លោក​ ហ៊ុន ​សែន ​រំឭក​ជា​ថ្មី​ថា ​សហភាព​អឺរ៉ុប​ មិន​គួរ​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​ចំពោះ​កម្ពុជា​​

ដោយ អ៊ឹង ប៊ុនថន
13/01/2019
RFI

media
លោក ហ៊ុន សែន និង​លោក Enda ជាសមាជិកសភាអៀកឡង់ (@FB/Hun Sen)
@FB/Hun Sen


ជា​ថ្មី​ម្តង​ទៀត ​​ប្រ​មុខ​​រដ្ឋា​ភិបាល​កម្ពុជា​ បាន​និយាយ​ត្រង់​ៗ​​នៅ​ចំពោះ​​មុខ​​សមាជិក​​សភា​​ម្នាក់​​មក​ពី​​តំបន់​​អឺរ៉ុប​ ថា ​ប្រទេស​​ដែល​កាន់​លទ្ធិ​​ប្រជា​​ធិប​តេយ្យ​​ទាំង​នេះ ​មិន​គួរ​បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣ ​ចំពោះ​កម្ពុជា​ទៀត​ឡើយ​។​ ការ​​លើក​​ឡើង​​ចំ​ៗ​​របស់​​ លោក ​ហ៊ុន ​សែន​ គឺ​ក្នុង​​ជំនួប​ជា​មួយ​លោក​ Enda​ ជា​សមាជិក​សភា​ នៃ​សាធារណ​រដ្ឋ​អៀក​ឡង់​ កាល​ពី​ម្សិល​មិញ​។​

កំហុស​ទី​១​ ដែល​លោក​ប្រមុខ​​រដ្ឋាភិបាល​​ខ្មែរ​ លើក​ឡើង​ គឺ​សហភាព​អឺរ៉ុប​​ ធ្លាប់​គាំទ្រ​ការ​ធ្វើ​​រដ្ឋ​ប្រហារ​​ទម្លាក់​​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​ក្នុង​​ទស្ស​វត្ស​ន៍ឆ្នាំ​៧០​។​ កំហុស​ទី​២ ​​គឺ​ការ​គាំទ្រ​អាសនៈ​របស់​ខ្មែរ​ក្រហម​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ជាង​១២​ឆ្នាំ​។​ ចំណែក​​កំហុស​ទី​៣​​ដែល​ លោក​ ហ៊ុន​ សែន​ សំដៅ​ដល់​នោះ ​គឺ​ការ​ប្រើ​ប្រាស់​ EBA​ មក​គម្រាម​កំហែង​ និង​ដាក់​ទណ្ឌ​កម្ម​មក​លើ​កម្ពុជា។​ នេះ​គឺ​ជាការ​គូស​បញ្ជាក់​​ចំ​ៗ ​តាម​​រយៈ​​សំណេរ​​នៅ​លើ​​ទំព័រ​​ហ្វេស​ប៊ុក​​របស់​​លោក​​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​សៅរ៍​។​

បើ​តាម​លោក​​ប្រមុខ​​រដ្ឋា​ភិបាល​​ខ្មែរ​ ការ​គម្រាម​ដក​ EBA​ ពី​កម្ពុជា​ គឺ​ប្រៀប​ដូច​ជា​យក​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​ប្រមាណជាង​ ១៦​លាន​នាក់​ជា​ចំណាប់​ខ្មាំង​ដូច្នោះដែ​រ​។​

​យ៉ាង​ណាក៏​ដោយ​​ នៅចំពោះ​​មុខ​​សមាជិក​សភា ​អៀកឡង់​ លោក ហ៊ុន ​សែន ​បាន​លើក​​ឡើង​ថា ​មក​ទល់​ពេល​នេះ​ ការរីក​ចម្រើន​របស់​កម្ពុជា​ មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូល​រួម​របស់​អឺរ៉ុប​បាន​ឡើ​យ។​

លោក ​ហ៊ុន ​សែន ​ក៏បា​នបញ្ជូន​សារ​នេះទៅ​សហភាព​អឺរ៉ុប​តាម​រយៈ ​លោក ​Enda​ ថា​កម្ពុជា​ មាន​​ចំណុច​ខ្លះ​អាច​និយាយគ្នាបាន ឬសម្រួលគ្នាបាន តែចំណុចខ្លះទៀត កម្ពុជា មិនអាចធ្វើ​បានឡើយ​។

គួរកត់សំគាល់ថា ការ​លើក​ឡើង​ជាថ្មីទៀត​របស់​លោក​ ហ៊ុន សែន នៅពេលនេះ គឺ​ស្រប​ពេល​​ដែល​សហភាពអឺរ៉ុប កំពុងតែរៀបចំនីតិវិធី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ផ្តាច់​ការអនុគ្រោះពន្ធ ឬEBA ដោយ​ថា​ការបោះឆ្នោតនៅកម្ពុជាថ្ងៃ២៩​កក្កដា​២០១៨​ កន្លងមក ​មិនអាចយកជាការបាន ព្រោះមិនមានគណបក្សប្រឆាំងចូលរួម ជា​ពិសេស​គឺ​ការ​ឃុំ​ខ្លួន លោក កឹម សុខា៕

What Next?

Recent Articles

One Response to "លោក​ ហ៊ុន ​សែន ​រំឭក​ជា​ថ្មី​ថា ​សហភាព​អឺរ៉ុប​ មិន​គួរ​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​ចំពោះ​កម្ពុជា​​"

  1. Anonymous says:

    Funny mr veitcong mafia dictator’ ‘ You are the one never respected democracy’ never respected constitution of cambodia and law&order ‘ you made a lot of mistake and you killed a lot of khmer because of you please your veitcong boss ‘ You are the killer’ mr Veitcong mafia dictator’