោបាយគឺនយោបាយ ។ អ្នកនយោបាយ មិនអាចមិនគោរពច្បាប់ទេ ។
    ហើយច្បាប់ក៏មិនអនុគ្រោះ ដល់អ្នកនយោបាយដែលមិនគោរពច្បាប់ដែរ ។ និតិរដ្ឋគឺត្រូវតែបែបនេះ។
    ចេះត្រឹមព្រុស ដូចឆ្កែ ដូចអាពីរក្បាលអ្ហែងនេះ ម៉ោអួតខ្លួនសុទ្ធជាបណ្ឌឹតផង ។
    បណ្ឌឹតអន់ជាងឆ្កែទេដឹង !

  2. so socheath says:

    Send to facebook
    សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
    យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
    ———————-
    ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
    អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ដែលដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំផ្លិចបំផ្លាញកម្ពុជា ផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនមកកាត់ទោស
    ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
    ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕