កម្មកររោងចក្រនៅ​ស្វាយរៀង សុំឲ្យអភិបាលខេត្តអន្តរាគមន៍ឲ្យតំណាងពួកគេបានធ្វើការវិញ


|
https://www.vodhotnews.com

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ កម្មករ កម្មការិនី បម្រើការនៅរោងចក្រ បៃហុង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំគ្នាហែក្បួនតវ៉ាទៅកាន់សាលាខេត្ត ដើម្បីសុំការអន្តរាគមន៍ពីឯកឧត្ដមអភិបាលខេត្តស្វាយរៀង ធ្វើយ៉ាងណាឱ្យថៅកែរោងចក្រ បៃហុង ព្រមទទួលយកតំណាងសហជីពចលនាកម្មករចំនួន២រូបឱ្យចូលធ្វើការវិញ ដែលត្រូវបានបញ្ឈប់កាលពីល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហជីពចលនាកម្មករ

កម្មកររោងចក្រមួយស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង បានឡើងទៅតវ៉ានៅមុខសាលាខេត្ត នៅថ្ងៃនេះ ដើម្បីស្នើសុំឲ្យអភិបាលខេត្តជួយអន្តរាគមន៍ទៅថៅកែរោងចក្រឲ្យទទួលយកតំណាងពួកគេចំនួន ៣ នាក់ចូលធ្វើការវិញ បន្ទាប់ពីថៅកែបញ្ឈប់។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្មករនៅរោងចក្រផលិតអំពូលភ្លើង បៃហុង នៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំក្តៀងរាយ បាននាំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារ ដោយកាលនោះតំណាងពួកគេទាំង ៣ នាក់ បានចូលទៅដោះស្រាយជាមួយភាគីក្រុមហ៊ុន រួមទាំងមន្ទីរការងារនិងស្ថាប័នពាក់ព័ន្ធនៅក្នុងការិយាល័យ ដើម្បីបញ្ចប់ការតវ៉ា។ ប៉ុន្តែនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ថៅកែរោងចក្រនេះ ក៏បានបញ្ឈប់តំណាងពួកគេទាំង៣ នាក់នោះ។

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ កម្មករ កម្មការិនី បម្រើការនៅរោងចក្រ បៃហុង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំគ្នាហែក្បួនតវ៉ាទៅកាន់សាលាខេត្ត ដើម្បីសុំការអន្តរាគមន៍ពីឯកឧត្ដមអភិបាលខេត្តស្វាយរៀង ធ្វើយ៉ាងណាឱ្យថៅកែរោងចក្រ បៃហុង ព្រមទទួលយកតំណាងសហជីពចលនាកម្មករចំនួន២រូបឱ្យចូលធ្វើការវិញ ដែលត្រូវបានបញ្ឈប់កាលពីល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហជីពចលនាកម្មករ


តំណាងកម្មករម្នាក់ លោក ហាក់ សំអាង ប្រាប់ វីអូឌី នៅថ្ងៃនេះថា ពួកគាត់ឡើងមកតវ៉ានៅខេត្តនេះ ដើម្បីទាមទារឲ្យអភិបាលខេត្តជួយអន្តរាគមន៍ទៅថៅកែរោងចក្រឲ្យទទួលយកតំណាងពួកគាត់ចូលធ្វើវិញ បន្ទាប់ពីថៅកែបានបញ្ឈប់។

លោកបន្តថា អភិបាលរងខេត្តបានទទួលយកញត្តិពួកគាត់រួមហើយ ដោយខេត្តសន្យាថានឹងចុះដោះស្រាយនៅថ្ងៃស្អែកនេះ ប៉ុន្តែប្រសិនខេត្តមិនចុះដោះស្រាយ ពួកគាត់នឹងនាំ​គ្នាតវ៉ាបន្តទៀត ដោយមិនព្រមចូលធ្វើការវិញឡើយ។

លោកថា៖ «កម្មករមិនព្រមទេ គេថា ឲ្យខាងខ្ញុំទាំងអស់គ្នាដែលឡើងតវ៉ា ទាល់តែអ្នកទាំងអស់គ្នា[តំណាង]ចូលធ្វើការវិញ ទើបពួកគាត់ព្រមចូលធ្វើការវិញដែរ ​»។

អភិបាលរង​ខេត្ត​ស្វាយរៀង​លោក តូច ប៉ូរីវ៉ា មានប្រសាសន៍ថា ខេត្តនឹងចុះទៅដោះស្រាយនៅថ្ងៃស្អែកនេះ។

លោកថា៖ «បានទទួលញត្តិបងប្អូន ហើយបងប្អូនរំសាយទៅផ្ទះ ស្អែកយើងនឹងចូលរួមដោះស្រាយនៅទីតាំងនឹងផ្ទាស់តែម្ដង ទាំងពីភាគីជួបគ្នា ទើបអាចដោះស្រាយបាន»។

លោក ហាក់ សំអាង បន្តថា តំណាង៣នាក់ដែលត្រូវថៅកែរោងចក្របញ្ឈប់ពីការងារ ដោយសារ ពួកគាត់ទាំង៣នាក់បានដឹកនាំកម្មករបង្កើតសហជីពនៅក្នុងរោងចក្រ។  លោកបន្តថា រោងចក្រផលិតអំពូលភ្លើងបៃហុង មានកម្មករធ្វើការជាង១០០០នាក់ ហើយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ពួកគេបាននាំគ្នាបង្កើតសហជីពធ្វើជាតំណាងដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles