វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី៖ «តើ​រយៈ​ពេល ៤០ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ?»

ដោយ ជុន ច័ន្ទបុត្រ
2019-01-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA
(ពី​ឆ្វេង) អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA


វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី៧ ខែ​មករា ឆ្នាំ២០១៩ ជជែក​អំពី៖ «តើ​រយៈ​ពេល ៤០ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ?»

វាគ្មិន​កិត្តិយស៖ លោក មាស នី អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ

សម្របសម្រួល​ដោយ លោក ជុន ច័ន្ទបុត្រ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី៖ «តើ​រយៈ​ពេល ៤០ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ?»"

  1. so socheath says:

    អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
    ————–
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
    ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
    ទៀតផង ។
    ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
    ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
    ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
    ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
    ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
    អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕