កម្មករ​រោងចក្រមួយនៅតាមបណ្តោយផ្លូវវេងស្រេង ផ្ទុះការតវ៉ាទាមទារប្រាក់ជូនដំណឹង ក្រោយប្តូរថៅកែថ្មី


|
https://www.vodhotnews.com

ក្រុមកម្មករប្រមាណ៥០០នាក់បម្រើការងារនៅរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីធីត ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ បាននាំគ្នាបន្តតវ៉ា ដើម្បីជំរុញទៅភាគីពាក់ព័ន្ធជួយដោះស្រាយវិវាទរបស់ពួកគេ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

កម្មករបម្រើការងារនៅរោងចក្រមួយតាមបណ្តោយផ្លូវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានផ្ទុះការតវ៉ាទាមទារប្រាក់ជូនដំណឹង និងជំងឺចិត្តក្រោយរោងចក្រនោះផ្លាស់ប្តូរថៅកែថ្មី។

ក្រុមកម្មករប្រមាណ៥០០នាក់បម្រើការងារនៅរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីធីត ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅនៅថ្ងៃនេះបាននាំគ្នាបន្តតវ៉ា ដើម្បីជំរុញទៅភាគីពាក់ព័ន្ធជួយដោះស្រាយវិវាទរបស់ពួកគេ។

ក្រុមកម្មករប្រមាណ៥០០នាក់បម្រើការងារនៅរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីធីត ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ បាននាំគ្នាបន្តតវ៉ា ដើម្បីជំរុញទៅភាគីពាក់ព័ន្ធជួយដោះស្រាយវិវាទរបស់ពួកគេ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ


កម្មករម្នាក់អ្នកស្រី កែវ សាមឿន ប្រាប់ វីអូឌី កន្លែងតវ៉ាថា រោងចក្រ ខ្វាន់ទុម ខ្លូស៊ីង កន្លងមកបានលួចប្តូរថៅកែជាបន្តបន្ទាប់ដោយមិនបានទូរទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឡើយ។

អ្នកស្រីបន្ថែមថា៖ «ក្រុមហ៊ុននេះបានប្តូរថៅកែគិតទៅចំនួន៣ថៅកែ ហើយពួកគាត់អត់ព្រមគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ ឲ្យពួកខ្ញុំទេ ពួកគាត់គិតតែពីលួចលាក់ និងប្តូរថៅកែរហូត។ ឥលូវពួកខ្ញុំតវ៉ានេះទាមទារតែពីចំណុចទេប្រាក់ជូនដំណឹង និងប្រាក់ជំងឺចិត្ត»

កម្មករម្នាក់ទៀតអ្នកស្រី កែវ ធាវី អះអាងថា ថៅកែមកថ្មីនេះជាជនជាតិចិន ហើយថា ក្រោយប្តូរថៅកែថ្មី គឺរោងចក្រនោះបានកៀបសង្កត់ និងបង្ខំឲ្យកម្មករធ្វើការថែមទៀត។

អ្នកស្រីបន្ថែមថា៖ «ពីមុនពួកខ្ញុំធ្វើការជាមួយជនជាតិអង់គ្លេស ពួកខ្ញុំធ្វើការស្រួល ព្រោះពួកគាត់គោរពសិទ្ធិកម្មករ ប៉ុន្តែបន្ទាប់ពីគាត់[ថៅកែជនជាតិចិន]ចូលមក គាត់កៀបសង្កត់ពួកខ្ញុំ គាត់ធ្វើអីក៏ដោយ គាត់ដឹងតែពីផលប្រយោជន៍របស់គាត់ៗ មិនគិតពីផលលំបាករបស់កម្មករ ហើយឥលូវហ្នឹង ប្រសិនបើពួកខ្ញុំចូលយឺតតែ៦នាទី គេហៅពួកខ្ញុំទៅផ្តិតមេដៃព្រមានហើយ ព្រមានបីដងគេបញ្ឈប់ពួកខ្ញុំចោលហើយ អញ្ចឹងពួកខ្ញុំប៉ះពាល់ផ្លូវចិត្តខ្លាំងណាស់ទី១ ទី២គាត់កុហកពួកខ្ញុំរឿងផ្លាស់ប្តូរថៅកែ»

ប្រធានរដ្ឋបាលរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង អ្នកស្រី វន កក្តដា សុំមិនធ្វើអធិប្បាយលើរឿងនេះ ដោយថា
កិច្ចការងារនេះមានមន្រ្តីដោះស្រាយវិវាទនៃក្រសួងការងារចុះដោះស្រាយហើយ។

ក្រុមកម្មករប្រមាណ៥០០នាក់បម្រើការងារនៅរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីធីត ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ បាននាំគ្នាបន្តតវ៉ា ដើម្បីជំរុញទៅភាគីពាក់ព័ន្ធជួយដោះស្រាយវិវាទរបស់ពួកគេ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ


អ្នកស្រីបន្ថែមថា៖ «បងផ្តល់ព័ត៌មានហ្នឹងអត់បានផង ព្រោះអីខាងគណៈកម្មការដោះស្រាយបាតុកម្មកូដកម្មនៃក្រសួងការងារ គាត់ចុះមកដោះស្រាយអស់ហើយ។ ខ្ញុំកំរិតប៉ុណ្ណឹង ខ្ញុំឆ្លើយអាហ្នឹងអត់បានទេ»

មន្រ្តីក្រសួងការងារលោក ស៊ុន ផារ៉ែន សុំមិនឆ្លើយករណីនេះទេ ដោយបង្ហើរឲ្យទៅមន្រ្តីផ្សេងទៀត ដោយថា លោកគ្រាន់តែចុះឃ្លាំមើលការដោះស្រាយប៉ុណ្ណោះ គ្មានសិទ្ធឆ្លើយអ្វីឡើយ។ វី.អូ.ឌី មិនអាចសុំការឆ្លើយតបពី អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកកូដកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារលោក អ៊ូ រតនា ដែលចុះដោះស្រាយផ្ទាល់នៅថ្ងៃនេះបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ក្រុមកម្មករប្រមាណ៥០០នាក់បម្រើការងារនៅរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីធីត ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ បាននាំគ្នាបន្តតវ៉ា ដើម្បីជំរុញទៅភាគីពាក់ព័ន្ធជួយដោះស្រាយវិវាទរបស់ពួកគេ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ


ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ជុំវិញករណីកម្មករតវ៉ានេះប្រសិនបើរោងចក្របិទខុសបច្ចេកទេស កម្មករនឹងទទួលបាន​ប្រាក់ជូនដំណឹង និងជំងឺចិត្ត​។​

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វាមានទិដ្ឋភាពពីរ ក្នុងករណី១ ប្រសិនក្រុមហ៊ុនគេបិទខុសបច្ចេកទេស កម្មករនឹងត្រូវបានគេផ្តល់ឲ្យ។ ប៉ុន្តែ បើក្រុមហ៊ុនគេមិនបិទ ឬមិនមានការផ្លាស់ប្តូរអីទេ កម្មករពិបាកក្នុងទារដែរ។ ប៉ុន្តែ ប្រសិនបើនៅក្នុងសុំណុំរឿងនេះ ក្រុមហ៊ុនចុះកិច្ចព្រមព្រៀង ហើយក្រុមហ៊ុនមិនអនុវត្តដោយខ្លួនឯង ហើយកម្មករតវ៉ារហូតប្តឹងដល់អាជ្ញាកណ្តាលហើយចប់អាជ្ញាទៀត។ អញ្ចឹង សុំណុំរឿងនេះពិសេសបានវាមានកិច្ចព្រមព្រៀង»

កម្មករឲ្យដឹងថា រោងចក្រកាត់ដេរសំលៀកបំពាក់ ខ្វាន់ទុម ខ្លូស៊ីង មានកម្មករជាង១ពាន់នាក់កំពុងបម្រើការងារ ហើយថា ថៅកែដែលចូលមកថ្មីនោះជាជនជាតិចិន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment