អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​វៀតណាម៖ ការ​ធ្វើ​សង្គ្រាម​នៅ​កម្ពុជា​កាល​ពី​៤០​ឆ្នាំ​មុន​ គឺ​ដើម្បី​យុត្តិធម៌​


|
https://www.vodhotnews.com

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ដែល​កាន់​តំ​ណែង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ លោក ផាំ វ៉ាន់ត្រា Phạm Văn Trà។ រូបភាព៖ vn.sputniknews.com

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម បាន​ប្រាប់​សារព័ត៌មាន​របស់​ខ្លួន​ថា ​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​ទ័ព​ខ្មែរ​ក្រហម​កាល​ពី​៤០ឆ្នាំ​មុន ​គឺ​ជា​សង្គ្រាម​ដើម្បី​យុត្តិធម៌​ចំពោះ​វៀតណាម ។

​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ដែល​កាន់​តំ​ណែង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ លោក ផាំ វ៉ាន់ត្រា បាន​ប្រាប់ ​សារព័ត៌មាន​ជាតិ​វៀតណាម​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​ Vietnam News នឹង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា មូលហេតុ​ដែល​វៀតណាម​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​ខ្មែរ​ក្រហម​កាល​ពី​ជាង​៤០​ឆ្នាំ​មុន​នោះ ​គឺ​ដើម្បី​ការពារ​ប្រជាជន និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ដែល​ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​វាយលុក​ចូល​ទឹក​ដី​ខ្លួន​ជា​ច្រើន​លើក។​ លោក ​បាន​ចាត់​ទុក​ជ័យជម្នះ​របស់កងទ័ព​​វៀតណាម​លើ​របប​ខ្មែរ​ក្រហម​ គឺ​ជា​ការ​ផ្ដល់​ភាព​យុត្តិធម៌​មួយ​ដល់​វៀតណាម​ និង​ប្រជាជន​កម្ពុជា។

លោក​ត្រូវ​បាន​ Vietnam News ដក​ស្រង់​សម្ដី​ដូច្នេះ​ថា៖ « ការ​វាយ​ប្រហារ​តប​របស់​យើង​នៅ​តាម​ភាគ​បូព៌ា​ និង​សង្គ្រាម​ប្រឆាំង​របប​ ប៉ុល ពត មាន​៣​ដំណាក់​កាល​ គឺ​ទីមួយ​ការ​ពារ​ប្រជាជន និង​ព្រំដែន​យើង។ ទីពីរ​ សេរីភាព​របស់​ប្រជាជន​កម្ពុជា​ពី​ខ្មែរ​ក្រហម និង​ទី៣​ ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៥ គឺ​ដោះ​ស្រាយ​ជា​មួយ​របប​ដែល​នៅ​សេសសល់ ដែល​ទទួល​ការ​គាំទ្រ​ពី​បរទេស​ដើម្បី​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា -ថៃ។ ពលរដ្ឋ​អាមេរិក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ពេល​ដែល​ទ័ព​វៀតណាម​មក​ដល់​កម្ពុជា​ ពិភព​លោក​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ ក្នុង​នោះ​ក៏​មាន​អាមេរិក​ផង​ដែរ តែ​ឥឡូវ​ខ្ញុំ​គិត​ថា​ពិភពលោក ត្រូវតែ​បង្ហាញ​ការ​ដឹង​គុណ​ និង​ការ​គាំទ្រ​ចំពោះ​វៀតណាម​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម​ដំបូង​របស់​ពួកគេ​ដើម្បី​បញ្ចប់​ពួក​ភេរវជន​ទាំងនេះ » ។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​ នៃ​មហា​វិទ្យាល័យ​ Occidental​ នៅ​សហរដ្ឋអាមេរិក​ ​និង​ជា​អ្នកជំនាញ​គោល​នយោបាយ​ ​លោក​ អៀ សុផល បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់ ​VOD ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ថា បើ​ពិនិត្យ​តាម​រូបភាព​គឺ​​មិន​ប្រកែក​បាន​ទេ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ ផាំ​ វ៉ាន់ត្រា​ តែ​ចំពោះ​គោល​គំនិត​​ខាង​ក្នុង​វិញ ​សង្គ្រាម​វៀតណាម​លើ​ខ្មែរ​ក្រហម​គឺ​ជា​សង្គ្រាម​ឈ្លានពាន​យក​ខ្មែរ​គ្រប់គ្រង​សុទ្ធសាធ។

លោក​សរសេរ​ថា៖ តើ​វា​ត្រឹម​តែ​ជា​សង្គ្រាម​ទេ? តែ​គេ​គ្រប់​គ្រង​ខ្មែរ​១០​ឆ្នាំ ហើយ​មាន​ឃើញ​មនុស្ស​ដែល​វៀតណាម​ឲ្យ​ឡើង​មក​កាន់​អំណាច​តាំង​ពី​ពេល​នោះ​ដល់​ឥឡូវ​ទេ​? ហ៊ាន​ភ្នាល់​ទេថា​៤០​ឆ្នាំ​នេះ ​គឺ​គ្រប់​គ្រាន់​ » ។

ទោះ​ជា​យ៉ាងណា ​សម្រាប់​លោក អៀ សុផល សង្គ្រាម​រវាង​វៀតណាម និង​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ គឺ​ជា​រឿង​ខក​ចិត្ត​មួយ​របស់​វៀតណាម​ទៅ​វិញ​ទេ ដោយ​សារ​ កម្ពុជា​នៅ​តែ​មាន​ជំហរ​ទៅ​កាន់​​ប្រទេស​ចិន ដែល​ជា​សត្រូវ​របស់​វៀតណាម​ជា​យូរ​មក​ហើយ​នោះ។

អ្នក​នាំពាក្យ​គណបក្សប្រជាជន​លោក ឈឹម ផវរុណ ​ថាការ​លើក​ឡើង​របស់​លោក​ អៀ សុផល គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិរបស់​លោក តែ​លោក​បញ្ជាក់​ថា​ ដោយ​សារ​​មាន​អន្តរាគម​ន៍ពី​វៀតណាម​​នេះ​ហើយ​ទើប​កម្ពុជា​មាន​ការ​រីក​ចម្រើន​ដូច​សព្វថ្ងៃ​នេះ។

លោក​ថា៖ « បើ​អ្នក​ឯង​ថា​ឈ្លាន​ពាន​ក៏​ថា​ទៅ​ចុះ​ បើ​អ្នក​ឯង​ចង់​ថា​ពេក! តែ​សួរ​ថា​ តើ​លទ្ធផល​តើ​ប្រជាជន​កម្ពុជា​បាន​អី​មក​វិញ? មិន​បាន​មក​ពី​វត្តមាន​កងទ័ព​ស្ម័គ្រចិត្តវៀតណាម គឺការរស់រានមាន​ជីវិត​របស់​ប្រជាជន​កម្ពុជាចេញ​ពីរបប​ខ្មែរ​ក្រហម ហើយ​ជិវិត​រស់​រាន​ឡើង​វិញ​នេះ ​ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ដែល​មាន​ដង្ហើម​ដក​ហ្នឹង​កំពុង​តែ​កសាង​ប្រទេស​មកដល់​ពេល​នេះ​ ក្នុង​បរិបទ​រីក​ចម្រើន​ និង​អភិវឌ្ឍន៍​ហ្នឹង​ តើនេះ​ជា​ស្អីវិញ? »

កាល​ពី​៤០​ឆ្នាំ​មុន ពោល​គឺ​នៅ​​ថ្ងៃ​ទី​២៥ ខែធ្នូ​ ឆ្នាំ​១៩៧៨​ កង​ទ័ព​វៀតណាម​ជាង​១៥​ម៉ឺន​នាក់​ ដែល​មាន​ទាំង​ទ័ព​រថក្រោះ និង​យន្តហោះ​ចម្បាំង បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​កង​ទ័ព​ខ្មែរ​ក្រហម​ដោយ​ចាប់​ផ្ដើម​ពី​ព្រំដែន​​ក្នុង​ខេត្ត​ស្វាយរៀង​ វាយ​រុញ​ច្រាន​រហូត​ទទួល​ជ័យជម្នះ​លើ​របប​កម្ពុជាប្រជាធិបតេយ្យ​នា​ថ្ងៃ​ទី​៧ ខែមករា​ ឆ្នាំ​១៩៧៩។

ជ័យជម្នះ​នេះ​បាន​បន្សល់​នៅ​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​បក្ស​ប្រឆាំង​រហូត​ដល់​សព្វថ្ងៃ​ ដោយ​គណបក្សប្រជាជន​​ចាត់​ទុក​ជា​ថ្ងៃ​ជ័យជម្នះ និង​ដឹង​គុណ​ថ្ងៃ​៧​មករា​នេះ​ដល់​​សព្វថ្ងៃ ខណៈ​អតីត​បក្ស​ប្រឆាំង​ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លាន​ពាន​ទឹក​ដី នឹង​ថែម​ទាំង​បញ្ជូន​ពលរដ្ឋ​ខ្លួន​មក​រស់​នៅ​កម្ពុជា​ទៀត​ផង​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

7 Responses to "អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​វៀតណាម៖ ការ​ធ្វើ​សង្គ្រាម​នៅ​កម្ពុជា​កាល​ពី​៤០​ឆ្នាំ​មុន​ គឺ​ដើម្បី​យុត្តិធម៌​"

  1. Sam says:

    ដឹងគុណ? ដូចជាឆ្ងល់បន្តិច​​ នឹងសំុសួរថា​​ វៀតណាមខ្លួនឯងដែលជួយច្បាំង​នឹង​ផ្តល់អាវុធ ព្រមទាំងជួយហឹ្វកហ្វឺនពួកក្រុមខ្មែរក្រហមក្នុងសង្គ្រាមជាមួយរដ្ឋាភិបាលលុន​នល់នាឆ្នាំ ១៩៧០។​​​វៀតណាមត្រូវតែហ៊ានទទួលយកថាខ្លួនមានភាគហុ៊នក្នុងជួយអោយក្រុមខ្មែរក្រហមដណ្តើមគ្រប់គ្រងអំណាចឈានដល់ធ្វើការកាប់សម្លាប់ប្រជាជនខ្មែរ។

  2. Target says:

    មានតែមហាជនខ្មែរទេដែលលោកយល់ច្បាស់រឿងនេះ!ចំណែកអស់លោកសញ្ជាតិកម្ពុជាគាត់យល់ផ្សេងព្រោះពួកគាត់បានផលប្រយោជន៌ច្រើនណាស់ពីរបបមួយនេះ ចំណែកឯមហាជនខ្មែរលោកគ្មានយុតិ្តធមទេគ្មានសេរីភាពជាម្ចាស់ប្រទេសគ្មានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដទេព្រោះយួនបានលើកបន្តុប ហ៊ុនសែន ជាជនតំណាងអោយ អយុត្តិធម៌ អោយត្រួតត្រាខ្មែរ។មហាជនខ្មែរលោកតែងតែសួរថាតើយុត្តិធម៌នៅឯណា?ចម្លើយ! នៅ ICC តុលាការអន្តរជាតិ ! សូមចងចាំថាមួយជីវិតរបស់របប ហ៊ុនសែន លើទឹកដីកម្ពុជាគ្មានទេភាព យុត្តិធម៌។

  3. Anonymous says:

    Every Cambodian who survived the killings field knew Exactly who ordered the killing. The most brutal killers are the Khmer rouge who were trained by north vietnamese who occupied on east side of Cambodia. Nothing is different from the actor in theater who first acts as the killer and then changes acting role as a rescuer. All Cambodians during that killing regime knew that there were 3 groups of Khmer rouge, nationalist group, China group and Vietnam group who dominated the other 2 group that’s why Hou Nim and Hou Yun were killed on the 1st day of Khmer rouge occupation in Cambodia.

  4. Anonymous says:

    Every Cambodian who survived the killings field knew Exactly who ordered the killing. The most brutal killers are the Khmer rouge who were trained by north vietnamese who occupied on east side of Cambodia. Nothing is different from the actor in theater who first acts as the killer and then changes acting role as a rescuer. All Cambodians during that killing regime knew that there were 3 groups of Khmer rouge, nationalist group, China group and Vietnam group who dominated the other 2 group that’s why Hou Nim and Hou Yun were killed on the 1st day of Khmer rouge occupation in Cambodia. Hun Sen is among Vietnam group that’s why he loves to eliminate Cambodian people including a person who claims to be Socheat who knows everything.

  5. Anonymous says:

    យុត្តិធម៍ដែល”យួន”បានធ្វើគឺបានបន្ថែមអំពើព្រៃផ្សៃលើប្រជាពលរដ្ធខ្មែរ មានការសំឡាប់នឹងលួចផ្លន់ទ្រពសម្បត្តិខ្មែរ យកទ័ពមក ឈ្លានពានស្រុកខ្មែរជាងដប់ឆ្នាំ ដាក់របបរណបវាលើខ្មែរ ដើម្បីបំរើផលប្រយោជន៍វា។

  6. Anonymous says:

    Youn hanoi are the robbers&killers ‘ they spread the war to cambodia and used cambodia land (ho chi ming trail) then they trained khmer rough to killed khmer people then they can’t control pol=pot and they insert their agents to killed khmer 3 million then they invaded in the name of rescue ‘ but why Youn-hanoi not co-operated with U N ?? why Youn hanoi rob everything from cambodia after they invaded?? Veitcong mafia dictator is the dog of Youn hanoi so they try to twist the history by using their dog ‘ GOD will punish youn hanoi soon

  7. Anonymous says:

    Veitcong are the Youn-hanoi that help trained khmer rough and help khmer to fight khmer lon-nol so the Hanoi must responsibility of 3 million khmre die . First strategy Youn hanoi help khmer rough and teach khmer rough to fight khmer in cambodia ‘ second strategy Youn hanoi insert agents in pol-pot troop and killing khmer 1975 to 1979 then pointed the finger to pol-pot’ .After youn hanoi said they came to rescue cambodia but how come they are not co operated with U N ?? and Why they said rescue but rob everything from cambodia ‘

Leave a Reply

Submit Comment