លោក ហ៊ុន ម៉ាណែត៖​ ព្រំដែន​ជារឿង​ដែល​ត្រូវ​ទទួល​ខុស​​ត្រូវ​ទាំងអស់​គ្នា​


By

ឌឹ ខេមបូឌា ដេលី

លោក​ ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ដែល​ជាកូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ​បញ្ជាក់​ថា​ បញ្ហា​ព្រំដែន​ គឺជា​រឿង​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា។ ​

លោក​លោក​ហ៊ុន ម៉ាណែត​ថា​ការ​ការពារ​ទឹកដី​ត្រូវ​ធ្វើ​ឡើង​តាម​គ្រប់​រូបភាព​ មិនមែន​ទាល់​តែ​ប្រយុទ្ធ​គ្នា​ដូច​ករណី​ព្រះ​វិហារ​ទើប​ថា​ ការពារ​ព្រំដែន​នោះ​ទេ។​

ការ​អះអាង​របស់​លោក​ហ៊ុន ម៉ាណែត​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨​និង​ផ្សព្វផ្សាយ​ផែនការ​សកម្ម​ភាព​ការងារ​ យោធា​សន្តិសុខ​ឆ្នាំ​២០១៩​ នៅទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥ ​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ។​

សារ​ព័ត៌មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​បាន​ដក​ស្រង់​សម្តី​​លោក​ ហ៊ុន ម៉ាណែត ​ចុះ​ផ្សាយ​ថា​ ការ​ប្រែ​ក្លាយ​ព្រំដែន​ពី​តំបន់​សមរភូមិ​ទៅ​ជា​តំបន់​មិត្តភាព ​និង​សេដ្ឋ​កិច្ច​ត្រូវ​ធ្វើ​ឡើង​តាម​ទិស​ដៅ​របស់​រដ្ឋាភិបាល​ ដែល​មិន​ធ្វើ​អ្វី​ចាញ់​ប្រៀប​គេ​នោះ​ទេ​ ព្រោះ​រឿង​ព្រំដែន​នេះ​គឺ​ជា​រឿង​យូរ​អង្វែង។

ប៉ុន្តែ​កន្លង​មក​អ្នក​ដែល​ឈឺ​ឆ្អាល​រឿង​ព្រំដែន​តែង​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង​ វាយ​ដំ ​ប្តឹង​តាម​ផ្លូវ​តុលាការ​ និង​ចាប់​ដាក់​គុក​ជាដើម​ ដូច​ជា​ករណី​អតីត​មេដឹក​នាំ​បក្ស​សង្រ្គោះ​ជាតិ​លោក ​សម រង្ស៊ី​ ដែល​ត្រូវ​បាន​ រដ្ឋាភិបាល​ប្តឹង​ករណី​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​លើដី​ស្រែ​របស់​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយរៀង ​កាល​ពី​ឆ្នាំ​២០០៨​ ហើយ​តុលាការ​បាន​ផ្តន្ទា​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។​

លោក អ៊ុំ សំអាន​ អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦​នៅ​ក្នុង​ខេត្ត​សៀមរាប​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។​

ជាង​នេះ​ទៅ​ទៀត​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម​ តែងតែ​បាន​លើក​អំពី​បញ្ហា​រំលោភ​បំពាន​ពី​សំណាក់​ជនជាតិ​វៀតណាម​ មក​លើ​ដី​ស្រែ ​ចម្ការ​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​តវ៉ា​ ពួក​គេ​តែង​រង​ការ​បង្ក្រាប​ពី​សំណាក់​សមត្ថ​កិច្ច​ទៅ​វិញ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "លោក ហ៊ុន ម៉ាណែត៖​ ព្រំដែន​ជារឿង​ដែល​ត្រូវ​ទទួល​ខុស​​ត្រូវ​ទាំងអស់​គ្នា​"

  1. so chết says:

    we dispatches Khmer democrat and patriot asks Hun MANET Dagir and not to unleash
    according to his bio he has a military training in the USA he almost occupies the chief of the armed forces in cambodia The golden rule for ARMEE is to defend the homeland
    In the case of Cambodia, a certain HUN SEN has betrayed the Cambodians for more than thirty years
    As an armed leader he must bring to trial the high court of JUSTICE Here are the charges
    Crimes against Khmer Assasinat
    corruption and especially
    COLLUSION WITH THE VIETNAMESE NEIGHBOR BY TRANSFERRING THE LANDS OF THE KHMER ISLANDS TO THE VIETNAMESE
    IF MANET DOES NOT DO, IT IS ALSO A TREATY TO THE KHMERE PEOPLE

  2. Anonymous says:

    I knew what HUN SEN leadership will say to this poor nation. at first they betrayed this nation by have done all those agreement that not meet agreement from this nation. after for so many years they put any wrong doing to their own nation by saying the whole nation is responsible for all agreement between the other nation. after all Vietcong which was the thief have gain every thing from this evil leader HUN SEN. at this moment this evil leader is trying to put his wrongful action in the past to it’s people. Cambodian should reveal all HUN SEN ‘s evil act in order to stop this evil from going deeper to end it’s own nation in the near future. HUN SEN can not getting away from responsible of what he has done to this nation. at first Cambodia should change constitution to punishing any leader who betrayed it’s own people. punishment will be hanging in the public of being this nation’s traitor just like this evil leader HUN SEN . GOD bless Cambodia and it’s people

  3. Dolittle says:

    Speak like collective soundbite but the practice is 180 degree turnaround.

Leave a Reply

Submit Comment