លោក នេត សាវឿន ដកសក្តិមន្ត្រីនគរបាល២រូប


|
https://www.vodhotnews.com

លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)

អគ្គស្នងការនគរបាលជាតិបានសម្រេចដកហូតឋានន្តរសក្តិមន្ត្រីនគរបាលពីររូបនៅនាយក ដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ទីរប្រឆាំងគ្រឿងញៀន។

សេចក្តីសម្រេចស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិដែលចុះហត្ថលេខាដោយលោក នេត សាវឿន កាលពីថ្ងៃទី២ខែមករា សម្រេចដកសក្តិអនុសេនីយ៍ឯក ពិន សុភ័ក្រ នៅនាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យមកត្រឹមថ្នាក់អនុសេនីយ៍ទោ ចំណែក អនុសេនីយ៍ ឯក ស្រី វាសនា នៅមន្ទីរប្រឆាំងគ្រឿងញៀនដកឲ្យមកត្រឹមថ្នាក់អនុសេនីយ៍ទោវិញដែរ។​

លោក នេត សាវឿន បញ្ជាក់ថា មូលហេតុនៃការដកសក្តិនេះគឺដោយសារល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ ប៉ុន្តែមិនបញ្ជាក់ថាល្មើសយ៉ាងម៉េចនោះទេ។​

កាលពីថ្ងៃទី១០ខែមករាតម្រួតក្រសួងមហាផ្ទៃបានឃាត់ខ្លួនមន្ត្រីនគរបាល៦រូបក្នុងនោះរួមមានទាំងឧត្តមសេនីយ៍មួយរូបផង។ ករណីនេះកើតឡើងបន្ទាប់ពីមន្ត្រីទាំង៦រូប ទៅពិនិត្យឃ្លាំង ទំនិញមួយដែលសង្ស័យថា មានបារីក្លែងក្លាយហើយម្ចាស់ឃ្លាំងមិនព្រមសហការ ជាមួយ នគរបាល ហើយបានរាយការណ៍ ទៅសមត្ថកិច្ចថ្នាក់លើទើបមានការចាប់ខ្លួននោះកើតឡើង។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles