អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ហៅ​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​ថា​ជា​ជន​អគតិ

ដោយ ថន ថារ៉ូ
2019-01-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧ មករា នៅ​ប្រទេស​អូស្ត្រាលី​ថា ជា​ជន​អគតិ។ អ្នកវិភាគ​ចាត់​ទុក​សម្ដី​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ដែល​និយាយ​បែប​នេះ ជា​ការ​ប្រមាថ​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ជា​ប្រមាថ​ជាតិខ្មែរ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) គេច​ពី​តាម ចាប់ខ្លួន​របស់​របប​លោក ហ៊ុន សែន ចាត់​ទុក​សម្ដី​របស់ លោក សុខ ឥសាន ដែល​ប្រមាថ​បាតុករ​ប្រឆាំង​ថ្ងៃ ៧​មករា ទៅវិញ​ទេ ដែល​ជា​សំដី​ជន​អគតិ​ព្រោះ​លោក​បាន​ជេរ​ប្រមាថ ជាតិ​សាសន៍​ខ្លួនឯង​ដើម្បី​បម្រើ​ប្រយោជន៍​ប្រទេស​វៀតណាម។ លោក​បន្ត​ទៀត​ថា មិនមែន​តែ​ពលរដ្ឋ​ដែល​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្រៅ​ទេ​ប្រទេស​ទេ​ដែល​ដឹង​ថា ថ្ងៃ​៧​មករា ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ឲ្យ​កងទ័ព​វៀតណាម​ចូល​លុកលុយ ឈ្លានពាន​កម្ពុជា គ្រប់គ្រង និង​សម្លាប់​ពលរដ្ឋ​ខ្មែរ សូម្បីតែ​សហគមន៍​អន្តរជាតិ​ក៏​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ថ្ងៃ៧ មករា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា​ដែរ៖ «លោក ហ៊ុន សែន និង​ក្រុម​លោក ហ៊ុន សែន គឺ​លោក សុខ ឥសាន ហៅ​ពលរដ្ឋ​ឯង​ថា​អគតិ​នោះ​មានន័យថា​គាត់​ជេរ​ជាតិ​ឯង​អគតិ បើ​សិន​ជាតិ​ឯង​អគតិ​បើ​អ៊ីចឹង​ខ្លួនឯង​ជា​ជន​អគតិ​លក់​មនសិការ​បម្រើ​ប្រយោជន៍​ពួក​អគតិ​វៀតណាម»

ការ​លើកឡើង​របស់​លោក គឹម សុខ បែបនេះ ក្រោយ​ពេល​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​៥ មករា ជា​ថ្ងៃ ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧ មករា។ អ្នកនាំពាក្យ​រូប​នេះ លើកឡើង​ថា មក​ដល់ពេលនេះ​មាន​រយ​:​ពេល ៤០​ឆ្នាំ​ហើយ នៃ​ការ​អបអរ ថ្ងៃ​៧​មករា ឯ​សកម្មភាព​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា ក៏​បាន​ប្រព្រឹត្ត ទៅ​ប្រមាណ ៤០​ដង ដូចគ្នា​ដែរ។

លោក សុខ ឥសាន បន្ត​ទៀត​ថា បាតុកម្ម​នៅ​បរទេស​គ្មាន​ឥទ្ធិពល​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​នោះ​ទេ។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា មិនមែន​ពលរដ្ឋ​ក្នុង​ស្រុក​ទាំងអស់​គាំទ្រ ថ្ងៃ​៧​មករា នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​គ្មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដើម្បី​បញ្ចេញ​មតិ ប្រឆាំង​ថ្ងៃ​៧​មករា​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​របប​ក្រុងភ្នំពេញ​ក្លាហាន ហ៊ាន​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​នោះ ពួកគេ​នឹង​បង្ហាញ​ឆន្ទៈ​ធ្វើ​បាតុកម្ម​ប្រឆាំង ថ្ងៃ​៧ មករា ទូទាំង​ប្រទេស៖ «ពលរដ្ឋ​ខ្មែរ​គាត់​បាន​រៀនសូត្រ​ចេះ​ដឹង​ថា ទង្វើ​វៀតណាម​ជា​ការ​ប្រើប្រាស់​ព្រលឹង​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​ទុក្ខសោក​ធ្វើជា​ដើមទុន​ដើម្បី​ឈ្លានពាន​ប្រទេស​កម្ពុជា»

គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ប្រារព្ធ​អបអរ ថ្ងៃ​៧​មករា​នេះ ដូចដែល​បក្ស​នេះ​បាន​ធ្វើ​ជា​រៀងរាល់ ឆ្នាំ​ដដែល។ ថ្ងៃ​៧ មករា ឆ្នាំ​ខាងមុខនេះ របប​ក្រុងភ្នំពេញ​នឹង​រៀបចំ​យ៉ាង​ទូលំទូលាយ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ពួកគេ​រៀបចំ ឲ្យ​មាន​មនុស្ស​ចូលរួម​ច្រើន​ម៉ឺន​នាក់ ហើយ​ពេលនេះ​ពួកគេ​កំពុង​ហាត់​សម​នៃ​ការ​ប្រារព្ធ​ពិធី​នេះ៖ «មិនមែន​តែ​លោក គឹម សុខ ទេ ដែល​អះអាង​ថ្ងៃ ៧​មករា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា អ្នកវិភាគ​ផ្សេងទៀត​ក៏​យល់​ដូច្នោះ​ដែរ»

អ្នកវិភាគ​នយោបាយ​ជើងចាស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថាបើ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ បញ្ជាក់​ថា កងទ័ព​វៀតណាម​បាន​ចូល​មក​ឈ្លាន​ពាន​កម្ពុជា តាំង​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ មក​ម្ល៉េះ ហើយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​កងទ័ព​វៀតណាម​បង្កើត​រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏ប៉ុន្តែ​អន្តរជាតិ​មិន​បាន​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តំណាង​ឲ្យ​កម្ពុជា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ហៅ​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​ថា​ជា​ជន​អគតិ"

  1. Anonymous says:

    I love this animal so much just about to swallow him alive. his bad attitude is >>if some body not agree on what he said those person will call (ACTKATET) that mean no brainer . it showing me that this animal has too much brain in his tiny head . no wonder this animal support the other animal HUN SE without border . we Cambodian knew that animal HUN SEN was not suitable to be our leader we knew nothing good about this animal at all . HUN SEN words is full of (ACTKATET) PRORHEIN KOUNG KANH CHHLEIY CHEATEBOMPOT ROKLEKDAK KMEAN. SMEIR NENGSAT DERECHAN. this animal will die painfully when the time com because some of his supporter around him they filling shameful of his word and action. GOD bless Cambodian and it’s people

  2. Anonymous says:

    Sok ach sann’ is the veitcong phoo’ You said youn-hanoi help khmer?? why the day of invade of cambodia need to rob everything from cambodia?? Why youn hanoi invade cambodia without ask U N co-operated ?? Why Youn hanoi not ask U N came to help after invaded cambodia?? Why are the puppet government sign and gave Tral island to Youn hanoi?? Why U N not allowed the seat at U N after Youn hanoi invaded cambodia?? because it wrongful to invaded cambodia and Youn hanoi install puppet to control cambodia since then even help their puppet to do the coup in 1997 killing more khmer and keep robbing everything from cambodia through their puppet mafia dictator ‘ . Youn hanoi must respect the neibourhood ‘ and Tral island is 25 km from cambodia is belong to cambodia ‘ .GOD bless all good people’

Leave a Reply

Submit Comment