លោក ហ៊ុន សែន ​បារម្ភជនបរទេសប្រើលិខិតឆ្លងដែនការទូតខ្មែរក្នុងផ្លូវខុស


|
https://www.vodhotnews.com

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បើក​ពិធី​បុណ្យ​សមុទ្រ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ឯ​ខេត្ត​កោះកុង។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគ្រប់ក្រសួងនិងស្ថាប័នប្រមូលលិខិតឆ្លងដែន ពីទីប្រឹក្សា និងជំនួយការទាំងអស់ដើម្បីពិនិត្យឡើងវិញដោយសារបារម្ភថា ជនបរទេសមួយចំនួនប្រើប្រាស់លិខិតឆ្លងដែនខ្មែរមិនត្រឹមត្រូវ។​

ក្នុងសារាចរណែនាំស្តីពីការផ្តល់លិខិតឆ្លងដែនការទូតចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៩ខែមករាលើកឡើងថាកន្លងមកមានឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួនបានតែងតាំងជនបរទេសជាទីប្រឹក្សាហើយទីប្រឹក្សាទាំងនោះបានស្នើសុំធ្វើលិខិតឆ្លងដែនការទូត។​

លោក ហ៊ុន សែន ថា មិនមានតម្រូវការចាំបាច់​ដែលទីប្រឹក្សា​និងជំនួយការជាជនបរទេសទាំងនោះប្រើប្រាស់លិខិតឆ្លងដែនការទូតហើយម្យ៉ាងទៀតបារម្ភពីការប្រើប្រាស់មិនត្រឹមត្រូវតាមបេសកកម្ម។​

សារាចរណែនាំបានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័នត្រូវប្រមូលលិខិតឆ្លងដែនការទូតទាំងអស់ពីទីប្រឹក្សា និងជំនួយដើម្បីប្រគល់ឲ្យក្រសួងការបរទេសពិនិត្យមិនឲ្យហួសមួយខែចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរ។

នៅក្នុងសប្តាហ៍នេះ សារព័ត៌មាន South China Morning Post  បានចុះផ្សាយថា លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ទោសហើយរត់គេចចេញពីប្រទេសបានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា សម្រាប់ធ្វើដំណើរ និងធ្វើជំនួញជាអន្តរជាតិ។​​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment