សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​បាន​គេច​ខ្លួន​ដោយសារ​សមត្ថកិច្ច​ហៅ​ធ្វើ​កិច្ច​សន្យា​ឲ្យ​ឈប់​ជួប​ជុំ​គ្នា​ថ្លែង​សារ​នយោបាយ

2019-01-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ដោយ​ប្រជាពលរដ្ឋ
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ដោយ​ប្រជាពលរដ្ឋ


សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​បាន​រត់គេច​ខ្លួន រក​កន្លែង​មាន​សុវត្ថិភាព​​ បន្ទាប់​ពី​បាន​ជួប​ជុំ​ពង្រឹង​សាមគ្គីភាព​ត្រៀម​ចាំ​ស្វាគមន៍​​លោក សម រង្ស៊ី​ វិល​ចូល​ស្រុក។ ការ​រត់​គេ​ខ្លួន​នេះ​ ដោយ​សារ​សកម្មជន​ទាំង​នោះ​មិន​ចង់​ប្រឈម​ជា​មួយ​​ប៉ូលិស​មូលដ្ឋាន ដែល​បាន​ទៅ​បង្ខំ​ពួកគាត់​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ជួប​ជុំ​គ្នា​ជា​ថ្មី​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ អះអាង​ថា ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បន្ត​​ចុះ​​ចាប់​អ្នក​ដែល​ចូល​រួម​សម្ដែង​មតិ​គាំទ្រ​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ នៅ​សង្កាត់​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​១​មករា​នោះ​ ដើម្បី​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​បន្ត​ទៀត។

អតីត​ចៅសង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ អ្នក​ស្រី ឃុន ចន្ទី ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​៣​មករា​ ថា​ យ៉ាង​ណាស់​មាន​មនុស្ស​ប្រមាណ ៣នាក់ ដែល​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ចុះ​ទៅ​ចាប់​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ធ្វើ​យុទ្ធនាការ​ជួប​ជុំ​គ្នា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៅ​ទៀត។ អ្នកស្រី ឃុន ចន្ទី ​បន្ថែម​ទៀត​ថា សកម្មជន​មួយ​ចំនួន​ធំ​បាន​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព​ ព្រោះ​មិន​ចង់​ប្រឈម​មុខ​នឹង​សមត្ថកិច្ច​ដែល​តាម​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគាត់៖ «គេ​ថា​ឲ្យ​យើង​គាំទ្រ​នៅ​តែ​ក្នុង​ចិត្ត​កុំ​ឲ្យ​បញ្ចេញ​មតិ​ឃ្លិប​វីដេអូ​ គេ​ឲ្យ​យើង​គាំទ្រ​តែ​ក្នុង​ចិត្ត​ទេ គេ​ថា​គណបក្ស ១៩​ទៀត​មិច​ក៏​មិន​គាំទ្រ​ដែល​គេ​អត់​រំលាយ បើ​គេ​មិន​ពេញ​ចិត្ត​គេ​មិន​ស្រលាញ់​នឹង​ហើយ​បាន​គេ​មិន​គាំទ្រ ទោះ​បី​ខ្មោច​ស្លាប់​ក៏​ដោយ​ក៏​គេ​មាន​ខួប​មួយ​ឆ្នាំ​ម្ដង​ដែរ។ នេះ​គ្រាន់​ឆ្លង​ឆ្នាំ​សកល​ធ្វើ​បុណ្យ​រំលឹក​មេ​ដឹក​នាំ​គណបក្ស​ចាស់​ក៏​មិន​ឲ្យ​និយាយ​ដែរ សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មាន​ចែក​ក្នុង​រដ្ឋធម្មនុញ្ញ​​ ហើយ​យើង​និយាយ​ថា​មិន​បាន​តើ​យើង​មាន​រដ្ឋធម្មនុញ្ញ​ធ្វើ​អី

ទាក់ទង​នឹង​បញ្ហា​នេះ ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិន​ដេត មិន​ឆ្លើយ​តប​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ទេ ហើយ​ក៏​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ទៀត​លោក ជាតិ ខេមរា អះអាង​ថា ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ ចាប់​ពី​ថ្ងៃ​១មករា​មក​បាន​រឹតត្បិត​សិទ្ធិ​សេរី​ដល់​ការ​បញ្ចេញ​មតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​យ៉ាង​ខ្លាំង។ លោក​ថា ក្នុង​នោះ​ កន្លែង​ខ្លះ​ប៉ូលិស​បាន​ដាក់​កម្លាំង​តាម​ដាន​សកម្មភាព​ និង​មួយ​ចំនួន​ទៀត​ ដូច​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រចាំ​ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​មង្គលបូរី ត្រូវ​បាន​ប៉ូលិស​ដាក់​លិខិត​ហៅ​សាកសួរ ក្នុង​នៃ​គំរាមកំហែង ដោយ​សារ​ពួកគាត់​ធ្លាប់​ជួប​ជុំ​គ្នា​គាំទ្រ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​មក​ស្រុក​វិញ៖ «អត់​មាន​អ្នក​មួយ​គេ​ខ្លាច​ទេ​ពីព្រោះ​ពួកគាត់​ចង់​បាន​ការ​បញ្ចេញ​ឆន្ទៈ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​រស់​នៅ​ ដូច្នេះ​ពួកគាត់​នាំ​គ្នា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ពិសេស​គឺ​លោក​ប្រធាន​សម រង្ស៊ី​ ដែល​ពួកគេ​គិត​ថា​ជា​អ្នក​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​បាន»

អធិការ​នគរបាល​ស្រុក​មង្គលបូរី​លោក​ ស៊ុន ណារ៉ាក់​ បាន​ចេញ​លិខិត​កោះ​ហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​នេះ​លោក ទូត វាសនា ចូល​ទៅ​កាន់​អធិការ​នៅ​ថ្ងៃ​ទី​៤មករា ដើម្បី​សាកសួរ​រឿង​ផ្ទាល់​ខ្លួន​​មួយ​ចំនួន។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣​មករា​ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់​ទង​បាន​។

ប៉ុន្តែ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា លោក អាត់ ខែម បាន​ដឹក​នាំ​កម្លាំង​ប៉ូលិស​ក្រោម​បង្គាប់​ប្រមាណ ១០​នាក់​ចុះទៅ​សាកសួរ​ប្រជាពលរដ្ឋ ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជួប​ជុំ​គ្នា​ថ្លែង​សារ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​លោក​កំពុង​តែ​សម្ភាសន៍​ពួកគាត់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទៀត​ផង។ មន្ត្រី​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​បំភិតបំភ័យ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «ខ្ញុំ​គិត​ថា​សមត្ថកិច្ច​គួរតែ​ពិនិត្យ​មើល​ខ្លួន​ឲ្យ​បាន​ល្អ​ផង​ ថា​តើ​បាន​គោរព​តាម​តួនាទី​តាម​ច្បាប់​ត្រឹមត្រូវ​ហើយ​ឬ​នៅ​កុំ​ឲ្យ​ចេះ​តែ​ដើរ​គំរាមកំហែង​គេ​តាម​អំពើ​ចិត្ត​ដូច្នេះ​ ហើយ​បើ​ខុស​ច្បាប់​ណា​មួយ​សូម​ឲ្យ​អនុវត្ត​តាម​ច្បាប់​​ព្រោះ​បាន​ប្រឆាំង​ជា​មួយ​ច្បាប់​ ចុះ​បើ​គ្រាន់​តែ​ពួកគាត់​ជួប​ជុំ​គ្នា​តើ​មាន​ច្បាប់​ណា​ហាមឃាត់​ពួកគាត់​ ដោយសារ​តែ​បង្ក​អសន្តិសុខ​នោះ​ តែ​វា​អត់​មាន»

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​បន្ទាយមានជ័យ​ទាំង​នោះ​អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​បាន​គំរាម​កំហែង​មក​លើ​ពួកគាត់​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគាត់​នៅ​តែ​បន្ត​ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គី​ភាព​​​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ ព្រោះ​​ពួកគាត់​យល់​ថា​ មាន​តែ​កម្លាំង​សាមគ្គី​របស់​ពលរដ្ឋ​ទេ​ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​បាន​គេច​ខ្លួន​ដោយសារ​សមត្ថកិច្ច​ហៅ​ធ្វើ​កិច្ច​សន្យា​ឲ្យ​ឈប់​ជួប​ជុំ​គ្នា​ថ្លែង​សារ​នយោបាយ"

  1. so socheath says:

    នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ (២០១៤-២០១៩) គឺជាខួបគម្រប់៥ឆ្នាំ ដែលរាជរដ្ឋាភិបាលស្របច្បាប់ បានចាត់ទុកថា កម្ពុជាហៀបនឹងរងគ្រោះដោយ កុបកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឡេះទាមទារដំឡើងប្រាក់ឈ្នួល ដឹកនាំដោយទណ្ឌិត សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចាញ់ឆ្នោត ហើយមិនទទួលយកលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៥។
    កុប្បកម្មហិង្សា ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមនេះ បានប្រើប្រាស់រូបភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅតាមបណ្ដោយផ្លូវវ៉េងស្រង ក្រោមការញុះញង់ដោយទណ្ឌិត សម ង្សី និងបក្ខពួក បណ្តាលឱ្យមានការប៉ះទង្គិចគ្នា រហូតមានមនុស្សស្លាប់៤នាក់ និងរបួសមួយចំនួន ព្រមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន។ ការធ្វើកុប្បកម្មដ៏ហិង្សានេះ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករនិយោជិតឡើយ។
    ក្នុងកុប្បកម្មហិង្សា ក្រុមអ្នកតវ៉ា បានប្រើដំបង គប់ដុំថ្ម និងដបសាំង ទៅលើសមត្ថកិច្ច ដែលរារាំងពួកគេមិនឱ្យទៅមុខទៀត។ ដោយមើលពីសភាពមិនធម្មតានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានធ្វើការបង្រ្កាប រហូតរំលាយកុប្មកម្មដែលមានឧបាយកលទុច្ចរិតនេះ បានជាស្ថាពរ។
    ដំបូងឡើយការតវ៉ាដោយមានមនុស្សយ៉ាងច្រើនបែបនេះ គ្រាន់តែស្ថិតនៅក្នុងការសង្ស័យរបស់ រាជរដ្ឋាភិបាល និងអាជ្ញាធរតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានវីដេអូសារភាពរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបែកធ្លាយកាលពីដើមឆ្នាំ២០១៧ ទើបធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចជឿជាក់ថា បាតុកម្មកន្លងមកដែលញុះញង់ និងដឹកនាំដោយអតីតគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺស្ថិតនៅក្នុងគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបង្ហាញដោយ លោក កឹម សុខា តាមរយៈវីដេអូបែកធ្លាយនោះ។
    នៅក្នុងវីដេអូបែកធ្លាយ កឹម សុខា បាននិយាយសារភាព ក្នុងវេទិកាមួយ នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ថា គណបក្សប្រឆាំង បានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី
    និងសើប៊ីដែរ។ ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរនេះ ត្រូវបានផ្តួលរំលំដោយការតវ៉ាដែលមានបរទេសនៅពីក្រោយ។
    ឯ/ឧ សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា៖
    ក្នុងព្រឹត្តិការណ៍ដ៏ហិង្សា នៅលើផ្លូវវេងស្រេងនេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតមានហើយគ្រោះមហន្តរាយ ដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។
    ឯ/ឧ បានបញ្ជាក់ថា «មេក្រមុី ដែលចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី និងបក្សពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស»។
    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមានការនាំខ្លួនទណ្ឌិត សម រង្ស៉ី មកកាត់ទោសឲ្យ ធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលររំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
    រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន នៅតែទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិត ខណៈទ្រព្យសម្បត្តិសាធារណជាច្រើនត្រូវបានខូចខាតដោយគ្មានសំណង។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវរឿងនេះ គួរតែជាអ្នកដែលបានប្រើល្បិចញុះញង់ដឹកនាំក្រុមបាតុករ ដើម្បីបម្រើមហិច្ចតាទុច្ចរិតរបស់ពួកគេទៅវិញទេ៕

  2. Anonymous says:

    I’M sick and tied to see this animal comment . this poor dog is burking for food every time he wrote his careless comment he got some treat that what I knew. I tell you what >>a person like you no one will pay attention because you did not speaking on behalf of Cambodian . get lost you dump ass if you are that stupid you should be shameful and trying to look for another job. God bless KAMPOUCHEA