លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ត្រូវ​ការ​ចាំបាច់​នូវ​ច្បាប់​ចំនួន​ ២​បន្ថែម​ទៀត ទាក់ទង​នឹង​ព័ត៌មាន

ដោយ មួង ណារ៉េត
2019-01-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


មេដឹកនាំ​របប​ឯក​បក្ស​លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ប្រមាណ​​ជិត​ ៥.០០០​នាក់ នៅ​ក្នុង​ពិធី​ជួប​ជុំ​អាហារ​ពេល​ល្ងាច​​ថា កម្ពុជា​ត្រូវ​ការចាំបាច់​នូវ​ច្បាប់​ចំនួន ​២​បន្ថែម​ទៀត គឺ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​អ៊ិនធឺណិត ដែល​ច្បាប់​ទាំង​២​នេះ​លោក​ថា​នៅ​ជា​សេចក្ដី​ព្រាង​ច្បាប់​នៅ​ឡើយ។ បើ​តាម​លោក ហ៊ុន សែន ច្បាប់​ដែល​សំខាន់​នោះ​ការគ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​អ៊ិនធឺណិត គឺ​ត្រូវ​ចេញ​​ឲ្យ​បាន​ឆាប់ ដើម្បី​ធ្វើ​ឲ្យ​​ទាន់​​ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ពិភព​លោក កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បទល្មើស​តាម​អ៊ិនធឺណិត និង​ព័ត៌មាន​ក្លែងក្លាយ៖ «»

ការលើកឡើង​របស់​លោក ហ៊ុន សែន ពី​ភាព​ស៊ី​សង្វាក់​គ្នា​រវាង ច្បាប់​ទាំង​២​នេះ បង្ហាញ​អោយ​ឃើញ​ពី​ភាព​ចម្រូង​ចម្រាស់​គ្នា​នាពេល​កន្លង​ទៅ រវាង​ក្រុម​អង្គការសង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ជាមួយ​រដ្ឋាភិបាល។ ដ្បិត​សង្គមស៊ីវិល និង​អ្នកសារព័ត៌មាន​តែងតែ​ទាមទារ​អោយ​រដ្ឋាភិបាល​ចេញ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​នៅ​តែ​ចេញ​មិន​រួច។ ចំណែក​រដ្ឋាភិបាល​វិញ​ទាមទារ​ថា​ទាល់តែ​មាន​ច្បាប់​គ្រប់គ្រង ឧក្រិដ្ឋកម្ម​តាម​អ៊ិនធឺណិត ដែល​សង្គម​ស៊ីវិល​រិះគន់​ថា​អាច​ជា​លេស​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​នេះ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ការ​បញ្ចេញ​មតិ​តាម​អ៊ិនធឺណេត​ទៅ​វិញ​ទេ។ ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ថា លោក នឹង​កាន់​អំណាច​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ ២០២៨៖ «»

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មករា​ខាង​មុខ​នេះ លោក ហ៊ុន សែន បាន​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី បាន​៣៤​ឆ្នាំ​ហើយ ហើយ​ក្នុង​រយៈពេល​នៃ​ការ​គ្រប់គ្រង​នេះ​មាន​ការ​រិះគន់​ជុំ​ទិស​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ហើយ​ថ្មីៗ នេះ គឺ​ការ​រម្លាយ​ចោល​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ ដែល​ដំណើរ​ការ​នេះ ត្រូវ​បាន​​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ុន សែន បាន​ចេញមុខ​ស្នើ​អោយ​អ្នក​លេង​ហ្វេសប៊ុក​កុំ​ប្រើ​ពាក្យ​អសុរោះ​ជេរ​ប្រទេច​គ្នា៖ «»

បើ​ទោះ​ជា​យ៉ាង​ណា​កន្លង​ទៅ​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ត្រូវ​រិះ​គន់​ថា ជា​អ្នកនយោបាយ ដែល​ប្រើ​ពាក្យ​សម្ដី​អសុរោះ ប្រមាថ និង​ហិង្សា​ស្ទើរ​មិន​លស់​ពេល ពេល​ដែល​លោក​ថ្លែង​សន្ទរកថា​ជា​សាធារណៈ​ម្ដងៗ មិន​ថា​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសង្ឃ ដូន​ជី ឬ​ក៏​សិស្ស​សាលា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment